text
stringlengths
33
22.2k
summary
stringlengths
61
956
នៅក្នុងកម្មវិធី «ទិវាទឹកស្អាត» នាព្រឹកថ្ងៃទី២៤ ខែកក្កដា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បច្ចុប្បន្ន រដ្ឋបានពឹងផ្អែកលើប្រតិបត្តិករឯកជនប្រហែល៩៧ភាគរយទៅហើយ ក្នុងការរួមចំណែកផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននានាទូទាំងប្រទេស។ ការងារនេះ ពិតជារួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យទ្រង់ទ្រង់សេដ្ឋកិច្ចសំខាន់ៗមួយចំនួន ឧស្សាហកម្ម  សិប្បកម្ម សេវាកម្ម និងកសិកម្ម ជាដើម។ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ និងលើកកម្ពស់សុខុមាលភាពសារធារណផងដែរ។     ក្រសួង ចង់ឃើញប្រតិបត្តិករទាំងអស់ពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត។ តែយ៉ាងណា ក្រសួងក៏មើលឃើញថា ប្រតិបត្តិករមួយចំនួនធំ កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដែលរាំងស្ទុះដល់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។    លោក ហែម វណ្ណឌី ថ្លែងដូច្នេះថា៖«ខ្ញុំយល់ដឹងថា ការប្រឈមមួយរបស់ប្រតិបត្តិករឯកជន គឺការទទួលបានហិរញ្ញប្បទាន ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន។ កន្លងមកយើងខ្ញុំបានធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន ដើម្បីស្នើសុំឱ្យគេ ចាត់ទុកវិស័យទឹកស្អាតនេះ ជាវិស័យអាទិភាពដែលគួរយកចិត្តទុកដាក់ផ្ដល់ឥណទានក្នុងត្រាទាប និងការអនុគ្រោះមួយចំនួនដល់ប្រតិបត្តិករឯកជន»។    ជាមួយគ្នានេះ លោក ក៏ស្នើឱ្យប្រតិបត្តិករឯកជនទាំងអស់ រៀបចំផែនការអាជីវកម្មឱ្យបានត្រឹមត្រូវ ដើម្បីឱ្យផ្ដល់ការទុកចិត្តដល់ធនាគា ឬគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្ដល់កម្ចីគាំទ្រ។    ក្នុងឱកាសនោះដែរ គ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួន ដូចជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា,  ធនាគារ វីង (WING BANK),  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ធនាគារ ABA បានបង្ហាញពីគោលការណ៍គាំទ្រមួយចំនួន ព្រមទាំងលើកឡើងពីការផ្ដល់ឱ្យនូវឥណទានដែលមានត្រាការប្រាក់ទាបដល់ប្រតិបត្តិករឯកជន ក្នុងការពង្រីកសេវាកម្មទឹកស្អាតឱ្យកាន់តែប្រសើរថែមទៀត។ នេះជាការឆ្លើយតបរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ជុំវិញសំណើររបស់ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។    សូមជម្រាបថា បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម បានផ្ដល់អាជ្ញាបណ្ណដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន៤៣២ ក្នុងនោះប្រតិបត្តិករ រដ្ឋមានចំនួន១៤ និងក្រៅពីនេះសុទ្ធសឹងឯកជន។ តាមរយៈប្រតិបត្តិករទាំងនេះ បានជួយផ្គត់ផ្គង់ទឹកស្អាតជាង១ម៉ឺនភូមិ ក្នុងចំណោម ភូមិសរុបនៅទូទាំងប្រទេសប្រហែល១៤០០០ភូមិ។ ក្នុងនោះ ប្រតិបត្តិករឯកជនគ្រប់គ្រង់ការចែកចាយទឹកច្រើនជាងគេរហូតដល់ជាង៨ពាន់ភូមិ៕ 
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាបដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដើម្បីឱ្យពួកគេមានលទ្ធភាពពង្រីកសេវាកម្មទឹកស្អាតជូនពលរដ្ឋបន្ថែមទៀត។ ក្រសួងចាត់ទុក វិស័យឯកជនទាំងអស់នេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញក្របខណ្ឌគោលដៅផ្គត់ផ្គង់ទឹកស្អាត ឱ្យបាន១០០ភាគរយ នៅឆ្នាំ២០៣០ ដែលដាក់ចេញដោយរដ្ឋាភិបាល។
កីឡាករប្រធានក្រុមអេស្ប៉ាញ Morata និង Rodri បានស្រែកច្រៀងប្រើពាក្យថា «ហ្ស៊ីប្រាល់តា ជារបស់អេស្ប៉ាញ» ពេលពិធីដង្ហែរពានរង្វាន់ Euro 2024 ក្នុងទីក្រុងម៉ាទ្រីដ ក្រោយពេលប្រកួតឈ្នះវគ្គផ្តាច់ព្រ័ត្រទល់ក្រុមអង់គ្លេស លទ្ធផល ២-១ ថ្ងៃទី១៥ ខែកក្កដា។    ហ្ស៊ីប្រាល់តា កាលពីដើមឡើយ ជាទឹកដីស្ថិតក្រោមអាណានិគមប្រទេសអេស្ប៉ាញ ក្រោយមកអេស្ប៉ាញបានប្រគល់ទឹកដីហ្ស៊ីប្រាល់តា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស នៅឆ្នាំ ១៧១៣ ហើយរយៈកាលចុងក្រោយមកនេះ អេស្ប៉ាញ បានព្យាយាមទាមទារយកទឹកដីនោះត្រឡប់មកវិញ។   ក្រោយពេលពិនិត្យឃើញថា កីឡាករអេស្ប៉ាញទាំង ២ បានច្រៀងរំលោភសិទ្ធិអធិតេយ្យភាព សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា បានដាក់ពាក្យប្តឹងទៅកាន់ទៅ UEFA ពីការស្រែកច្រៀងនោះ។ ភ្លាមៗ UEFA ក៏ទទួលយកការប្តឹងពីសំណាក់ហ្ស៊ីប្រាល់តា ដើម្បីត្រួតពិនិត្យមុនឈានដល់ បើកការស៊ើបអង្កេត។   សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា បានចោទប្រកាន់កីឡាអេស្ប៉ាញទាំងពីរ បានរំលោភបំពានច្បាប់ និងបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យទៅលើប្រទេសខ្លួន ថែមទាំងជាការបង្ហាញអាកប្បកិរិយាលើសពីកីឡា និងនៅក្រៅវិស័យបាល់ទាត់៕
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ចាប់ផ្តើមការស៊ើបអង្កេតទៅលើ ការប្តឹងប្រឆាំងរបស់សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា ទៅលើការច្រៀងទាក់ទងនឹងអធិបតេយ្យប្រទេសរបស់ខ្លួន ពីសំណាក់កីឡាករ Alvaro Morata និង Rodri អំឡុងពេលអបអរជ័យជម្នះពានរង្វាន់ Euro 2024 កាលពីសប្តាហ៍មុន។
ការដេញថ្លៃរបស់បារាំង ក្នុងការក្លាយជាបេក្ខភាពឈានមុខ រៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ ២០៣០ បានជ្រើសរើសតាំងពីខែ មិថុនា មកម្ល៉េះ ប៉ុន្តែព្រោះតែការបោះឆ្នោត និងរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្នមិនអាចផ្តល់ការធានាបានផ្នែកហិរញ្ញវត្ថុចាំបាច់របស់រដ្ឋ ទើបមានការព្យាពេលប្រកាសឱ្យទាន់ពេលវេលា។   យ៉ាងណានាកិច្ចប្រជុំថ្ងៃទី២៤ ខែកក្កដា ជាមួយនឹងគណៈកម្មាធិការ IOC លោកប្រធានធិបតីបារាំង Emmanuel Macron បាននិយាយក្នុងកិច្ចប្រជុំ IOC ដើម្បីបន្ថយក្តីបារម្ភរបស់ស្ថាប័នកីឡាពិភពលោក និងបង្ហាញការគាំទ្រចំពោះការក្លាយជាបេក្ខភាពរបស់បារាំង។   លោក Macron បាននិយាយដូច្នេះ៖«ខ្ញុំសូមបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ពេញលេញនៃប្រជាជាតិបារាំង ហើយសូមធានាចំពោះអ្នកថា ខ្ញុំនឹងស្នើឱ្យនាយករដ្ឋមន្ត្រីបន្ទាប់ ធានាឱ្យបានប៉ុណ្ណោះទេ ថែមទាំងធានាសម្រាប់ច្បាប់អូឡាំពិក ទៅក្នុងអទិភាពរបស់រដ្ឋាភិបាលថ្មីផងដែរ។ កាលពី ៧ឆ្នាំ មុខ យើងបានធ្វើការធានាស្រដៀងគ្នានេះ ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ យើងបានផ្តល់គ្រប់យ៉ាងសម្រាប់ការធានានេះ យើងនឹងធ្វើដូចគ្នានេះឆ្ពោះទៅមុខ។»។   ស្ថាប័ន IOC ក៏បានអះអាងថាខ្លួនបានទទួលយល់ព្រមចំពោះការធានា របស់លោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ ២០៣០ ទាំងផ្នែកដឹកជញ្ជូនទាំងស្រុងលើកីឡាអូឡាំពិក រួមទាំងការធានាផ្នែកហិរញ្ញវត្ថុរៀបចំថែមទៀតផង។   យ៉ាងណា IOC នៅតែសង្កត់ធ្ងន់ថាខ្លួននឹងមិនទាន់ចុះហត្ថលេខា លើការជ្រើសរើសទីក្រុងរៀបចំ ដូចដែលប្រទេសបារាំងបានចុះហត្ថលេខារួចរាល់នោះទេ រហូតខ្លួនទទួលបានការធានាដ៏ជាក់លាក់ ទៅលើលក្ខខណ្ឌដែលបានទាមទាររួចជាមុនសិន។   ការសម្រេចចិត្តផ្តល់បេក្ខភាពដល់បារាំងនេះ បានន័យថា ប្រទេសបារាំងនឹងត្រូវរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងារ បន្ថែម ១ទៀត នៅ ៦ឆ្នាំ បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា នេះ៕
បារាំង នឹងទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០៣០ ស្របពេលកំពុងដំណើរការ ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្លូវការពីថ្ងៃទី២៦ ខែកក្កដា តទៅ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
  ១.ជួយអោយអ្នករក្សាបាននូវភាពវិជ្ជមាន មនុស្សម្នាក់ អាចនឹងរក្សានូវ ភាពជាវិជ្ជមានរបស់គេបាន ពេញមួយថ្ងៃ ប្រសិនបើគេ បានក្រោកពី ដំណេកនៅក្នុងពេលព្រឹកព្រលឹម។ អាកប្បកិរិយាជាទូទៅនឹងមានការផ្លាស់ប្តូរ ហើយវានឹងបង្កើតនូវ អារម្មណ៍ នៃភាពស្រស់ស្រាយមួយ។ ដោយការឆាប់ ក្រោកពីដំណេក នោះអ្នកនឹងអាច បន្តស្ថិតនៅ មានកម្លាំងចិត្តជានិច្ច។ វានឹងជួយធ្វើអោយ យើងម្នាក់ៗ អាចរក្សាបានូវអារម្មណ៍ធូរស្រាល បានពេញមួយ ថ្ងៃ ។   ២. បង្កើននូវកម្រិតនៃទំនុកចិត្តលើខ្លួនឯង មនុស្សដែល ក្រោកពីដំណេកយឺតយ៉ាវ ជារឿយៗ តែងប្រឈមនឹងបញ្ហានៃ ការមានទំនុកចិត្តទាប លើខ្លួនឯង។ ប៉ុន្តែការ ឆាប់ក្រោកពីដំណេក អាចធ្វើអោយមនុស្សម្នាក់បង្កើនកម្រិតនៃទំនុកចិត្តលើខ្លួន ឯងបានទៅវិញ ។ អ្នកនឹងទទួលបាននូវ អារម្មណ៍នៃការពេញចិត្ត និង មានភាពរីករាយ ប្រសិនបើអ្នក បានក្រោកពីគេងនៅក្នុងពេលព្រឹកព្រលឹម ។   ៣. បង្កើននូវផលិតផលការងាររបស់អ្នក អារម្មណ៍នៃភាពស្រស់ស្រាយ នៅក្នុងពេលព្រឹក នឹងធ្វើអោយអ្នក ធ្វើការបានយ៉ាងសកម្មនៅក្នុងពេល ថ្ងៃ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក នឹងអាចធ្វើអោយមនុស្សម្នាក់ បង្កើនបាននូវ ផលិត ផលការងារ បានជាទីគាប់ចិត្ត។អារម្មណ៍នៃភាពស្រស់ស្រាយ នឹង ធ្វើអោយអ្នកបង្កើតបាននូវ គំនិតថ្មីៗ ជាច្រើន ដូច្នេះហើយ វានឹងអាចជះឥទ្ធិពលទៅលើសមិទ្ធិផលការងារបស់អ្នក។   ៤. ស្វែងរកឃើញការពិតពីខ្លួនអ្នក មនុស្សម្នាក់ ដែលបានក្រោកពីព្រឹកព្រលឹមជារឿយៗ តែងតែអាចស្វែងរកឃើញ នូវផ្លូវនៃការឆ្ពោះទៅ កាន់ការស្វែងរក ការពិតរបស់ខ្លួនឯង។ ការតាំងសមាធិ និង ការហាត់យូហ្គា នៅក្នុងពេលព្រឹកព្រលឹម អាចជួយធ្វើអោយអ្នក មានរាងកាយ និង អារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ ។ មនុស្សម្នាក់ នឹងអាច ទទួលបាននូវ តុល្យភាពនៃផ្លូវចិត្តដ៏ត្រឹមត្រូវមួយ ដោយការបន់ស្រន់ នៅក្នុងពេលព្រឹកព្រលឹម ។ វានឹងជួយធ្វើ អោយផ្លូវចិត្តរបស់យើងម្នាក់ៗ បានស្ងប់សុខល្អ។   ៥.កាត់បន្ថយការមានស្ត្រេស ការចូលគេងយឺតយ៉ាវ និង ការក្រភ្ញាក់ពីដំណេក អាចនឹងបណ្តាលអោយខ្លួនអ្នកមានស្ត្រេស ដោយសារតែ រាងកាយអ្នកមិនមានតុល្យភាពត្រឹមត្រូវមួយ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក ព្រលឹម នោះវានឹងជួយ អោយយើងកាត់បន្ថយបាននូវ ស្ត្រេសបានចេញពី រាងកាយ និង ផ្លូវចិត្ត។ កាលបើផ្លូវចិត្តរបស់យើង ស្រស់ស្រាយ នោះមនុស្សម្នាក់ក៏នឹងទទួលបាននូវ ភាពស្រស់ថ្លា ជាជាងការ មានស្ត្រេសផ្ទុកទុក នៅក្នុងខ្លួនទៀតនោះដែរ។   ៦. មានពេលក្នុងការសម្រាក ប្រសិនបើមនុស្សម្នាក់ បានក្រោកពីព្រឹក នោះគេនឹងអាចធ្វើអ្វីៗ បានដូចជាការគ្រោងទុក។ ការ កំណត់ទុក នូវរឿងរ៉ាវចាំបាច់ ដែលត្រូវធ្វើមុនគេ ជាប្រចាំថ្ងៃ នឹងផ្តល់ពេលអោយអ្នក មានពេលវេលាបាន សម្រាកគ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុងពេលទំនេរ នោះពួកគេអាច ធ្វើនូវកិច្ចការដែលជា ចំណង់ចំណូលចិត្ត របស់ពួកគេដូចចា សរសេរកំណត់ហេតុ ឬ គូររូបជាដើម។   ៧. បង្កើនកម្រិតនៃការប្រមូលផ្តុំអារម្មណ៍ ដោយការក្រោកពីដំណេកនៅក្នុងពេលព្រឹក នោះយើងម្នាក់ៗ នឹងអាចធ្វើអោយថាមពល នៃការចងចាំ របស់យើងប្រសើរឡើង។ អ្នក ដែលតែងតែក្រោកពីព្រឹក ក៏នឹងអាចធ្វើការប្រមូលផ្តុំអារម្មណ៍ បានល្អប្រសើរ ជាង អ្នកដែលមិនបានក្រោកពីព្រឹកនោះដែរ។   ៨. ជួយធ្វើអោយអ្នកមានសុខភាពល្អ វាជាការពិតមួយ ដែលថា មនុស្សដែលឆាប់ចូលគេង និង ឆាប់ក្រោកពីព្រឹក គឺតែងតែមានស្ថានភាព រូបរាងកាយ និង សុខភាពមាំទាំ ជាងអ្នកដែលមិនបានធ្វើដូចនេះ ។ ដោយគ្រាន់តែការ ឆាប់ក្រោកពី ដំណេក វានឹងធ្វើអោយអ្នករក្សាបាននូវទម្លាប់ ដ៏ល្អមួយចំពោះសុខភាព។ ការ ឆាប់ទទួលទាននូវ អាហារពេលព្រឹក និង ធ្វើលំហាត់ប្រាណពីព្រលឹម ក៏អាចនឹងជួយធ្វើអោយយើងរក្សាបានផងដែរ នូវ រូបរាងកាយសមសួន និង មាំទាំបាន ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ការក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម នឹងធ្វើអោយមនុស្សយើងម្នាក់ៗមានរូបរាងកាយសម សួន ,មានសុខភាពមាំមួន និងបញ្ញាឈ្លាសវៃ។ ប៉ុន្តែ យើងសម្គាល់ឃើញថា មិនមានមនុស្សច្រើននោះទេ ដែលបានធ្វើដូចនេះ ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកបានក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម ៖
  ទឹកឃ្មុំ គេនិយាយថា អ្វីក៏ដោយឱ្យតែផ្អែមពេកគឺមិនល្អចំពោះសុខភាពឡើយ។ ប៉ុន្តែចូរគិតឡើងវិញថា ទឹកឃ្មុំគឺជាករណីលើកលែង ព្រោះវាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែ។ ក្រៅពីភាពផ្អែម ទឹកឃ្មុំសុទ្ធតែមានរបស់បែបធម្មជាតិទាំងអស់ដែលសុខភាពត្រូវការ។ សារធាតុផ្អែមដ៏អស្ចារ្យនេះក៏មានអង់ទីអុកស៊ីដង់ដែលអាចបន្ថយភាពចាស់បានដែរ។   សម្បកឈើអែម គ្រឿងផ្សំមួយនេះមិនគ្រាន់តែជាកំទេចរបស់សម្បកឈើដែលមានរសជាតិអស្ចារ្យឡើយ ប៉ុន្តែវាក៏ជួយឱ្យមានអាយុវែងដែរ។ នេះដោយសារតែសម្បកឈើមួយនេះមានសមត្ថភាពប្រឆាំងនឹងការរលាករ៉ាំរ៉ៃដែលទាក់ទងនឹងការធាត់ជ្រុល រលាកសន្លាក់ ជំងឺទឹកនោមផ្អែម មហារីក ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗទឿត។ គ្រឿងផ្សំមួយនេះក៏ល្អបំផុតក្នុងការបញ្ចុះជាតិស្ករក្នុងឈាមដែរ។   ខ្ទឹមស មនុស្សគ្រប់គ្នាយល់ថា ខ្ទឹមសគឺជារបស់ដ៏ល្អបំផុតសម្រាប់រំលាយកំណកឈាម ដូច្នេះវាក៏ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកកឈាមបានដែរ។ រុក្ខជាតិប្រភេទមើមមួយនេះក៏ល្អបំផុតក្នុងការសម្លាប់បាក់តេរី វីរុស ផ្សិត និងកោសិកាមហារីកដែឬ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីខ្ទឹមសនោះ យកល្អគួរតែញ៉ាំវាទាំងឆៅ។   ប្រេងអូលីវ វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ប្រេងអូលីវគឺជាអាហារដ៏ល្អបំផុតមួយនៅលើផែនដីយើងនេះព្រោះតែវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ។ ប្រេងអូលីវល្អបំផុតក្នុងការបង្កើនចំនួនកូឡេស្តេរ៉ុលល្អ ដូច្នេះវានឹងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដែលនាំឱ្យលើសសម្ពាធឈាម និងប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាម។ ក្រៅពីនេះអង់ទីអុកស៊ីដង់របស់ប្រេងអូលីវក៏បន្ថយភាពចាស់បានដែរ។   សូកូឡាខ្មៅ តើមាននរណាដឹងថា ការញ៉ាំសូកូឡាខ្មៅល្អចំពោះសុខភាព0x017d7អង់ទីអុកស៊ីដង់ក្នុងសូកូឡាពិសេសនេះល្អបំផុតក្នុងការបង្ការជំងឺបេះដូង។ សូកូឡាខ្មៅល្អបំផុតក្នុងការបន្ថយស្ត្រេស ដូច្នេះវាក៏ជួយកាត់បន្ថយការប្រឈមមុខដែលវាមានផងដែរ។ ចូរប្រាកដថា អ្នកបានជ្រើសរើសសូកូឡាខ្មៅដែលមានសារធាតុ cocoa យ៉ាងហោចណាស់ ៧០ភាគរយ។ ត្រួតពិនិត្យដោយ៖ www.health.com.kh  
យោងទៅតាមលោក Bernardo គាត់បានបញ្ចូលគ្រឿងផ្សំទាំងអស់ដូចខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់គាត់ ហើយវាក៏អាចជួយថែរក្សាសុខភាពរបស់គាត់ឱ្យមានអាយុបានមួយរយឆ្នាំ និងនៅក្មេងជាប់បានយូរដែរ។ រាល់គ្រឿងផ្សំនីមួយៗសុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់រាងកាយ ដូច្នេះនៅពេលប្រើប្រាស់ទាំងអស់ វាពិតជាថែរក្សាសុខភាពបានយ៉ាងល្អឯកជាមិនខាន។
  កាលពីម៉ោង៨យប់ ថ្ងៃទី២៣ កក្កដា បុរសស្រ្តី ជាប្ដីប្រពន្ធ រស់នៅស្រុកវើនសៃ ខេត្តរតនគិរី មានអាការ ឈឺពោះ វិលមុខ ឈឺក្បាល ក្អួត ចុកពោះ បន្ទាប់ពីបរិភោគសម្លផ្សិតជាមួយសត្វគីង្គក់។ ក្រោយពុល បុរសស្រ្តីទាំងពីរ បានមកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ប៉ុន្តែនៅម៉ោងជិត១២យប់ ដោយសារស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។    លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា នៅម៉ោង៣ទៀបភ្លឺ បុរសជាប្ដី បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ បើតាមអភិបាលខេត្តរតនគិរី បន្ទាប់ពីទទួលព័ត៌មានមន្ទីរសុខាភិបាល បានចុះអង្កេតសា្រវជ្រាវករណីនេះដល់ភូមិកើតហេតុ ដើម្បីយកវត្ថុវិភាគ។     លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបភាពពីរដ្ឋបាលខេត្តរតនគិរី មូលហេតុនាំឱ្យពុលផ្សិតនេះ លោក ញ៉ែម សំអឿន លើកឡើងថា ប្រជាពលរដ្ឋមួយចំនួន មានការភាន់ច្រឡំអំពីប្រភេទផ្សិត ដែលដុះក្នុងព្រៃនៅរដូវធ្លាក់ភ្លៀងនេះ។ ក្រោយមានករណីពុល អភិបាលខេត្តរតនគិរី ក៏បានណែនាំមិនឱ្យប្រជាពលរដ្ឋយកបន្លែ ឬពពួកផ្សិតដែលមិនស្គាល់ និងមិនមានប្រភពច្បាស់លាស់មកធ្វើជាម្ហូបអាហារ។   សូមរំឭកថា កាលពីថ្ងៃទី២១ ខែកក្កដា ក៏មានករណីពុលផ្សិតលើមនុស្ស១៧នាក់ នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្តែជនរងគ្រោះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ជុំវិញករណីពុលផ្សិតនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគផ្សិត។   អត្ថបទទាក់ទង   ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រយ័ត្នចំពោះការបរិភោគផ្សិត ក្រោយមនុស្ស១៧នាក់ពុល   ពលរដ្ឋ១៧នាក់នៅរតនគិរី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារពុលផ្សិត  បើតាមក្រសួងសុខាភិបាល ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។ ជាមួយគ្នានេះ ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវស្គាល់ឱ្យច្បាស់ពីប្រភេទផ្សិត មុននឹងយកមកចម្អិនជាម្ហូបអាហារ៕ 
បុរសម្នាក់បានស្លាប់ និងស្រ្តីម្នាក់ ត្រូវបានគ្រូពេទ្យជួយសង្រ្គោះ បន្ទាប់ពីបរិភោគសម្លផ្សិតជាមួយសត្វគីង្គក់។ នេះបើតាមការបញ្ជាក់របស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី២៥ កក្កដានេះ។
កាន់តែធំហើយពិសេសនោះគឺអតិថិជន Smart ដែលបញ្ចូលលុយកាន់តែច្រើន នឹងទទួលបានឱកាសកាន់តែច្រើនដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់រថយន្ត BYD SEAGUL ចំនួន ១ គ្រឿងជារៀងរាល់ខែ ចាប់ពីខែកញ្ញានេះតទៅ និងរង្វាន់ធំរថយន្ត BYD DOLPHIN ចំនួន ១ គ្រឿង ដែលនឹងត្រូវចាប់រង្វាន់នាដើមឆ្នាំ ២០២៥។   រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយយ៉ាងតិច ១ ដុល្លារមិនថាតាមរយៈកាតកោស ឬ E-top Up នោះឡើយ អតិថិជននឹងឈ្នះរង្វាន់ភ្លាមៗតែម្តង។ រង្វាន់ដែលអាចឈ្នះបានភ្លាមៗនោះរួមមាន ម៉ូតូម៉ាក Yamaha QBIX 2020 (5 រង្វាន់),  កង់ម៉ាកTrek (5 រង្វាន់), ទូរសព្ទដៃម៉ាក Samsung រួមមាន Samsung Galaxy Z Fold 5 (10 រង្វាន់), Samsung Galaxy Z Fold 4 (1 រង្វាន់), Samsung Galaxy Z Flip 4 (2 រង្វាន់), Samsung Galaxy S23 Ultra (20 រង្វាន់), Samsung Galaxy A53 5G (40 រង្វាន់), Samsung Galaxy A14 5G (40 រង្វាន់), ឧបករណ៍បំពងសំឡេង (Speaker) ម៉ាក JBL (10 រង្វាន់), បណ្ណបញ្ចុះតម្លៃ (ច្រើនរង្វាន់) និងពិន្ទុ SmartVIP (ច្រើនរង្វាន់) ផងដែរ។    លើសពីនេះ សម្រាប់រាល់ការបញ្ចូលលុយ អតិថិជននឹងទទួលបានឱកាសដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់រថយន្តម៉ាក BYD SEAGUL ១ គ្រឿង/ខែ (សរុប ៤ គ្រឿង)។ លើសពីនេះ Smart នឹងមានរង្វាន់ធំរថយន្តម៉ាក BYD DOLPHIN ចំនួន1 គ្រឿង ដែលនឹងចាប់ត្រូវរង្វាន់ជូនអតិថិជននាដើមឆ្នាំ២០២៥ នេះផងដែរ។ ការផ្តល់ជូននេះ សម្រាប់អតិថិជន Smart ដែលបញ្ចូលលុយតាមកាតកោស ភ្នាក់ងារលក់រាយ Smart កម្មវិធី SmartNas និងតាម app ធនាគារនានា។ Smart នៅតែបន្តផ្តល់ជូននូវបទពិសោធកាន់តែល្អលើសពីសេវាកម្មទូទៅជូនដល់អតិថិជនរបស់យើង។ អតិថិជនអាចស្វែងយល់បន្ថែមពីការផ្តល់ជូនពិសេសនេះតាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Smart ៖ https://www.smart.com.kh/ ។   គួរបញ្ជាក់ផងដែរថា សម្រាប់ការឈ្នះរង្វាន់គឺធ្វើឡើងប្រកបដោយតម្លាភាព និងឈ្នះដោយពិតប្រាកដ។ ជាក់ស្តែង Smart បាននិងកំពុងតែបន្តផ្តល់ជូនរង្វាន់ទៅកាន់អតិថិជនជាបន្តបន្ទាប់ជាច្រើនរូប ដែលបានភ្ជាប់គម្រោង Smart ល្អ! ហើយបង្វិលកងសំណាង  SmartNas។ ខាងក្រោមនេះជារូបភាព អតិថិជនមួយចំនួនដែលបានឈ្នះនាពេលកន្លងមក៕   **លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត រូបភាពអតិថិជនដែលបានឈ្នះរង្វាន់ពីការភ្ជាប់គម្រោង Smart ល្អ! និងបង្វិលកងសំណាង  SmartNas   រូបភាពអតិថិជនដែលបានឈ្នះរង្វាន់ពីការភ្ជាប់គម្រោង Smart ល្អ! ដាតា និងបង្វិលកងសំណាង  SmartNas រូបភាពអតិថិជនដែលបានឈ្នះរង្វាន់ពីការភ្ជាប់គម្រោង Smart ល្អ! ដាតា និងបង្វិលកងសំណាង  SmartNas   (អត្ថបទពាណិជ្ជកម្ម)
កាន់តែរំភើបជាមួយ Smart ជាមួយនឹងការផ្តល់ជូនដ៏ធំជាមួយនឹងប្រម៉ូសិន «បញ្ចូលលុយដើម្បីឈ្នះ 2024»។ ការផ្តល់ជូននេះ បង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជនរបស់ Smart ដើម្បីផ្តល់ជូននូវការឈ្នះរង្វាន់ភ្លាមៗដែលរួមមានដូចជា ទូរសព្ទដៃម៉ាក Samsung ម៉ូតូ កង់ និងរង្វាន់ផ្សេងៗជាច្រើនទៀត រាល់ពេលដែលអតិថិជនបញ្ចូលលុយទូរសព្ទ។
បើតាមទំព័រហ្វេសប៊ុកដដែល សម្ដេច ហ៊ុន សែន ជាឥស្សរជនបរទេសទី១ ដែលទៅដល់ទីក្រុងហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ង្វៀន ភូជុង។ សម្តេចប្រធានព្រឹទ្ធសភា ចាត់ទុកមរណភាពរបស់លោក ង្វៀន ភូជុង ជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេស ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។   តាមកម្មវិធីគ្រោងទុក នៅក្នុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចប្រធានព្រឹទ្ធសភា នឹងជួបពិភាក្សាការងារ និងទទួលទានអាហារ ជាមួយប្រធានរដ្ឋវៀតណាម, ប្រធានរដ្ឋសភា និងសមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនីស្តវៀតណាម។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន។ សម្ដេច ហ៊ុន សែន, សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំមួយចំនួន បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង។ រូបភាពពីSHS អត្ថបទទាក់ទង   អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង ទទួលមរណភាព សូមរំឭកថា មុនធ្វើដំណើរទៅគោរពវិញ្ញាក្ខន្ធដោយផ្ទាល់ សម្តេច ហ៊ុន សែន ក៏បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែរ។ ក្នុងលិខិតចុះថ្ងៃទី១៩ ខែកក្កដានោះ សម្តេច ហ៊ុន សែន លើកឡើងថា សមិទ្ធផលដ៏ឧត្តុង្គឧត្តម និងស្នាដៃដ៏ថ្លៃថ្លារបស់លោក ង្វៀន ភូជុងនឹងត្រូវប្រជាជនវៀតណាម ចងចាំទុកជារៀងរហូត។   លោក ង្វៀន ភូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែកក្កដា៕
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានទៅដល់ប្រទេសវៀតណាមហើយ ដើម្បីចូលរួម ទីក្រុងហាណូយគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម។ ឥស្សរជនដេលអមដំណើរសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ កក្កដានេះ រួមមានសម្ដេច ទៀ បាញ់, សម្ដេច ម៉ែន សំអន និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួន។ នេះបើតាមទំព័រហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន។
  ខ្សែប្រយុទ្ធចំណូលថ្មីរបស់ស្វាយរៀង Pablo Augusto Servo De Carvalho រកបាន៤គ្រាប់ម្នាក់ឯង ក្រោយពេល Christian Roque Silveira Dos Santos រកបានគ្រាប់តាមស្មើ Young Elephants ១-១ វិញនៅនាទី៣៩។ Takumu Nishihara ជាអ្នករកបានគ្រាប់នាំមុខឱ្យ Young Elephants នៅ៨នាទីដំបូងនៃវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី។   ដោយជើងទី១ នៅទឹកដីឡាវ ក្រុមជើងឯកលីគកំពូលកម្ពុជាដែលមានលោក Pep Munoz ជាគ្រូបង្វឹកយកឈ្នះ ៣-២ ដូច្នេះសរុបទាំងពីរជើងស្វាយរៀងឈ្នះក្រុមជើងឯកលីគកំពូលឡាវ ៨-៣។   តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីក្នុងពូល A ដោយត្រូវជួបក្រុមខ្លាំងៗដូចជា BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម) និង Shan United (មីយ៉ាន់ម៉ា)។ Shan United ក៏បានឈ្នះវគ្គជម្រុះដូចស្វាយរៀងដែរ ដោយក្រុមលីគកំពូលមីយ៉ាន់ម៉ានេះ បានយកឈ្នះក្រុមព្រុយណេ Kasuka FC នៅជើងទី២ ៣-១ និងសរុបលទ្ធផលទាំងពីរជើង ៤-២។   ដោយឡែកពូល B ដែលត្រូវជួបគ្នាវគ្គសន្សំពិន្ទុជើងឯកក្លិបអាស៊ីអាគ្នេយ៍ Shopee Cup ដែលរៀបចំឡើងនៅរដូវកាលដំបូងប្រចាំឆ្នាំ ២០២៤មាន Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo (ឥណ្ឌូណេស៊ី), Kaya FCIloilo (ហ្វីលីពីន) និង Lion City Sailors (សិង្ហបុរី)។   ការប្រកួតបើកឆើកវគ្គសន្សំពិន្ទុតាមពូល នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា តទៅ ដោយជំនួបដំបូងព្រះខ័នរាជស្វាយរៀង ជួបក្រុមខ្លាំងរបស់ម៉ាឡេស៊ី Terengganu។ ក្រុមចំណោម៦ក្រុមក្នុងពូលនីមួយៗ ត្រូវយកពីរក្រុមប៉ុណ្ណោះដែលមានពិន្ទុខ្ពស់ជាងគេ បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ព្រះខ័នរាជស្វាយរៀង បានកៅអីក្នុងពូល A នៃវគ្គចែកពូល ពានរង្វាន់ Shopee Cup ឆ្នាំ ២០២៤ ក្រោយបន្តឈ្នះ Young Elephants ៥-១ ក្នុងកាប្រកួតវគ្គជម្រុះជើងទី២។ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមឡាវ ៨-៣។
  វិញ្ញាបនបត្រមួយនេះ បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានយកចិត្តទុកដាក់ គោរពតាមក្របខណ្ឌរដ្ឋាភិបាលប្រកបដោយស្តង់ដារ ទំនួលខុសត្រូវ និងក្រមសីលធម៌។ ការបង់ពន្ធត្រឹមត្រូវទៅដល់រាជរដ្ឋាភិបាល ជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ ព្រោះការបង់ពន្ធ នេះជាការផ្ដល់ជាមូលនិធិដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសកម្មភាពសង្គម ដែលអាចលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាបាន។   លោកស្រី Aida Ahmad Daud ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «វាជាកិត្តិយសធំមួយរបស់ក្រុមហ៊ុន Smart ដែលបានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ។ យើងមានសេចក្ដីត្រេកអរនៅពេលដឹងថា ការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការប្រតិបត្តិកិច្ចការហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងការទទួលខុសត្រូវនេះមិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុន Smart ជឿជាក់ថាការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរបស់យើងក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតនៅឆ្នាំ ២០២៦ ខាងមុខនេះ។»។   ការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ក្នុងការអនុលោមច្បាប់គឺមានលើសពីការអនុវត្តពន្ធនេះទៅទៀត។ ចក្ខុវិស័យ ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតក្នុងឆ្នាំ ២០២៦ នេះ បានចាក់ឫសយ៉ាងរឹងមាំក្នុងរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ធាតុសំខាន់នៃចក្ខុវិស័យនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទៅលើ ESG ជាពិសេសគឺសសរស្ដម្ភ នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។   ដើម្បីរក្សាបាននូវប្រតិបត្តិការប្រកបដោយតម្លាភាព ក្រុមហ៊ុន Smart បានអនុវត្តគោលការណ៍ប្រឆាំងអំពើពុករលួយយ៉ាងតឹងរឹង ដោយមានការជ្រោមជ្រែងពីគណៈកម្មាធិការហានិភ័យ និងអនុលោមភាព (Borad Risk of Compliance Committee ឬ BRCC) ។ BRCC ដើរតួយ៉ាងសំខាន់ក្នុងការរក្សាគោលការណ៍ដែលបានចងក្រងឡើងនេះ ដើម្បីធានាបាននូវប្រតិបត្តិការដែលគ្មានសំណូក និងអំពើពុករលួយ។    ការទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជាសមិទ្ធផលមួយរបស់ Smart តែប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអនុវត្តអភិបាលកិច្ចល្អ និងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។ ស្របពេលដែលក្រុមហ៊ុន Smart បន្ដនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុននេះក៏នៅតែបន្តខិតខំប្រឹងប្រែងជំរុញទំនុកចិត្ត និងទំនួលខុសត្រូវដើម្បីធានាបាននូវចីរភាពសម្រាប់ពេលអនាគត។   តាមរយៈប្រតិបត្តិការពន្ធដារប្រកបដោយស្ដង់ដានេះ ក្រុមហ៊ុន Smart មិនត្រឹមតែបានចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះថែមទាំងដើរតួរជាគំរូសម្រាប់ក្រុមហ៊ុនដទៃទៀត ដើម្បីជំរុញឲ្យមានការអនុវត្តពន្ធដារត្រឹមត្រូវផងដែរ។ នេះជាសក្ខីភាពបង្ហាញថា Smart ជាក្រុមហ៊ុន មួយដែលរួមចំណែកក្នុងការជំរុញស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែជឿនលឿន៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ ២០២៤/២០២៥។ វិញ្ញាបនបត្រមួយនេះសបញ្ជាក់ពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការបង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារប្រកបដោយតម្លាភាព អនុលោមភាព និងការទទួលខុសត្រូវ។
អត្ថបទទាក់ទង   ហេតុអ្វីលោក បៃឌិន បោះបង់ការប្រជែងតំណែងប្រធានាធិបតីនៅអាណត្តិទី២?  បន្ទាប់ពីកើនឡើងរងសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យ និងម្ចាស់ជំនួយពាក់ព័ន្ធនឹងអាយុ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសដកខ្លួនពីបេក្ខជនរបស់បក្សប្រជាធិបតេយ្យ ដែលឈានទៅដល់ការបោះឆ្នោតប្រជែងជាមួយដៃគូចាស់ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ។     ពីការិយាល័យ Oval ក្នុងសេតវិមាន លោក បៃឌិន បានថ្លែងសារជាសាធារណៈលើកដំបូង ទៅកាន់ប្រជាជនអាម៉េរិក ពាក់ព័ន្ធនឹងការបោះបង់មហិច្ឆតាត្រឹមពាក់កណ្តាលទីរបស់ខ្លួន នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។    «ការការពារប្រជាធិបតេយ្យ គឺសំខាន់ជាងតំណែងផ្សេងៗទាំងអស់»។ លោក បៃឌិន ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ លើកទី៣ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៤ ខែកក្កដា ដោយបន្តថា គ្មានអ្វីអាចរារាំង ការការពារប្រជាធិបតេយ្យបានឡើយ សូម្បីតែមហិច្ឆតារបស់បុគ្គល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    ពាក់ព័ន្ធនឹងប្រជាធិបតេយ្យ មេដឹកនាំអាម៉េរិកដែលមានវ័យ ៨១ឆ្នាំ បានបន្តថា គ្មានស្តេច ឬជនផ្តាច់ការអាចគ្រប់គ្រងអាម៉េរិកបានឡើយ ហើយអំណាចគឺស្ថិតនៅលើដៃប្រជាជន។ ទំនងសំដៅដល់ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ លោកបៃឌិន បានបន្លុយថា ប្រវត្តិសាស្រ្ត គឺស្ថិតនៅលើដៃរបស់ប្រជាជនអាម៉េរិក។    ដោយមានវ័យចំណាស់ និងជាប្រធានាធិបតីចាស់ជាងគេក្នុងប្រវត្តិសាស្រ្តរបស់អាម៉េរិក ប្រមុខរដ្ឋរូបនេះ បានបញ្ជាក់ហេតុផលបន្ថែមថា ការដកខ្លួនចេញពីការបោះឆ្នោត គឺចង់ផ្ទេរតួនាទីដឹកនាំប្រទេសឱ្យមនុស្សជំនាន់ក្រោយ ហើយលោកចង់ផ្តល់សំឡេងឱ្យមនុស្សក្មេងៗ ធ្វើការវិញម្តង។ ត្រង់ចំណុចនេះ មេដឹកនាំវ័យ ៨១ឆ្នាំ បានចាត់ទុកជាវិធីដ៏ល្អ ក្នុងការបង្រួបបង្រួមបង្រួមប្រទេស៕   
ពីការិយាល័យ Oval ក្នុងសេតវិមាន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានថ្លែងពីហេតុផលមិនបន្តឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី២ ក្រោមហេតុផលការពារប្រជាធិបតេយ្យ។ បើតាមលោកបៃឌិន ដែលមានវ័យ៨១ឆ្នាំទៅហើយនោះ ការការពារប្រជាធិបតេយ្យ គឺសំខាន់ជាងមុខតំណែងអ្វីទាំងអស់។
  នាវាដឹកប្រេង The MT Terra Nova ដែលត្រូវដឹកប្រេង ១,៤លានលីត្រទៅក្រុង Iloilo បានក្រឡាប់នៅឆ្នេរក្រុងម៉ានីល ហ្វីលីពីន។ ទាក់ទិនបញ្ហានេះ អាជ្ញាធរហ្វីលីពីន កំពុងព្យាយាមចាត់វិធានការទប់ប្រេងកុំឱ្យរីកសាយ។ ប្រសិនបើបរាជ័យ ហើយប្រេងទាំងអស់លេចចេញពីនាវា ហេតុការណ៍នេះ នឹងក្លាយជាការធ្លាយប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តហ្វីលីពីន។    «យើងកំពុងប្រញាប់ដៃជើង ហើយខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ និងបញ្ឈប់ប្រេងបន្តលេចចេញពីនាវា»។ អ្នកនាំពាក្យកងល្បាតឆ្នេរហ្វីលីពីន លោក Armando Balilo បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី ២៥ ខែកក្កដា។ មន្រ្តីកងល្បាតឆ្នេរហ្វីលីពីន បានព្រមានថា វាអាចបង្កឱ្យមានគ្រោះថ្នាក់ធំបំផុត។    នាវាដឹកប្រេងនោះ បានក្រឡាប់នៅចំណុចមួយ នៅចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីក្រុង Limay ក្នុងខេត្ត Bataan នៅក្បែររដ្ឋធានីម៉ានីល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ចំណែករដ្ឋមន្រ្តីដឹកជញ្ជូន លោក Jaime Bautista បានលើកឡើងថា កងនាវិកចំនួន ១៦នាក់ ក្នុងចំណោម ១៧នាក់ ត្រូវបានជួយសង្រ្គោះហើយ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត។ ចំណែកកងល្បាតឆ្នេរកំពុងស៊ើបអង្កេតផងដែរ ថាតើករណីក្រឡាប់នាវានោះ បង្កដោយអាកាសធាតុមិនល្អ ឬយ៉ាងណា។    ហេតុការណ៍លេចនាវាដឹកប្រេងខាងលើ កើតមានស្របពេលហ្វីលីពីន កំពុងរងឥទ្ធិពលព្យុះ Gaemi និងខ្យល់មូសុង ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅជាច្រើនថ្ងៃចុងក្រោយនេះ។    គួររម្លឹកថា ហ្វីលីពីន ធ្លាប់កើតមានឧបទ្ទវហេតុលេចប្រេងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ដែរ ដោយកាលនោះ មានប្រេងលេចចំនួន ៨០ម៉ឺនលីត្រ នៅក្បែរកោះ Mindoro៕ 
នាវាប្រើទង់ជាតិហ្វីលីពីនដឹងប្រេង ១,៤លានលីត្រ បានក្រឡាប់ នៅឆ្នេរម៉ានីល របស់ហ្វីលីពីន នៅថ្ងៃទី២៥ ខែកក្កដា។ អាជ្ញាធរហ្វីលីពីន បានបញ្ជាក់បែបនេះ ហើយកំពុងរូតរះធ្វើការ ដើម្បីទប់ការរីកសាយប្រេង ដែលឱ្យបង្កឱ្យមានផលប៉ះពាល់ធំធេង។
  ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី ដើម្បីទប់ស្កាត់ការវាយប្រហារពីសំណាក់ក្រុមចោរតាមអ៊ីនធឺណិត (Hacker) របស់ក្រុមហ៊ុន CrowdStrike បានធ្វើឱ្យក្រុមហ៊ុនជាច្រើនរាប់ចាប់តាំងពីហោះហើរ ដល់ធនាគារ ដែលប្រើប្រាស់កម្មវិធី និងប្រព័ន្ធផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Microsoft មានបញ្ហារអាក់រអួលផ្នែកបច្ចេកវិទ្យា។    ដោយម៉ាឡេស៊ី ជាប្រទេសមួយស្ថិតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលរងផលប៉ះពាល់ខាងលើ រដ្ឋមន្រ្តីឌីជីថល បានស្នើឱ្យក្រុមហ៊ុន Microsoft និងក្រុមហ៊ុន CrowdStrike ពិចារណាផ្តល់សំណងដល់ក្រុមហ៊ុនដែលរងការខូចខាត។   «បើមានការខូចខាត ឬបាត់បង់ ដែលធ្វើឡើងដោយភាគីណាមួយ ខ្ញុំបានស្នើក្រុមហ៊ុនទាំងពីរ ឱ្យផ្តល់សំណង និងចំណាត់ការផ្សេងៗ ដែលក្រុមហ៊ុនទាំងពីរអាចជួយបាន»។ លោក Gobind Singh Deo បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៤ ខែកក្កដា ដោយបន្តស្នើឱ្យក្រុមហ៊ុនធំៗខាងលើ បញ្ចៀសបញ្ហាបច្ចេកទេសបែបនេះ កុំឱ្យកើតមាននៅពេលខាងមុខ។ បើតាមលោករដ្ឋមន្រ្តីឌីជីថល មកទល់ពេលនេះ ទំហំនៃការខូចខាត មិនទាន់ត្រូវបានវាយតម្លៃឡើយ។    នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងថ្ងៃទី២៣ ខែកក្កដា លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A ដែលជាប្រតិបត្តិករនៃក្រុមហ៊ុនហោះហើរ AirAsia បានយល់ថា ក្រុមហ៊ុនហោះហើរ ដែលរងផលប៉ះពាល់ដោយសារបញ្ហាបច្ចេកវិទ្យានៅពេលកន្លងមក គួរតែទទួលបានសំណង។ បញ្ហារអាក់រអួលផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យអ្នកដំណើរជាច្រើនកកស្ទះនៅអាកាសយានដ្ឋាន ដោយសារប្រព័ន្ធ Check In មិនដំណើរការ។ នៅអាកាសយានដ្ឋានខ្លះ ក្រុមហ៊ុន ត្រូវសរសេរសំបុត្រយន្តហោះដោយដៃថែមទៀត៕ 
ម៉ាឡេស៊ី បានស្នើឱ្យក្រុមហ៊ុន Microsoft និង ក្រុមហ៊ុនសន្តិសុខផ្នែកអ៊ីនធឺណិត CrowdStrike ពិចារណាផ្តល់សំណង ដល់ភាគីរងគ្រោះពីបញ្ហារអាក់រអួលផ្នែកបច្ចេកវិទ្យានៅថ្ងៃទី១៩ ខែកក្កដាកន្លងទៅ។ រដ្ឋមន្រ្តីឌីជីថលម៉ាឡេស៊ី លោក Gobind Singh Deo បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៤ ខែកក្កដា។
នាសម័យប្រជុំលើកទី២របស់ខ្លួន ក្រោមអធិបតីភាពសម្តេច ឃួន សុដារីនៅព្រឹកថ្ងៃទី២៥ ខែកក្កដា។    សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស មាន៣មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី៥កក្កដា កន្លងមក។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក៏បានឡើងការពារសេចក្តីព្រាងច្បាប់នាសម័យប្រជុំសភាផងដែរ។   បើតាមរដ្ឋសភា រដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេស។   លោក ម៉ៅ ហាវណ្ណាល់ ឡើងបង្ហាញពីសេចក្តីព្រាងច្បាប់នាអំឡុងកិច្ចប្រជុំសភា រដ្ឋសភាកម្ពុជា បញ្ជាក់ថាការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជាការបង្ហាញពីសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ លើសពីនេះ ក៏ជាឱកាសលើកកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។    ទន្ទឹមនឹងនេះ ការផ្តល់សច្ចាប័ននេះក៏ជំរុញដល់ការទាក់ទាញទេសចរណ៍ ការងារ វិនិយោគ និងកំណើនសេដ្ឋកិច្ច ដែលផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ជាពិសេស តភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។    សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។ រូបភាពពីរដ្ឋសភា សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ីដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ រួមមាន ហ្វីលីពីននៅឆ្នាំ២០១៥, ថៃនៅឆ្នាំ២០១៧,ឥណ្ឌូណេស៊ីនៅឆ្នាំ២០១៧, វៀតណាមកាលពីឆ្នាំ២០១៨,ស្រីលង្កាឆ្នាំ២០១៩ និងព្រុយណេនៅឆ្នាំ២០២០។    អត្ថបទទាក់ទង   រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២នៅថ្ងៃទី២៥ ខែកក្កដា  អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រង និងដឹកនាំការទទួលខុសត្រូវរបស់សហគ្រាសដឹកជញ្ជូន លើការដឹកជញ្ជូន អ្នកដំណើរអីវ៉ាន់ និងទំនិញ ជាអន្តរជាតិតាមផ្លូវអាកាស។ ក្នុងករណីមានបញ្ហាមរណភាពរបស់អ្នកធ្វើដំណើរ ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរការបាត់បង់ឬការខូចខាតទំនិញ គឺគេអាចផ្អែកលើអនុសញ្ញានេះ ដើម្បីធានានិងដោះស្រាយ៕
ភ្នំពេញ៖ រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនលិខិតផ្ដល់ដំណឹងទៅ លោក S.T Arsu ក្នុងការមិនអនុញ្ញាតឲ្យធ្វើនូវព្រឹត្តិការណ៍ប្រកួត World Cup Kabaddi។ នេះ បើយោងតាមការផ្សាយលើហ្វេសប៊ុក NOCC កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។   សេចក្ដីជូនដំណឹងនោះ បានបញ្ជាក់ថាកីឡា Kabddi មិនទានមានសហព័ន្ធកីឡាជាតិជាផ្លូវការឡើយ។ ដូច្នេះហើយ រាល់សកម្មភាពប្រកួតណាមួយទាក់ទងនិងកីឡានេះ គឺជាអំពើខុសច្បាប់។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល ក៏មិនទាន់បានអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍កីឡាដែលមានប្រភពពីប្រទេសឥណ្ឌានេះ នៅលើទឹកដីកម្ពុជាដែរ៕   អត្ថបទទាក់ទង   កីឡាកាប៉ាឌី អាយុជិត ៥០០០ឆ្នាំ នឹងបង្ហាញវត្តមានលើកដំបូង នៅកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មិនអនុញ្ញាតឲ្យ លោក S.T Arsu អគ្គលេខាធិការ World Cup Kabaddi រៀបចំការប្រកួតកីឡា Kabaddi ជើងឯកពិភពលោកនៅទឹកដីកម្ពុជា ព្រោះកីឡានេះ មិនទាន់បង្កើតជាសហព័ន្ធកីឡាជាតិ ជាផ្លូវការនៅឡើយ។
  ការធ្វើឱ្យមានការទទួលស្គាល់ និងជឿទុកចិត្តលើយីហោ ការសិក្សាអំពីអាកាសយានដ្ឋាននៅអ៊ឺរ៉ុបនាពេលថ្មីៗនេះ បានបង្ហាញថា អ្នកដំណើរដែលឃើញការផ្សាយពាណិជ្ជកម្មនៅតាមអាកាសយានដ្ឋាន ទំនងជាពិចារណាអំពីយីហោដែលបានជួបប្រទះអំឡុងពេលធ្វើដំណើររបស់ពួកគេ។ ចំណុចនេះបង្ហាញពីឥទ្ធិពលដែលអាកាសយានដ្ឋានអាចមានលើការយល់ដឹងអំពីយីហោ និងការសម្រេចចិត្តទិញ ដោយអ្នកដំណើរ ៨ នាក់ក្នុងចំណោម ១០ នាក់ ទំនងជានឹងពិចារណាអំពីយីហោដែលបានផ្សព្វផ្សាយនៅតាមអាកាសយានដ្ឋាន (ការសិក្សាមួយរបស់ Heartbeat Survey នៅអាកាសយានដ្ឋាននៅអឺរ៉ុប)។   អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ ច្រកផ្លូវសម្រាប់ការផ្សព្វផ្សាយអំពីធនាគារ   អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកំពុងមានការកើនឡើងនូវអ្នកដំណើរ បង្ហាញពីទីតាំងសំខាន់សម្រាប់ធនាគារដើម្បីផ្សាយដល់អតិថនជនដែលមានទ្រព្យច្រើន។  នៅពេលអ្នកធ្វើដំណើរដើរក្នុងព្រលានយន្តហោះ,  ការផ្សាយពាណិជ្ជកម្មដែលត្រូវបានដាក់បង្ហាញជាយុទ្ធសាស្ត្រអាចទាក់ទាញចំណាប់អារម្មណ៍ និងធ្វើឱ្យមានការទទួលស្គាល់យីហោ។ Panda Bank promoting at international and domestic arrivals at Phnom Penh Airport    វិធីសាស្រ្ត និងអតិថិជនគោលដៅ ការផ្សាយពាណិជ្ជកម្មតាមអាកាសយានដ្ឋានផ្តល់នូវអត្ថប្រយោជន៍ប្លែកពីគេក្នុងការផ្សាយដល់អ្នកដំណើរពេញមួយការធ្វើដំណើររបស់ពួកគេ។ រូបភាពទាក់ភ្នែកនៅពេលចុះឈ្មោះចូលអាចបង្កើតចំណាប់អារម្មណ៍ដំបូងយ៉ាងខ្លាំង ទន្ទឹមនឹងនោះការបង្ហាញសារគោលដៅនៅជិតច្រកទ្វារសុវត្ថិភាព ឬកន្លែងឡើងយន្តហោះជួយឱ្យយល់ដឹងបន្ថែមទៀតអំពីយីហោអំឡុងពេលរង់ចាំ។ វិធីសាស្រ្តចម្រុះនេះធានាបាននូវការទាក់ទាញជាប់លាប់ ពង្រឹងវត្តមានរបស់ធនាគារនៅក្នុងចិត្តរបស់អតិថិជនសក្តានុពល។   ការលើកកម្ពស់កេរ្តិ៍ឈ្មោះយីហោ៖ ចាប់ពីការមើលឃើញរហូតដល់ការជឿទុកចិត្ត   ការផ្សាយពាណិជ្ជកម្មតាមអាកាសយានដ្ឋានត្រូវបានយល់ថាជាការលើកកម្ពស់កេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់យីហោ ដែលជាអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់ធនាគារ។ តាមរយៈការប្រើប្រាស់រូបភាពដែលគួរឱ្យចាប់អារម្មណ៍ និងការផ្ញើសារដ៏មានឥទ្ធិពល ធនាគារអាចបង្ហាញរូបភាពនៃភាពទំនើប ភាពជឿទុកចិត្ត និងការផ្សាយជាសកល ដែលពង្រឹងទីផ្សាររបស់ធនាគារបន្ថែមទៀត។ ការភ្ជាប់ជាមួយអ្នកដំណើរដែលមានទ្រព្យច្រើន   ព្រលានយន្តហោះជាមជ្ឈមណ្ឌលដ៏មមាញឹកដែលសម្បូរទៅដោយអតិថិជនចម្រុះ និងសម្បូរទ្រព្យ។ អ្នកធ្វើដំណើរផ្នែកអាជីវកម្ម វិនិយោគិន និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ទំនងជាប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។ ចំណុចនេះធ្វើឱ្យពួកគេក្លាយជាទីផ្សារគោលដៅដ៏មានតម្លៃ។ ធនាគារដូចជា Union Pay International, Visa, Bank of China និង Panda Bank កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មតាមអាកាសយានដ្ឋាន ដើម្បីបង្កើនវត្តមានយីហោ និងការទទួលស្គាល់យីហោរបស់ពួកគេនៅកម្ពុជា។   KB PRASAC Bank presence at Departure gates at Phnom Penh Airport    សេចក្តីសន្និដ្ឋាន តាមរយៈការប្រើប្រាស់ការផ្សាយពាណិជ្ជកម្មតាមអាកាសយានដ្ឋាន និងបរិយាកាសទាក់ទាញរបស់អាកាសយានដ្ឋាន យីហោធនាគារ និងហិរញ្ញវត្ថុអាចបង្កើតចំណាប់អារម្មណ៍យូរអង្វែង បង្កើតការជឿទុកចិត្ត និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដំណើរដែលមានទ្រព្យច្រើន ដែលកំពុងស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ។ សូមពិចារណាអំពីយុទ្ធសាស្ត្រនេះ នៅពេលអ្នកកែលម្អវិធីសាស្រ្តធ្វើទីផ្សាររបស់អ្នក និងស្វែងយល់ពីលទ្ធភាពនៃការផ្សាយពាណិជ្ជកម្មនៅព្រលានយន្តហោះនៅក្នុងវិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា៕   ស្វែងយល់បន្ថែមអំពីឱកាសសម្រាប់ការផ្សាយពាណិជ្ជកម្មនៅព្រលានយន្តហោះនៅកម្ពុជា៖  www.airportadvertisingcambodia.com   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ចំនួនអ្នកធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានកើនឡើង ១៦% នៅឆមាសទីមួយនៃឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣។ ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជាកំពុងប្រែក្លាយអាកាសយានដ្ឋាននេះទៅជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ការផ្សាយពាណិជ្ជកម្មគោលដៅ ជាពិសេសសម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ខុសពីទីក្រុងធំៗមួយចំនួន ប្រទេសកម្ពុជាមិនមានតំបន់ពាណិជ្ជកម្មស្នូល (CBD)។ ប្រការនេះធ្វើឱ្យអាកាសយានដ្ឋានកាន់តែមានសារៈសំខាន់សម្រាប់ធនាគារដែលកំពុងស្វែងរកការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពល និងមានទ្រព្យច្រើនដែលកំពុងស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ។ ការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមហ៊ុនឈានមុខគេបានគូសបញ្ជាក់អំពីប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្មតាមអាកាសយានដ្ឋាន ដែលជះឥទ្ធិពលមកលើអាកប្បកិរិយាអតិថិជន និងការយល់ដឹងរបស់អតិថិជនចំពោះយីហោ។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមីន នៅថ្ងៃទី២៤ ខែកក្កដា ក្នុងពេល និងក្រោយពេលទឹកជំនន់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាយថាហេតុ ជាពិសេសពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់។    ជុំវិញបញ្ហានេះ អាជ្ញាធរមីន បានណែនាំឱ្យប្រតិបត្តិករបោសសម្អាតមីន, គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត ព្រមទាំង គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរជាបន្ទាន់ នៅពេលប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។    អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកមីន និងសំណល់ជាតិផ្ទុះ ដែលពលរដ្ឋបានរាយការណ៍ទៅកម្ទេចចោល។ ទន្ទឹមនេះ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យមានមីន ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋចូលទៅស្នាក់នៅ ឬ ឆ្លងកាត់៕   
អាជ្ញាធរមីន បានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរមកជាមួយទឹកជំនន់ នារដូវវស្សានេះ។ ការក្រើនរំលឹកនេះ ធ្វើឡើងក្រោយពេលក្រសួងធនធានទឹក និង ឧតុនិយម ព្យាករថា ខេត្តមួយចំនួនរបស់កម្ពុជានឹងមានភ្លៀងធ្លាក់ ដែលអាចបង្កជាគ្រោះទឹកជំនន់។
បើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិក កាណាដា (COC) ក្រុមបាល់ទាត់នារីកាណាដា ដែលមានគ្រូបង្វឹក លោកស្រី Bev Priestman បានបណ្តេញគ្រូបង្វឹកចំនួន ២នាក់ ចេញពីក្រុមក្នុងបេសកកម្មអូឡាំពិក។ លោកស្រី Priestman ក៏បានប្រកាសដកខ្លួនចេញពីក្រុមនារីកាណាដា ដូចគ្នាដែរ និងបានសុំទោសចំពោះកំហុសដែលបានបង្កឡើង។   កាលពីថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់ (NZOC) បានរាយការណ៍ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងប៉ូលិសក្នុងតំបន់ ថាមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅលើទីលានហ្វឹកហាត់របស់ខ្លួន ពេលក្រុមកំពុងមានសកម្មភាពហាត់ត្រៀមការប្រកួត។ គណៈកម្មាធិការ NZOC និងប៉ូលិសភ្លាមៗ ក៏បានស្វែងរកឃើញអ្នកដែលបញ្ជាការបង្ហោះដ្រូន ដែលជាសមាជិកក្រុមបាល់ទាត់នារីកាណាដា។   យ៉ាងណាតាមរយៈការប្រកាសរបស់រដ្ឋអាជ្ញាបារាំង តាមរយៈប្រព័ន្ធព័ត៌មាន មន្ត្រីបាល់ទាត់នារីកាណាដា អ្នកស្រី Lombardi ដែលបានបំពានច្បាប់ ត្រូវបានចាប់ខ្លួន និងដាក់ពិន័យពីសកម្មភាពបាល់ទាត់រយៈពេល ៨ខែ។ ចំណែកជំនួយការគ្រូបង្វឹកម្នាក់ អ្នកស្រី Mander ត្រូវបានសាកសួរ ហើយដោះលែងវិញ។   នេះមិនមែនជារឿងដំបូងដែលទើបកើតឡើងឡើយ ទាក់ទងនឹងក្រុមបាល់ទាត់កាណាដា ជំវិញបញ្ហាការបង្ហោះដ្រូន ដើម្បីពិនិត្យមើលការហ្វឹកហាត់របស់ក្រុមគូប្រកួតនៅក្នុងព្រិត្តិការណ៍បាល់ទាត់អន្តរជាតិ។ កាលពីឆ្នាំ ២០២១ ស្ថិតក្នុងទីក្រុងតូរុនតូ (Toronto) ក្រុមជម្រើសជាតិហុងឌូរ៉ាស់ បានបញ្ឈប់ការហ្វឹកហាត់ភ្លាមៗ មុនជំនួបជម្រុះ World Cup ទល់នឹងកាណាដា ក្រោយឃើញមានការបង្ហោះដ្រូន នៅលើទីលានហ្វឹកហាត់៕   អត្ថបទទាក់ទង   អូឡាំពិក៖ នូវែលសេឡង់ប្តឹង IOC ករណីកាណាដាបង្ហោះដ្រូន លើទីតាំងហាត់បាល់ទាត់ខ្លួន 
គ្រូជំនួយក្រុមបាល់ទាត់នារីកាណាដា និងគ្រូជំនួយផ្នែកស្ថិតិ ត្រូវបានបណ្តេញចេញពីក្រុម ក្រោយមានការប្តឹងផ្តល់ពីសំណាក់ក្រុមនារីនូវែលសេឡង់ ជុំវិញការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅទីតាំងហ្វឹកហាត់របស់ពួកគេ។ កាណាដា ដែលត្រៀមការពារមេដាយមាសកីឡាអូឡំាពិកទីក្រុងប៉ារីសរបស់ខ្លួន រងការចោទ បំពាន និងរំខាន ទៅគូភាគី ដែលត្រូវជួបគ្នានៅជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល A វិញ្ញាសាបាល់ទាត់នារី។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅទីតាំងទាំង១០០នេះ នឹងត្រូវបំពាក់កាមេរ៉ាសរុប ១៣៨គ្រាប់ លើខ្សែផ្លូវថ្មី តូច-ធំ និងនៅបណ្តោយផ្លូវជាតិលេខ៤។ លោក ឡុង ឌីម៉ង់ ពន្យល់បន្ថែមថា៖ «ចំនួនកាមេរ៉ា នៅតាមទីតាំងនីមួយមានច្រើន មានតិចអាស្រ័យស្ថានភាពទីតាំង ដែល កំណត់ដោយមន្ត្រីបច្ចេកទេស»។    លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅលើផ្លូវក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩មកម៉្ល៉េះ។ មកទល់ពេលនេះ មានកាមេរ៉ាដែលដំឡើងរួចចំនួន ៥៣៣គ្រាប់ នៅ៤៣៣ទីតាំង តាមដងផ្លូវនានាក្នុងខេត្ត។   យ៉ាងណាក៏ដោយ កម្រិតចាប់រូបភាព មកពីកាមេរ៉ាដែលបានបំពាក់រួចទាំងនេះ នៅមិនទាន់មានកម្រិតច្បាស់នៅឡើយ ដែលត្រូវការកម្លាំង និងពេលវេលាយូរ ក្នុងករណីស្រាវជ្រាវហេតុការណ៍អ្វីមួយ។ អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះបន្ថែម៕  រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវក្នុងខេត្ត ចំនួន១០០ទីតាំងបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រមូលទិន្នន័យចរាចរណ៍ និងបង្កើនទំនុកចិត្តសម្រាប់ពលរដ្ឋ និងទេសចរ។
  អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានព្រមានពីយោធាមីយ៉ាន់ម៉ា ដែលបង្កើនការប្រើប្រាស់ធនាគារថៃ ដើម្បីទូទាត់ក្នុងការទិញអាវុធ ដែលយកទៅវាយប្រហារលើប្រជាជនស៊ីវិល។ ក្រោយការព្រមានបែបនេះ រដ្ឋាភិបាលថៃ បានជួបជាមួយធនាគារពាណិជ្ជ និងទីភ្នាក់ងាររដ្ឋ ក្នុងគោលបំណងស៊ើបអង្កេតលើការទូទាត់ប្រាក់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា។    ទាក់ទិននឹងបញ្ហានេះ ធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ នឹងបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេត និងពិនិត្យលើវិធានការបន្ថែម ដើម្បីបង្ការយោធាមីយ៉ាន់ម៉ា ប្រើប្រាស់ធនាគារថៃ ក្នុងការទិញអាវុធ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចេញនៅថ្ងៃទី២៤ ខែកក្កដា។    នៅដើមខែកក្កដា កន្លងមក តំណាងធនាគារថៃ បានថ្លែងប្រាក់គណៈកម្មាធិការសភាថា ធនាគារពាណិជ្ជថៃ តែងគោរពបទបញ្ញត្តិ ប៉ុន្តែខ្លួនខ្វះសមត្ថភាពស៊ើបអង្កេតលើការទូទាត់ទាំងអស់ ដែលអាចឈានទៅដល់ការទិញអាវុធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។    សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ នៅក្នុងខែមិថុនា បានអះអាងថា យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់ធនាគារក្នុងស្រុកថៃ ដើម្បីទិញអាវុធ និងគ្រឿងបរិក្ខារពាក់ព័ន្ធរហូតដល់តម្លៃ ១២០លានដុល្លារឯណោះ នៅក្នុងឆ្នាំ២០២៣៕
ថៃ នឹងបង្កើតក្រុមការងារមួយ ដើម្បីពង្រឹងលើការពិនិត្យមើលការទូទាត់ប្រាក់ និងបង្ការយោធាមីយ៉ាន់ម៉ា ប្រើប្រាស់ធនាគារថៃ ដើម្បីទិញអាវុធ យកទៅវាយប្រហារលើប្រជាជនស៊ីវិល។ ក្រសួងការបរទេសថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីមានចន្លោះប្រហោងនៅពេលកន្លងមក។
  នៅក្នុងកម្មវិធី «ទិវាទឹកស្អាត» កាលពីថ្ងៃទី២៤ ខែកក្កដា លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ក្រសួងឧស្សាហកម្ម ត្រូវការចុះវាយតម្លៃលើប្រតិបត្តិករ ដែលទទួលបានអាជ្ញាបណ្ណ អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដើម្បីស្វែងរកបញ្ហាប្រឈម និងធានាបានការគ្រប់គ្រងទឹកស្អាត ប្រកបគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលឆ្លើយតបទៅនឹងតម្រូវការ របស់ពលរដ្ឋ ជាពិសេសបណ្ដារោងចក្រ សហគ្រាស ដែលកើនឡើងជាបន្តបន្ទាប់។    បើតាមរដ្ឋមន្រ្តី បញ្ហាប្រឈមរបស់ប្រតិបត្តិករមួយចំនួនធំ គឺហិរញ្ញវត្ថុ ដែលជាផ្នែកមួយបង្អាក់លទ្ធភាពពង្រីកសេវាកម្ម និងគុណភាពទឹកស្អាតរបស់ពួកគេ។ កន្លងមក រដ្ឋបានអនុគ្រោះ និងបណ្ដោយឱ្យប្រតិបត្តិករមួយចំនួន អាចចែកចាយទឹកស្អាតបានដោយគ្មានអាជ្ញាបណ្ណ និងមិនមានហេដ្ឋារចនាសម្ព័ន្ធ ឬលក្ខខណ្ឌស្ដង់ដារគ្រប់គ្រាន់។    ជុំវិញបញ្ហានេះ លោក ហែម វណ្ណឌី ថា គួរតែដល់ពេលកែសម្រួលហើយ។ ការបង្កើតក្រុមការងារត្រួតពិនិត្យនេះ មិនមែនជាការដាក់បន្ទុកដល់ប្រតិបត្តិករនោះទេ តែជាការចុះតាមដាន ក្នុងគោលបំណងស្វែងរកបញ្ហាប្រឈម ដើម្បីឈានទៅរកដំណោះស្រាយឱ្យកាន់តែប្រសើរឡើង។   លោក ហែម វណ្ណឌី ថ្លែងដូច្នេះថា៖«ឥឡូវ យើងកំពុងប្រឈមបញ្ហា ព្រោះថានៅតំបន់ឧស្សាហកម្ម ចាប់ផ្ដើមរអ៊ូរទាំពាក់ព័ន្ធគុណភាពទឹក ដែលសេវាករយើងអត់ទាន់ឆ្លើយតបបាន ទាំងគុណភាពមិនល្អ និងបរិមាណទឹកមិនគ្រប់គ្រាន់។ ក្រសួង នឹងខិតខំបង្កើតក្រុមការងារចុះទៅវាយតម្លៃ ហើយនេះមិនមែនជាការចាប់ទោសអូសដំណើរនោះទេ ប៉ុន្តែប្រសិនបើបងប្អូន(ប្រតិបត្តិករ) ឈឺអី រដ្ឋត្រូវដឹង។ មិនមែនទាល់ បងប្អូនដួលរលំហើយ បានរដ្ឋដឹងគឺមិនកើតទេ ព្រោះសេវាទឹកនេះ ដាច់តែមួយថ្ងៃមិនបាន ផង»។    បើយោងតាមការចុះធ្វើអធិការកិច្ច របស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងចំណោមប្រតិបត្តិករកម្រិតជាតិ និងក្រោមជាតិចំនួន២៦៦ មានតែ១៣ភាគរយប៉ុណ្ណោះ ដែលអនុលោមតាមបច្ចេកទេស ទាំងការដំឡើង ប្រត្តិបត្តិ គុណភាពទឹក និងគុណភាពសេវាកម្ម។ ស្ថានភាពប្រតិបត្តិករឯកជនភាគច្រើន មិនមានឧបករណ៍ត្រួតពិនិត្យគុណភាពទឹកគ្រប់គ្រាន់, ការដាក់សារធាតុគីមីដើម្បីឱ្យថ្លាតាមការប៉ាន់ស្មាន ឬតាមទម្លាប់, ការពង្រីកបណ្ដាញចែកចាយមិនបានត្រឹមត្រូវ, មិនមានបុគ្គលិកជំនាញ និងខ្វះខាតឧបករណ៍សម្ភារផ្សេងៗ។ ការណ៍នេះ ធ្វើឱ្យការផលិតទឹកស្អាតរបស់ពួកគេ មានភាពប្រថុយប្រថាន ព្រមទាំងរាំងស្ទុះដល់ដំណើរការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕   អត្ថបទទាក់ទង   ក្រសួងឧស្សាកម្ម ស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ផ្ដល់កម្ចីការប្រាក់ទាបដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើតក្រុមការងារចុះពិនិត្យ គុណភាពទឹក នៅតាមទីតាំងចែកចាយទឹកស្អាតទូទាំងប្រទេស។ នេះជាការលើកឡើង របស់ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បន្ទាប់ពីទទួលបានព័ត៌មានពីមន្រ្តី អគ្គនាយកដ្ឋានទឹកស្អាត ថា ការផលិតទឹកស្អាតរបស់ប្រតិបត្តិករសព្វថ្ងៃ ពុំទាន់មាន ស្ដង់ដារគ្រប់គ្រាន់ និងភាពប្រថុយប្រថាន។
  ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី២៤ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់អាម៉េរិកបានធ្លាក់ចុះ ១២,៣ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២០។ ការណ៍នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក Elon Muskបាត់បង់ ២១,៧ពាន់លានដុល្លារក្នុងមួយពេលត្រឹមតែមួយថ្ងៃ ដែលសល់ទំហំទ្រព្យប្រមាណ ១៤១ពាន់លានដុល្លារ។    នេះក៏ជាការធ្លាក់ចុះទ្រព្យសកម្មច្រើនបំផុតក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ។ អ្នកដែលមានទ្រព្យសកម្មធ្លាក់ចុះខ្លាំងជាងគេទី២ គឺលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ដោយទ្រព្យសម្បត្តិធ្លាក់ចុះជិត ៩,៥ពាន់លានដុល្លារ។   ទោះបីជាទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះយ៉ាងខ្លាំងក៏ពិតមែនក៏ដោយ ប៉ុន្តែនាយកប្រតិបត្តិរូបនេះនៅតែជាបុគ្គលដែលមានបំផុតមួយរូបនៅលើពិភពលោក។ តាមពីក្រោយដោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos (២០៤ ពាន់លានដុល្លារ) និងនាយក LVMH លោក Bernard Arnault (១៨៧ ពាន់លានដុល្លារ) ។   លោក Musk មានទ្រព្យសម្បត្តិនៅក្នុងវិស័យជាច្រើន។ យោងតាមទស្សនាវដ្តី Forbes បច្ចុប្បន្នលោកកាន់កាប់ភាគហ៊ុន ១២ភាគរយនៅក្នុងក្រុមហ៊ុន Tesla និង ៤២ភាគរយនៃភាគហ៊ុននៅក្នុងក្រុមហ៊ុនអវកាស SpaceX ។ មហាសេដ្ឋីរូបនេះក៏មានភាគហ៊ុនច្រើនជាង ៧០ភាគរយនៃបណ្តាញសង្គម X និងប្រហែល ៦០ភាគរយនៃ xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តទើបតែបង្កើតថ្មីៗនេះ។   ភាគហ៊ុន Tesla បានធ្លាក់ចុះបន្ទាប់ពីក្រុមហ៊ុនបានប្រកាសរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ នៅថ្ងៃទី២៣ ខែកក្កដា។ ដូច្នោះហើយ ប្រាក់ចំណេញរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកបានធ្លាក់ចុះ ៤០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ១,៨ពាន់លានដុល្លារ។    មូលហេតុចម្បងដោយសារក្រុមហ៊ុនកាត់បន្ថយតម្លៃរថយន្តដើម្បីជំរុញតម្រូវការ ខណៈបានបង្កើនការចំណាយលើគម្រោង AI ។ ការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ក្នុងមួយរថយន្តដែលលក់បាននាពេលបច្ចុប្បន្នគឺប្រហែល ៨២០០ដុល្លារ ធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងដើមឆ្នាំ ២០២២។   តាមអ្នកវិភាគលទ្ធផលនេះ ក្រុមហ៊ុន Tesla ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យរថយន្តអគ្គិសនីនៅអាម៉េរិក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូប្រកួតប្រជែងក្នុងស្រុក និងបរទេស។ ដោយសារទីផ្សាររថយន្តអគ្គិសនីកំពុងណែនណាន់តាន់តាប់ ចំណាប់អារម្មណ៍អ្នកប្រើប្រាស់ក៏ថយចុះដែរ៕
នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបាត់បង់ទ្រព្យច្រើនបំផុតនៅលើពិភពលោកក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី២៤ ខែកក្កដា ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះ ក្រោយការប្រកាសលទ្ធផលអាជីវកម្មនៅត្រីមាសទី២។
លោក Gianni Infantino ប្រធាន FIFA បាននិយាយដូច្នេះថា៖«បើសិនគ្មានអាជ្ញាកណ្តាលការប្រកួត នោះក៏គ្មានបាល់ទាត់។ ការការពារទៅលើមន្ត្រីអាជ្ញាកណ្តាល និងធានាចំពោះការងាររបស់ពួកគេ នឹងប្រព្រឹត្តទៅដោយការគោរពពីសំណាក់ក្រុមនីមួយៗ គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃការប្រកួតបាល់ទាត់។ ការអនុវត្តវិធានការ មានតែប្រធានក្រុមទើបអាចជជែកតវ៉ាបាន មានសារៈសំខាន់ណាស់ក្នុងការរក្សាស្មារតីកីឡាបាល់ទាត់។»។   ចំពោះច្បាប់ថ្មីនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានលើកទឹកចិត្តដល់អ្នករៀបចំការប្រកួតកីឡាអូឡាំពិក ឱ្យអនុវត្តនៅរាល់ការប្រកួត។ FIFA អនុវត្តច្បាប់ការប្រកួតថ្មី ក្រោយពេល UEFA បានដាក់ដំណើរការច្បាប់ថ្មី អំឡុងរាល់ការប្រកួតបាល់ទាត់ដែលបានធ្វើឡើងកាលព្រឹត្តិការណ៍ Euro 2024 ដើម្បីគោលបំណងសម្រួលដល់ផ្នែកទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងខាងក្រុមកីឡាករ។    UEFA បានដាក់ដំណើរការច្បាប់ថ្មីនេះ ដោយទទួលបានប្រសិទ្ធភាព និងជួយសម្រួលដល់ការប្រកួតបានល្អប្រសើរ ហើយស្ថាប័ន FIFA ថាខ្លួននឹងបន្តជួយគាំទ្រទៅដល់ច្បាប់ ដែលមានតែប្រធានក្រុមទើបអាចជជែកតវ៉ា នឹងអាជ្ញាកណ្តាលកាលនេះនៅអូឡាំពិក និងព្រឹត្តិការណ៍ផ្សេងទៀត។   ដោយឡែកការប្រកួតវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ដោយក្រុមមួយចំនួនបានបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល។ ជំនួបពូល A ក្រុមអាយុក្រោម ២៣ឆ្នាំ ហ្គីណេ ប្រកួតចាញ់នូវែលសេឡង់លទ្ធផល ២-១ និងបារាំងឈ្នះអាមេរិក លទ្ធផល ៣-០, អាហ្សង់ទីន បញ្ចប់ការប្រកួតដ៏ចម្រូងចម្រាស់ ចាញ់ម៉ារ៉ុក ២-១ និងសាធារណរដ្ឋដូមីនីក, អ៊ុយក្រែនចាញ់អ៊ីរ៉ាក់ ២-១, ជំនួបពូល C អូសបេគីស្ថាន ចាញ់ អេស្ប៉ាញ ២-១ និង អេហ្ស៊ីប ស្មើ ០-០ ទល់ក្រុម, ជំនួបពូល D ជប៉ុនលត់ប៉ារ៉ាហ្កាយ ៥-០ និង ម៉ាលី ស្មើ ១-១ អ៊ីស្រាអែល។   ការប្រកួតនៅថ្ងៃទី២៥ ខែកក្កដា វិញ្ញាសាបាល់ទាត់ នឹងត្រូវចាប់ផ្តើមសម្រាប់ក្រុមនារី វិញម្តង ដោយក្រុមនារីកាណាដា ត្រូវជួបនូវែលសេឡង់ ជំនួបពូល A វេលាម៉ោង ១០យប់ ទន្ទឹមក្រុមនារីអេស្ប៉ាញ ប៉ះក្រុមនារីជប៉ុន ជំនួបពូល C៕
មានតែប្រធានក្រុមម្នាក់ប៉ុណ្ណោះ មានសិទ្ធិជជែក តវ៉ា ជាមួយអាជ្ញាកណ្តាលកាត់ក្តីលើទីលាន ក្នុងប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស។ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់បែបនេះ ដែលច្បាប់នេះត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) អនុវត្តក្នុងការប្រកួត UEFA Euro 2024។
  បើទោះបីសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារបកស្រាយពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)ក្ដី ក៏នៅមានមន្ទិល និងការភាន់ច្រឡំមួយចំនួន។ ជុំវិញការភាន់ច្រឡំនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់លើចំណុចចំនួន៤ ដែលរដ្ឋាភិបាលមិនបានធ្វើដូចការលើកឡើងមួយចំនួន។    អង្គភាពអ្នកនាំពាក្យ ដែលដឹកនាំដោយលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៥ កក្កដា ថា៖«គ្មានការកាត់ទឹកដី ៤ខេត្តជូនវៀតណាម, គ្មានការយកខេត្តទាំង៤របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ, គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើមរបស់ខេត្តទាំង៤ និងគ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ»។    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា  ថ្លែងសារពិសេសទាក់ទិននឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) កាលពីថ្ងៃទី២៣ កក្កដា។ រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន។ បើតាមអង្គភាពអ្នកនាំពាក្យ កិច្ចសហប្រតិបត្តិការCLVនេះ ធ្វើឡើងតែក្នុងក្របខណ្ឌប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។    អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកយកយុទ្ធសាស្ត្របញ្ចកោណ មកបង្ហាញ ដែលរដ្ឋាភិបាលមានបំណងឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចសង្គម និងនយោបាយទាំងក្នុងប្រទេសនិងនយោបាយការទូត ដោយរក្សាឱ្យបានជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យភាពជាតិ។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។   សូមរម្លឹកថា កាលពីថ្ងៃទី២៣ខែកក្កដា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសទាក់ទិននឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីឆ្លើយតបទៅនឹងការរិះគន់មួយចំនួន។ ក្នុងចំណោមការបញ្ចេញមតិជាច្រើន មានមតិខ្លះបានចោទប្រកាន់ថា កិច្ចសហប្រតិបត្តិការត្រីភាគីនេះ ធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី៤ខេត្តនៅភាគឦសានទៅប្រទេសវៀតណាម។   អត្ថបទទាក់ទង   CLV៖ លោក ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋទុកចិត្តរដ្ឋាភិបាល   គ្មានការបញ្ចូលដែនដីគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ CLV នោះឡើយ!   តាមរយៈការថ្លែងសារ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា CLV គឺជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃបណ្តាខេត្តជាប់ព្រំដែន ពោលគឺគ្មានការបញ្ចូលដីគ្នា ដូចជាការចោទប្រកាន់នោះឡើយ។ ខេត្តពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក៕
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ថ្មីបន្ថែមពីលើការបកស្រាយរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី លើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ សេចក្ដីថ្លែងការណ៍នោះ អង្គភាពអ្នកនាំពាក្យ បានលើកឡើង៤ចំណុច ដោយអះអាងថា គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាងឡើយ។
រដ្ឋបាលខេត្តកែប បានណែនាំឱ្យក្រុមហ៊ុនស្រាបៀរ និងគ្រឿងស្រវឹង រុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយស្រាបៀរ តាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត។ បើតាមរដ្ឋបាលខេត្តកែប ផ្ទាំងប៉ាណូទាំងនោះ ត្រូវដាក់ជំនួសមកវិញនូវសារគាំទ្រ និងការអបអរសាទរពិធីបើកការដ្ឋានសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»។   ដោយឡែក ខេត្តកំពង់ធំវិញ ក៏ចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចេញពីកំណាត់ផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៦២ពីផ្លូវបំបែកដាវដែកកំពង់ស្វាយ ដល់ព្រំប្រទល់ខេត្តព្រះវិហារ និងកំណាត់ផ្លូវ៦០B ទីប្រជុំជនកំពង់ថ្ម ដល់ព្រំប្រទល់ស្រុកចំការលើខេត្តកំពង់ចាម ក៏ត្រូវរុះរើចេញផងដែរ។ ផ្ទាំងប៉ាណូ ដែលបានប្ដូរពីផ្សាយស្រាមកជាសារអបអរ។ រូបភាពពីរដ្ឋបាលខេត្តកែប។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ និងតាមទីតាំងសាធារណៈនានា បានធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ។ ការរុះរើនេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ឡើងវិញ។    សម្រាប់ការរុះរើនេះ រដ្ឋបាលខេត្តកំពង់ធំ បានទុកពេល ១០ថ្ងៃ។ ក្នុងករណីផុតកាលបរិច្ឆេទកំណត់ រដ្ឋបាលខេត្ត នឹងចាត់វិធានការរដ្ឋបាលដោយរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតនោះឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ កក្កដា។   អត្ថបទទាក់ទង   ការរុះរើស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវ កាន់តែផុសផុល   ខេត្តក្រចេះ ចាប់ផ្ដើមរុះរើស្លាកផ្សព្វផ្សាយស្រាបៀរ   រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ពិនិត្យមើលកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ  សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កក្កដា លោក ស សុខា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យសើរើឡើងវិញ  ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង ពាក់ព័ន្ធនឹងការផ្សាយស្លាកពាណិជ្ជកម្ម។ បើតាមឧបនាយករដ្ឋមន្ត្រី ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចណ៍ដែលបង្កដោយគ្រឿងស្រវឹង៕
រដ្ឋបាលខេត្តកំពង់ធំ និងខេត្តកែប ក៏បញ្ជាឱ្យដក និងរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចខេត្តចំនួន៨ គឺកំពង់ស្ពឺ, តាកែវ, កណ្ដាល, កំពត, បាត់ដំបង, ក្រចេះ, ស្ទឹងត្រែង និងមណ្ឌលគិរី។ ចលនារុះរើស្លាកផ្សាយស្រាបៀរនេះ កាន់តែផុសផុល ដោយផ្ដើមចេញពីខេត្តមួយទៅខេត្តមួយ។
  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយអ្នករៀបចំទិវាម៉ារ៉ាតុនអន្ដរជាតិ នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរ លើកទី៩ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត។ លោក សែម ផល្លា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុប ២ ៩២៤នាក់ហើយ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា។ អ្នករត់ ២ ១២២នាក់ជាពលរដ្ឋកម្ពុជា និង៨០២នាក់ ជាជនបរទេស ដែលមកពី៣៦ប្រទេស។ ក្នុងចំណោមបរទេសចូលរួមរត់ទាំងនោះ ជប៉ុន មានអ្នកចូលរួមច្រើនជាងគេ ចិននៅចំណាត់ថ្នាក់លេខ២ និងវៀតណាមលេខ៣។   ចំពោះវិញ្ញាសា រត់ម៉ារ៉ាតុន ៤២គីឡូម៉ែត្រ មានអ្នកចូលរួម ៤៥៧នាក់ និងពាក់កណ្ដាលម៉ារ៉ាតុន ២១គីឡូម៉ែត្រ មានចំនួន ៦៣០នាក់។ ចំណែកវិញ្ញាសា ១០គីឡូម៉ែត្រ មានអ្នកចូលរួមច្រើនជាងគេចំនួន ១៣៨០នាក់ ខណៈ ៣គីឡូម៉ែត្រ មានចំនួនអ្នករត់ ៤៥៧នាក់៕   អត្ថបទទាក់ទង   ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ជួយផ្សព្វផ្សាយទេសចរណ៍ សេដ្ឋកិច្ចរដូវវស្សា និងមនុស្សធម៌      
មនុស្សជិត ៣ ០០០នាក់ហើយ មកពី៣៧ប្រទេស បានចុះឈ្មោះចូលរួមទិវារត់ម៉ារ៉ាតុនអន្តរជាតិ ចក្រភពអង្គរ លើកទី៩ នៅខេត្តសៀមរាប។ លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុនអន្ដរជាតិ បញ្ជាក់ថាអ្នកចូលរួម កម្ពុជា មានចំនួន ២ ១២២នាក់ ចំណែកអន្ដរជាតិមានចំនួន ៨០២នាក់ ដែលក្នុងនោះភាគច្រើន ជាជនជាតិជប៉ុន ចិន និងវៀតណាម។ តួលេខនេះ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា។
  ការបើកសន្ទស្សន៍ជួញដូរនៅព្រឹកថ្ងៃទី២៥ ខែកក្កដា តម្លៃមាសពិភពលោកបានធ្លាក់ចុះជាង១ភាគរយ ដែលបច្ចុប្បន្នមានតម្លៃ ២៣៧១ដុល្លារក្នុងមួយអោនស៍។ ទីផ្សារបានធ្លាក់ចុះដោយសារ អ្នកវិនិយោគបានលក់ដើម្បីយកប្រាក់ចំណេញមុនពេលអាម៉េរិកបានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលប៉ះពាល់ដល់ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។    «នៅពេលអ្នកក្រឡេកមើលមូលដ្ឋានគ្រឹះ អ្នកនឹងឃើញថាមិនមានធាតុផ្សំណាមួយដែលដាក់សម្ពាធលើមាសនោះទេ។ ដូច្នេះហេតុផលចម្បងនោះគឺ អ្នកវិនិយោគលក់ដើម្បីយកប្រាក់ចំណេញ។ តាមបច្ចេកទេស តម្លៃអាចនឹងធ្លាក់ចុះថែមទៀត»។ លោក Kelvin Wong អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA បានប្រាប់ Reuters បែបនេះ។   ថ្ងៃទី២៥ ខែកក្កដា អាម៉េរិកនឹងប្រកាសទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ត្រីមាសទី២។ នៅថ្ងៃទី២៦ ខែកក្កដា ទីផ្សារនឹងទទួលបានរបាយការណ៍ស្តីពីសន្ទស្សន៍តម្លៃចំណាយផ្ទាល់ខ្លួន (PCE) ដែលជារង្វាស់អតិផរណាដ៏ពេញនិយមរបស់ធនាគារកណ្តាលអាមេរិក (Fed)។ តួលេខទាំងនេះអាចប៉ះពាល់ដល់ផែនការកាត់បន្ថយអត្រាការប្រាក់របស់ Fed ។   វិនិយោគិនបច្ចុប្បន្នរំពឹងថា Fed នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកញ្ញា ហើយបរិយាកាសអត្រាការប្រាក់ទាបនឹងផ្តល់អត្ថប្រយោជន៍ដល់មាស ដោយសារលោហៈដ៏មានតម្លៃមិនបានបង់ការប្រាក់។   ប្រសិនបើ PCE បង្ហាញថាអតិផរណារបស់អាម៉េរិកកំពុងធ្លាក់ចុះ ហើយលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ Fed នៅក្នុងខែកញ្ញាកើនឡើងនោះ តម្លៃមាសនឹងកើនឡើងម្តងទៀតតាមការព្យាកររបស់លោក Wong ។ ការស្ទង់មតិថ្មីៗនេះដោយ Reuters បង្ហាញថា លោហៈដ៏មានតម្លៃត្រូវបានគេព្យាករថា នឹងកើនដល់កម្រិតកំពូលថ្មីនៅក្នុងប៉ុន្មានខែខាងមុខនេះ។   កាលប៉ុន្មានថ្ងៃមុន តម្លៃមាស បានកើនដល់ ២៤៦០ដុល្លារឯណោះ ក្នុង១ អោនស៍។ តម្លៃនោះ ជាតម្លៃដ៏ខ្ពស់បំផុត៕
តម្លៃមាសអន្តរជាតិ ១ អោនស៍នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានធ្លាក់ចុះជាង៣០ ដុល្លារ ដោយសារអ្នកវិនិយោគបានលក់ ដើម្បីយកប្រាក់ចំណេញ មុនពេលអាម៉េរិកបានប្រកាសអំពីទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជាច្រើន។
  ក្រៅតែពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស៊ីម៉ាក់ ក៏ប្រមូលបានបំណែកដែកនាវា និងបំបែងយុទ្ធភណ្ឌសង្គ្រាមជាង ២៧តោនផងដែរ។ ចំពោះគ្រាប់យុទ្ធភណ្ឌដែលស្រង់បាន ត្រូវបានបញ្ជូលទៅខេត្តកំពង់ឆ្នាំង ដើម្បីដោះបន្សាបក្នុងចំនួន៨២៤៦គ្រាប់ និងកម្ទេចចោល១៣០៣៧គ្រាប់។   បើតាមរបាយការណ៍របស់អាជ្ញាធរមីន រយៈពេល៥ខែ ឆ្នាំ២០២៤ មានមនុស្សចំនួន៣០នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះមាន ៨នាក់បានស្លាប់ របួស១៨នាក់ និងធ្លាក់ខ្លួនពិការ៤នាក់។ អត្រាគ្រោះថ្នាក់នេះ កើនឡើង៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជនរងគ្រោះត្រឹម១៩នាក់ប៉ុណ្ណោះ។ បើគិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុប ៦៥.០៦៧នាក់ ក្នុងនោះរងគ្រោះដោយសារមីន៧៩ភាគរយ និងសំណល់ជាតិផ្ទុះពីសង្រ្គាម២១ភាគរយ។    មកដល់ពេលនេះ មាន១៥ខេត្តហើយបានប្រកាសក្លាយជា «ខេត្តអស់មីន» ក្នុងរួមមាន កែប កំពង់ស្ពឺ មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រៃវែង ភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ស្វាយរៀង ខេតាកែវ កំពត កំពង់ឆ្នាំង និងកណ្តាល៕               
យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណ ២៤ ៦៩៩គ្រាប់ ត្រូវបានក្រុមមន្រ្តីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ស្រង់ចេញពីទន្លេមេគង្គ នៅក្នុងរយៈពេល១៦ខែ ដែលគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់មិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ លោក ហេង រតន អគ្គនាយកមជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃទី២៥ ខែកក្កដា។
Drinkwater បានបង្កឱ្យមានភាពភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រ ដោយរូបគេបានបង្ហាញរូបភាពនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី២២ ខែកក្កដា ស្ថិតក្នុងទីតាំងការដ្ឋានសំណង់មួយកន្លែង។ អតីតកីឡាករក្រុម Leicester City, Manchester United, Chelsea រូបនេះ បានបង្ហោះរូបភាពពាក់សាមញ្ញ ឈរក្បែរបន្ទះឈើ នៅលើរន្ទា ថែមទាំងបានភ្ជាប់ជាមួយនឹងពាក្យដ៏ខ្លីថា «នៅទីកន្លែងការងារថ្ងៃនេះ»។   អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងបានបញ្ចេញមតិលើការបង្ហោះនោះ ដោយគិតថា តើអតីតកីឡាករសញ្ជាតិអង់គ្លេសបានធ្លាក់ខ្លួន ក្រោយពេលបញ្ចប់អាជីពឬយ៉ាងណា? Danny Drinkwater ក៏បានឆ្លើយតបទៅនឹងការបញ្ចេញមតិទាំងនោះ ថា រូបគេពេញចិត្តការងារដែលគេកំពុងធ្វើ ហើយថែមទាំងអះអាងថា វាជាជម្រើសនៃជីវិត។   Danny Drinkwater ក្នុងអាជីពរបស់គេធ្លាប់បានជួយក្រុម Leicester City ឈ្នះពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League កាលពីឆ្នាំ ២០១៦។ អតីតខ្សែបម្រើ អន្តរជាតិអង់គ្លេស វ័យ ៣៤ឆ្នាំ ក៏បានក្លាយជាកីឡាករដែលផ្ទេរមានតម្លៃខ្លួន ៤៥លានដុល្លារ កាលឆ្នាំ ២០១៧ ទៅកាន់ក្រុម Chelsea ប៉ុន្តែយ៉ាងណា អាជីពនៅក្រុមតោខៀវរបស់គេមិនទទួលបានជោគជ័យឡើយ ព្រោះតែបញ្ហារបួសញឹកញ៉ាប់ និងបញ្ហាផ្សេងៗនៅក្រៅទីលាន។   ពេលផ្លាស់ទៅ Chelsea រហូតដល់ពេលប្រកាសចូលនិវត្តន៍ Drinkwater  បានបង្ហាញខ្លួនលេងបានត្រឹមតែ ២៣លើក ប៉ុណ្ណោះ អំឡុងកុងត្រា ៥ឆ្នាំ របស់គេ ដែលនេះបានបង្កើតកំណត់ត្រាអាក្រក់មួយប្រចាំក្របខណ្ឌ Premier League។   ទោះបីជាយ៉ាងណា ចំពោះការបង្ហោះនោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអតីតកីឡាកររូបនោះ គ្រាន់តែធ្វើការងារនាការដ្ឋានសំណងរយៈពេលខ្លី ឬក៏ពេញម៉ោងនោះឡើយ។ កន្លងមក Drinkwater តែងតែមានការបង្ហោះរូបភាពនៅលើបណ្តាញសង្គម ពីដំណើរនៃជីវិតរបស់គេ ក្រោយពីប្រកាសចូលនិវត្តន៍ ហើយរូបគេតែងតែបង្ហាញរឿងរ៉ាវដ៏ច្បាស់លាស់អំពីសកម្មភាព ជីវិតប្រចាំថ្ងៃ ក៏ដូចជាការផ្លាស់ប្តូរស្ថានភាពក្នុងជីវិតរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ៕
Danny Drinkwater ដែលធ្លាប់ជួយ Leicester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League បានបង្ហាញខ្លួនជាអ្នកធ្វើការនៅការដ្ឋានសំណង់ ដ៏គួរភ្ញាក់ផ្អើល បន្ទាប់ពីរូបគេបានបញ្ចប់អាជីពពីកីឡាករបាល់ទាត់កាលពីឆ្នាំ ២០២២។
  រដ្ឋាភិបាលវៀតណាមបានប្រកាសថា អត្តពលិកដែលឈ្នះមេដាយមាសអូឡាំពិក នឹងទទួល បានប្រាក់រង្វាន់លើកទឹកចិត្ត ៣៥០ លានដុង (១៣ ៨០០ដុល្លារ) , ៨ ៦០០ ដុល្លារ សម្រាប់អ្នកឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធ ទទួលបាន៥៥ ០០ដុល្លារ។ លើសពីនេះ ប្រសិនបើអត្តពលិកវៀតណាមរូបណា បំបែកកំណត់ត្រាណាមួយទៀតនោះ នឹងទទួលបាន ប្រាក់បន្ថែម ៥ ៥០០ដុល្លារទៀត។   អ្វីដែលពិសេសជាងនេះទៅទៀត តាមរយៈមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បានប្រ កាសផ្តល់រង្វាន់ ១ លានដុល្លារសម្រាប់អត្តពលិកវៀតណាម ដែលឈ្នះមេដាយមាសអូឡាំពិក លើកទី៣៣ បន្ថែមទៀត។ មេដាយប្រាក់ បាន៥០ម៉ឺនដុល្លារ និងសំរឹទ្ធ ២០ម៉ឺនដុល្លារ។ នេះបើតាមការផ្សាយរបស់កាសែត vnexpress។   ISF ដែលមានមូលដ្ឋានធំនៅកូរ៉េខាងត្បូង នឹងឧបត្ថម្ភប្រាក់រង្វាន់ទាំងអស់នេះ។ មូលនិធិ យុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បើកការិយាល័យនៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានជំនួយពីក្រុមហ៊ុន Gemopia Investment Group ក្នុងគោលដៅជំរុញការ បណ្តុះបណ្តាលកីឡា ជាមួយគណៈកម្មាធិការអូឡាំពិកវៀតណាម។   ក្រៅពីការផ្តល់ការឧបត្ថម្ភពីរដ្ឋាភិបាលវៀតណាម និង ISF តាមបណ្តាសហព័ន្ធកីឡាជាតិ នីមួយៗរបស់វៀតណាម ក៏បានសន្យាផ្តល់រង្វាន់ ដល់អត្តពលិករបស់ពួកគេផងដែរ។ សហព័ន្ធ កីឡាបាញ់កាំភ្លើង សន្យាផ្តល់រង្វាន់ ២ម៉ឺនដុល្លារសម្រាប់មេដាយមាស, ១២ ០០០ ដុល្លារ សម្រាប់មេដាយប្រាក់ និងសំរឹទ្ធ ៨ពាន់ដុល្លារ។ សហព័ន្ធកីឡាប្រដាល់វៀតណាម ក៏ផ្តល់ ប្រាក់រង្វាន់ដូច គ្នានេះដែរ ដោយខុសតែមេដាយប្រាក់ដែលមានទឹកប្រាក់ ១៤០០០ដុល្លារ។   វៀតណាម មានអត្តពលិកចំនួន១៦រូប ទៅប្រជែងមេដាយនៅប៉ារីស ឆ្នាំ២០២៤ ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ ប្រភេទកីឡា ដែលអត្តពលិកវៀតណាមរំពឹងឈ្នះមេដាយច្រើនបំផុតមាន លើកទម្ងន់ ប្រដាល់ និងបាញ់កាំភ្លើង៕
អត្តពលិកវៀតណាមរូបណា ដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់ ១លានដុល្លារអាម៉េរិក បូករួមទាំងប្រាក់ឧបត្ថម្ភរាប់ម៉ឺន ដុល្លារផ្សេងទៀត។
  «រងាន់» ជាគុណនាម ដែលមានន័យថា ដែលមានរសផ្អែមខ្លាំងបណ្ដាលឱ្យទ្រាន់លំបាកលេប :  ផ្អែមរងាន់។  ពាក្យនេះ ក៏ត្រូវបានប្រើប្រាស់ជាពាក្យប្រៀបធៀបថែមទៀតផង ពោលគឺ ដែលធុញទ្រាន់រវាតថយព្យាយាម :  រងាន់ចិត្ត ឬ ចិត្តរងាន់, រងាន់ដែ, រងាន់កម្លាំង។     តាមវចនានុក្រម យើងក៏អាចសរសេរបានជា «ល្ងាន់» បានផងដែ ដោយពាក្យ «ល្ងាន់» នេះ ត្រូវបានទម្លាប់ប្រើប្រាស់ជាភាសានិយាយ។   រីឯពាក្យ «ម្លាន់» វិញ មានថ្នាក់ពាក្យជាគុណនាមដូចគ្នា ប៉ុន្តែមានន័យថា ដែលមានរសស្ទើរផ្អែមស្ទើរភ្លាវជាដើម ឬដែលរអៀចៗនាំឱ្យទ្រលាន់ឬឆ្អើមលំបាកលេបមិនចុះ :  ផ្អែមម្លាន់ៗ ៕
ល្ងាន់, រងាន់ ឬ ម្លាន់ អាចជាពាក្យដែលលោក-អ្នក មិនសូវបានឮ ប៉ុន្តែក៏អាចឮខ្លះផងដែរនៅតាមតំបន់មួយចំនួន។ តាមពិតទៅពាក្យទាំងនេះ សុទ្ធតែមានការពន្យល់ច្បាស់លាស់នៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមានន័យទាក់ទងនឹងរសជាតិ។
  អ្វីដែលសំខាន់បំផុតនោះគឺថា តែបៃតងផ្ទុកទោដោយសារធាតុ Catechins ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរី ហើយទប់ស្កាត់បាក់តេរីដែលបង្កជាជំងឺមុនបានទៀត។ ដោយសារតែសមត្ថភាពប្រឆាំងនឹងការរលាក តែបៃតងគឺអាចបន្ថយភាពឡើងក្រហម និងរលាកដែលបង្កឡើងដោយជំងឺមុនដែរ។    អ្នកអាចញ៉ាំតែបៃតងយ៉ាងហោចណាស់ ៤ ទៅ ៥ពែងជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសយកតែណាដែលគ្មានជាតិកាហ្វេអ៊ីន។ វាមិនខុសគ្នានឹងបន្លែ និងផ្លែឈើទេ គឺតែបៃតងផ្ទុកទៅដោយសារធាតុ Polyphenols ជាច្រើន។ វាក៏មានសារធាតុ Catechins និង Epigallocatechin-3-gallate ឬ EGCG ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ និងខ្លាំងជាងអង់ទីអុកស៊ីដង់របស់វីតាមីន C និង E រហូតដល់ ២៥ ទៅ ៥០ដងឯណោះ។    EGCG នេះនឹងជួយក្នុងការបង្ការកុំឲ្យអ័រម៉ូនតេស្តូស្តេរ៉ូនបំលែងទៅជា DHT ដែលវាមានប្រយោជន៍ដ៏ខ្លាំងសម្រាប់អ្នកដែលមានជំងឺមុនដោយសារតែអ័រម៉ូន។ ចូរប្រើប្រាស់ស្លឹកតែបៃតងស្រស់ និងទឹករបស់វាសម្រាប់ញ៉ាំ។ ជាមួយគ្នានេះដែរ អ្នកក៏អាចប្រើថ្នាំបំប៉នជាប្រភេទតែបៃតង ៧៥០មីលីក្រាមក្នុងមួយថ្ងៃដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
តែបៃតងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើន ដែលវានឹងជួយបង្ការការខូចខាតដោយសារតែរ៉ាឌីកាលសេរី ហើយក៏ជួយការពារកោសិកាស្បែកបានដែរ។ ដូច្នេះហើយ តែបៃតងអាចជួយថែរក្សាស្បែកដែលមានសុខភាពល្អ ខណៈពេលដែលជួយបង្ការភាពចាស់ជាងវិញផងដែរ។ ជាមួយគ្នានេះដែរ អង់ទីអុកស៊ីដង់ក្នុងតែបៃតងនឹងជួយលុបស្នាកស្នាម និងសម្លាកដោយសារតែជំងឺមុនបានទៀត។
អ្នកមិនគួរញ៉ាំកាហ្វេច្រើននោះទេ ព្រោះក្នុងនោះមានផ្ទុកកាហេ្វអ៊ីន និងសារធាតុផ្សេងទៀតដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។ ជាពិសេស កាហ្វេទឹកដោះគោដែលផ្អែមខ្លាំងក៏មិនគួរផឹកច្រើនដែរ។ នៅក្នុងតែគុជ មានផ្ទុកជាតិស្កររាងខ្ពស់ ដោយធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមខ្លាំងណាស់នៅពេលដែលអ្នកផឹកច្រើន។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការផឹកតែគុជមួយនេះប្រសិនជាអ្នកមានទម្លាប់ផឹករាល់ថ្ងៃ ទើបមិនកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន។ នៅក្នុងស្រាមានផ្ទុកសារធាតុអាល់កុលខ្ពស់ ដោយធ្វើឲ្យសារពាង្គកាយដំណើរការខុសប្រក្រតី។ ជាហេតុដែលធ្វើឲ្យជាតិស្ករងាយឡើងខ្ពស់ខ្លាំងជាទីបំផុត។ ដូចនេះ ស្រាមួយនេះ អ្នកគួរតែឈប់ផឹក ទើបអ្នកមិនប្រឈមនឹងជំងឺទឹកនោម។ នៅក្នុងភេសជ្ជៈកំប៉ុង និងភេសជ្ជៈផ្សេងទៀតក៏មានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ ប្រសិនជាអ្នកផឹកច្រើន នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមិនមានលំនឹងនោះឡើយ។ ជាហេតុដែលធ្វើឲ្យវាឡើងខ្ពស់ខុសប្រក្រតី។ ដូចនេះ អ្នកនឹងអាចកើតជំងឺទឹកនោមផ្អែមនេះគ្រប់ពេលតែម្តង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីភេសជ្ជៈ៤ដែលអ្នកមិនគួរផឹកច្រើននោះទេ ទើបមិនកើតជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
  ប្រសិនបើអ្នកមានជំងឺលើសឈាម គួរញ៉ាំបន្លែ ផ្លែឈើ ប្រូតេអ៊ីន និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកគួរជៀសវាងសាច់ក្រហម អំបិល (សូដ្យូម) និងអាហារ និងភេសជ្ជៈដែលមានជាតិស្ករបន្ថែម ។ អាហារទាំងនេះអាចធ្វើឱ្យសម្ពាធឈាមរបស់អ្នកកើនឡើង។   សម្ពាធឈាមខ្ពស់ ឬលើសឈាម អាចបណ្តាលឱ្យមានបញ្ហាសុខភាពគ្រប់ពេលវេលា រួមទាំងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។   ដូច្នេះ តើអាហារអ្វីខ្លះ ដែលគួរជៀសវាង ឬកំណត់ប្រសិនបើអ្នកមានជំងឺលើសឈាម? អាហារទាំងនោះ មានដូចជា ៖ អំបិល ឬសូដ្យូម សាច់ចំអិនស្រាប់ ឫកែច្នៃ ភីហ្សាត្រជាក់ ជ្រក់ ស៊ុបកំប៉ុង ផលិតផលប៉េងប៉ោះកំប៉ុង ស្ករ អាហារកែច្នៃដែលមានជាតិខ្លាញ់ឆ្លងកាត់ ឬខ្លាញ់ឆ្អែត សុរា ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
របបអាហារអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្ពាធឈាមរបស់អ្នក។ អាហារមានជាតិប្រៃ និងស្ករ និងអាហារដែលមានខ្លាញ់ឆ្អែតអាចបង្កើនសម្ពាធឈាម។ ចៀសវាងប្រភេទអាហារទាំងនេះ អាចជួយឱ្យអ្នកទទួលបាន និងរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ។
ក្នុងផ្លែប៉ោមមានផ្ទុកវីតាមីនជាច្រើន និងសារធាតុសរសៃ ដោយជួយរាងកាយឲ្យបញ្ចេញជាតិពុលមកក្រៅបាន។ ជាហេតុដែលធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹងខ្លាំងណាស់ មិនងាយឡើងខ្ពស់នោះទេ។ ដូចនេះ អ្នកក៏មិនងាយប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។ ក្នុងផ្លែគីវី ក៏មានផ្ទុកសារធាតុដែលជួយទប់មិនឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ផងដែរ។ នៅពេលដែលជាតិស្ករស្ថិតក្នុងសភាពនឹងនរ នោះអ្នកនឹងអាចចៀសផុតពីការកើតជំងឺទឹកនោមផ្អែមបានយ៉ាងងាយ។ ក្នុងក្រូចថ្លុងមានផ្ទុកជាតិស្ករទាប ថែមទាំងមានផ្ទុកសារធាតុជាច្រើនទៀតដែមធ្វើឲ្យជាតិស្ករមិនងាយឡើងខ្ពស់នោះទេ ដោយជួយអ្នកមិនឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែមនោះឡើយ។ ដូចនេះ អ្នកអាចពិសារផ្លែឈើ៣មុខនេះបាន ដើម្បីជាតិស្ករក្នុងរាងកាយមានលំនឹងល្អ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយទប់ជាតិស្ករក្នុងរាងកាយអ្នកឲ្យមានលំនឹង។ តើមានអ្វីខ្លះទៅ?
  ក្នុងដំណើរអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី២៥ កក្កដា។    នាជំនួបខាងលើ ភាគីកម្ពុជា-វៀតណាម បានលើកស្ទួយ និងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ក្រៅពីលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធ ភាគីទាំងពីរ ក៏បានយល់ស្របចំពោះសំណើនៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល។   ទាក់ទងនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនីវិញ ភាគីវៀតណាម បានទទួលយកសំណើររបស់សម្ដេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥។ «ភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើននៅក្នុងឧស្សាហកម្ម ៤.០។»។ នេះបើតាមសំណេរលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន។    អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន ទៅគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម តាមរយៈជំនួបពិភាក្សា ភាគីកម្ពុជា-វៀតណាម បានផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបង្កឱ្យមានការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរយុវជន ដើម្បីស្គាល់គ្នា ទុកចិត្តគ្នា និងដឹកនាំប្រកបដោយសុឆន្ទៈ ក្នុងន័យមិត្តភាពយូរអង្វែង។ ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង។ គួរជ្រាបដែរថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាផលិតថាមពលអគ្គិសនីបានចំនួន ៣ ៩៧៧ មេហ្គាវ៉ាត់ ដែលស្មើនឹងជិត៨៤ភាគរយនៃតម្រូវការប្រើប្រាស់សរុប ដែលមានរហូតដល់ចំនួន ៤ ១៣៦ មេហ្គាវ៉ាត់។ ដើម្បីបំពេញតម្រូវការអគ្គិសនី ៦៧២មេហ្គាវ៉ាត់ ឬប្រមាណ១៦ភាគរយទៀតដែលខ្វះនេះ កម្ពុជាបន្តទិញពីប្រទេសជិតខាង គឺមានពីប្រទេសថៃចំនួន ២៧៧ មេហ្គាវ៉ាត់, ទិញពីវៀតណាមចំនួន ៣៣៩ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន ៥៦មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍រឌ្ឍនភាពនៃវិស័យអគ្គិសនីឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា៕  
ភ្នំពេញ៖ តាមសំណើរបស់សម្ដេច ហ៊ុន សែន ភាគីវៀតណាមយល់ព្រមបន្តផ្គត់ផ្គង់ អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥។ ភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសពីនេះ និងបើកទូលាយដល់ ៤០០ មេហ្គាវ៉ាត់ ឬលើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននៅក្នុងបរិវត្តន៍ឧស្សាហកម្ម៤.០។
កាលពីដើមខែកក្កដានេះ ម្ចាស់ជើងឯកលីគកំពូលបារាំង ៦សម័យ ត្រូវបានទម្លាក់ចេញពី Ligue 2 ទៅ Ligue 3 ដោយសារមិនអាចគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុរបស់ក្លិបបាន។ បន្ទាប់ពីនេះ នៅពេលម្ចាស់ក្លិប Liverpool ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកីឡា Fenway Sports Group របស់អាម៉រិក បានដកខ្លួនចេញពីការចរចារទិញនោះ ក្តីសង្ឃឹមដើម្បីបន្តឈរជើងរបស់ Bordeaux ក៏បានរលត់ទៅដែរ និងសម្រេចចិត្តដាក់ពាក្យប្រកាសក្ស័យធន។   «នេះជាការសម្រេចចិត្តដ៏លំបាកមួយ។ ការសម្រេចនេះ ក៏នឹងមានផលវិបាកក្នុងការដំណើរការរៀបចំរចនាសម្ព័ន្ធក្លិបឡើងវិញផងដែរ»។ នេះជាការរៀបរាប់ពីផលលំបាករបស់ក្លិប Bordeaux នៅថ្ងៃទី២៥ ខែកក្កដា។   នេះមានន័យថាក្លិប Bordeaux ដែលមានអាយុរកាល១០៤ឆ្នាំ នឹងត្រូវបិទទ្វារ ស្របពេលកីឡាករទាំងអស់របស់ក្លិបត្រូវបញ្ចប់កិច្ចសន្យាដោយគ្មានលក្ខខណ្ឌ។ សាលាបណ្តុះបណ្តាលដ៏ល្បីរបស់ពួកគេ ដែលបានជួយអភិវឌ្ឍកីឡាករល្បីៗដូចជា Bixente Lizarazu, Jules Kounde និង Zinedine Zidane ជាដើម ក៏ត្រូវឈប់ដំណើរការបន្តផងដែរ៕  
ក្លិបកីឡាបាល់ទាត់បារាំង FC Girondins de Bordeaux ដាក់ពាក្យប្រកាសក្ស័យធន ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្លិបនេះធ្លាក់ទៅក្របខណ្ឌបាល់ទាត់លំដាប់ទី៣ បារាំង។ ការប្រកាសសុំក្ស័យធននេះ ធ្វើឡើងក្រោយម្ចាស់ក្លិបបាល់ទាត់ Liverpool ដកខ្លួនពីការចរចាក្នុងទិញយកអតីតជើងឯក Ligue 1 បារាំងមួយនេះទៅគ្រប់គ្រង។
  លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារ បានបញ្ជាក់ថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលបានប្រមាណ២៤៨,៣៣លានដុល្លារ ស្មើនឹង៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។   ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ, លោក គង់ វិបុល នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងសម្រួលពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេស អនុវត្តគោលនយោបាយពន្ធដារ ដែលបានសម្រួលនិងលើកកម្ពស់បន្ថែមទៀតនូវបរិយាកាសធុរកិច្ចដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគនិងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួលនិងទទួលបានប្រាក់ចំណេញ និងឈានទៅបន្តទាក់ទាញបន្ថែមទៀត នូវវិនិយោគិនបរទេសឱ្យចូលមកកម្ពុជា។   ជុំវិញការប្រមូលចំណូលជាតិនេះ លោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តឱ្យអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារ ជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។  ជាពិសេសបន្តរៀបចំនិងពង្រឹងការអនុវត្តនូវមុខងារ តួនាទី និងភារកិច្ចរបស់អង្គភាពពន្ធដារដែលទើបបង្កើតថ្មី «អង្គភាពសវនកម្មពិសេស»។    លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តផ្សព្វផ្សាយ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ រួមទាំងត្រូវពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។ ការណ៍នេះ ត្រូវបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំង ដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ និងការបន្តពង្រឹងការអនុវត្តការងារ និងវត្តមានរបស់មន្ត្រីប្រចាំការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។    លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ GDT គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៣មក អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលកញ្ចប់ថវិកាជាតិលើសផែនការប្រចាំរហូត។ ពោលនៅក្នុងឆ្នាំ២០១៣ ពន្ធដារប្រមូលចំណូលបាន៨៥៥,៦៥លានដុល្លារ ស្មើនឹង១០១,៨០ភាគរយ, ឆ្នាំ២០១៤ ពន្ធដារប្រមូលចំណូលបាន៩៨១,៥២លានដុល្លារ ស្មើនឹង១០៦,៩៤ភាគរយ។ ឆ្នាំ២០១៥ ពន្ធដារប្រមូលចំណូលបាន១១៥០,៤៩លានដុល្លារ ស្មើនឹង១១១,៥៣ភាគរយ។ រីឯឆ្នាំ២០១៦ ពន្ធដារប្រមូលចំណូលបាន១៤០៤,០១លានដុល្លារ ស្មើនឹង១០៥,៣២ភាគរយ។   សម្រាប់ឆ្នាំ២០១៧ ពន្ធដារប្រមូលចំណូលបាន១៦៩៤,៦៤លានដុល្លារ ស្មើនឹង១១៣ភាគរយ, ឆ្នាំ២០១៨ ពន្ធដារប្រមូលចំណូលបាន១៨៩៩,៦៣លានដុល្លារ ស្មើនឹង១១៤,២៧ភាគរយ។ ឆ្នាំ២០១៩ ពន្ធដារប្រមូលចំណូលបាន២២៦០,១៦លានដុល្លារ ស្មើនឹង១២៣,២០ភាគរយ, ឆ្នាំ២០២០ ពន្ធដារប្រមូលចំណូលបាន២៨៥០,២០លានដុល្លារ ស្មើនឹង១០១,៣៦ភាគរយ។ ឆ្នាំ២០២១ ពន្ធដារប្រមូលចំណូលបានដល់២២៤៣,០៧លានដុល្លារ ស្មើនឹង១២៤,០២ភាគរយ និងឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបាន៣៥៧១,៧០លានដុល្លារ ស្មើនឹង១០១,១៣ភាគរយ៕ 
រយៈពេល៦ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ។ ចំណូលជាតិដែលពន្ធដារប្រមូលបាននេះ គឺស្មើនឹង៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធ។
  ពីក្រៅកិច្ចប្រជុំអាស៊ាន ដែលចាប់ផ្តើមបើកនៅថ្ងៃទី២៥ ខែកក្កដា លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានជួបជាមួយសមភាគីសិង្ហបុរី នៅទីក្រុងវៀងចន្ទន៍ ឡាវ ជុំវិញកិច្ចការក្នុងតំបន់ ដោយក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ាផងដែរ។   ខណៈមីយ៉ាន់ម៉ា នៅតែបន្តមានការប្រយុទ្ធគ្នារវាងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងយោធា រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានរិះគន់យោធាមីយ៉ាន់ម៉ា ដែលខ្វះការប្តេជ្ញាចំពោះ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។   «យើងមានទស្សនៈរួមគ្នាលើកង្វះការប្តេជ្ញាពីសំណាក់យោធាមីយ៉ាន់ម៉ា សម្រាប់ការអនុវត្តការឯកភាព ៥ចំណុច»។ លោកស្រី Marsudi បានបញ្ជាក់បែបនេះ នៅលើសំណេរមួយ តាមបណ្តាញសង្គម X ដោយមានភ្ជាប់ជាមួយរូបភាពជំនួបជាមួយសមភាគីសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី២៥ ខែកក្កដា។    បើតាមប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ របបសឹកក៏ខ្វះការប្តេជ្ញា ពាក់ព័ន្ធនឹងការឯកភាពផ្តល់ជំនួយទៅឱ្យប្រជាជនមីយ៉ាន់ម៉ាផងដែរ។    កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច មានដូចជា ការបញ្ឈប់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា, ការដោះស្រាយជម្លោះ ដោយសន្តិវិធី, បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា, ការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងបេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។   នៅក្នុងកិច្ចប្រជំុរដ្ឋមន្រ្តីការបរទេសចង្អៀត ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ាថា ប្រសិនបើមីយ៉ាន់ម៉ាមិនអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទេ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំកំពូល នឹងបន្តរក្សាត្រឹមកម្រិតអ្នកតំណាងនយោបាយមីយ៉ាន់ម៉ា។    ទន្ទឹមនេះ យោធាមីយ៉ាន់ម៉ា បានប្រកាសពន្យាពេលបោះឆ្នោតម្តងហើយម្តងទៀត ដោយការបោះឆ្នោតថ្មី នឹងរៀបចំនៅថ្ងៃទី២០២៥ ខណៈមីយ៉ាន់ម៉ា នៅតែស្ថិតក្នុងស្ថានភាពអាសន្ន ចាប់តាំងពីរដ្ឋប្រហារយោធាមក។    សម្រាប់កិច្ចប្រជុំអាស៊ាននៅឡាវ វាមានការវិវឌ្ឍដ៏សំខាន់មួយ ដោយមីយ៉ាន់ម៉ា បានបញ្ជូនតំណាងមិនមែននយោបាយចំនួន ២នាក់ ទៅចូលរួមប្រជុំ ខណៈកន្លងមកមិនមានឡើយ។ នៅក្នុងកិច្ចកិច្ចសម្ភាសមួយ មន្រ្តីទូតរបស់អាស៊ានម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការត្រៀមខ្លួនរួចជាស្រេចរបស់របបសឹក ក្នុងការទំនាក់ទំនងជាមួយអាស៊ានឡើងវិញ បង្ហាញពីការចុះខ្សោយរបស់របបដឹកនាំមួយនេះ នៅក្នុងប្រទេស។    ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានបើកការវាយប្រហារលើយោធាមីយ៉ាន់ម៉ាជាច្រើនកន្លែង និងបានកាន់កាប់ប៉ុស្តិ៍ប៉ូលិស រួមទាំងយោធាជាច្រើនកន្លងមក។ លើសពីនេះ ក្រុងសំខាន់ៗមួយចំនួន ក៏ធ្លាក់ក្នុងដៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដែរ។    នៅក្នុងសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមដែលមើលដោយទីភ្នាក់ងារព័ត៌មាន AFP អាស៊ាន នៅតែបន្តរិះគន់យ៉ាងខ្លាំងលើអំពើហិង្សា ដែលបន្តកើតមាននៅមីយ៉ាន់ម៉ា ខណៈប្រជាជនជាច្រើន ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង ដើម្បីរកកន្លែងមានសុវត្ថិភាព៕ 
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី២៥ ខែកក្កដា បានថ្កោសទោសរបបសឹកមីយ៉ាន់ម៉ា ដែលបន្តខ្វះការប្តេជ្ញាចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលត្រូវបានមេដឹកនាំអាស៊ានដាក់ចេញនៅខែមេសា ឆ្នាំ២០២១។
  សម្រាប់ក្រសួងបរិស្ថាន និងអង្គការ ACCB វត្តមានកូនអណ្ដើកហ្លួង១០ក្បាល ដែលទើបញាស់នេះ នឹងដើរតួនាទីសំខាន់ក្នុងការរក្សាបានភាពចម្រុះនៃសេនេទិច (ហ្សែន) របស់ល្មូនប្រភេទនេះ ព្រមទាំងជួយឱ្យកំណើនកើនឡើងវិញ នៃចំនួនប្រជាសាស្ត្រ នៅក្នុងទី ជម្រកដើមរបស់ពួកវាផងដែរ។    បច្ចុប្បន្ន មជ្ឈមណ្ឌល (ACCB) កំពុងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល ដែលវាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជអណ្តើកប្រភេទនេះ ក្រោមភាពជាដៃគូ ជាមួយរដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS)។   អណ្ដើកហ្លួង ឬអណ្តើកសរសៃ ត្រូវបានចាត់ទុកថាជាសត្វល្មូនតំណាងជាតិ របស់កម្ពុជា នៅឆ្នាំ២០០៥។ អណ្តើកនេះ ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ ប៉ុន្តែនៅឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បាន សិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វា នៅតាមប្រព័ន្ធព្រែក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។   អណ្ដើកហ្លួង បានស្ថិតក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្ស ធម្មជាតិ (IUCN) ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទផ្សេងទៀត នៅលើពិភពលោក ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ បើតាមក្រសួងបរិស្ថាន បច្ចុប្បន្នសត្វប្រភេទនេះ មានប្រហែល១០០ក្បាលប៉ុណ្ណោះនៅប្រទេសកម្ពុជា។    ការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ត្រី ការដាក់សន្ទូចប្រភេទហាមឃាត់ និងការនេសាទក្នុងតំបន់ហាមឃាត់ជាដើម កំពុងគំរាម កំហែង ដល់វត្តមានរបស់អណ្ដើកហ្លួង។ លើសពីនេះ ការបូមខ្សាច់ខុសច្បាប់ ក៏បានបំផ្លាញ ទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនផងដែរ។   ក្រៅពីអណ្តើកអណ្តើកហ្លួង ឬ អណ្តើកសរសៃ ពពួកល្មូនក្នុងអំបូរអណ្តើកនេះ ជាច្រើនប្រភេទទៀតនៅកម្ពុជា ក៏កំពុងរងការគំរាមកំហែង ប្រឈមនឹងការផុតពូជដែរ ដែលមាន កន្ធាយក្បាលកង្កែប, អណ្តើកក្អែក,អណ្តើកសង្កល់, អណ្តើកស្រែ, កន្ធាយអាស៊ី អណ្តើកព្រិច ឬអណ្តើកភ្នំ , អណ្តើកមាស ឬអណ្តើកខ្នាយ , អណ្តើកសោម និងល្មិចជាដើម៕
«អណ្ដើកហ្លួង» ដែលជាល្មូនតំណាងឱ្យប្រទេសកម្ពុជាចំនួន១០ក្បាល បានញាស់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។ កូនអណ្ដើកហ្លួងទាំងនេះ បានញាស់តាំងពីខែឧសភាមកម្ល៉េះ និងតែក្រសួងបរិស្ថាន បានប្រកាសដំណឹងនេះ នៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែកក្កដា។
  កាលពីព្រឹកថ្ងៃនេះ ២៥ ខែកក្កដា សាលដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ពិន័យ លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋាភិបាល ចំនួន ១០ លានរៀល ឬ២ ៥០០ដុល្លារ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបង្គាប់ឱ្យសងជំងឺចិត្ត ទៅដើមបណ្តឹងចំនួន ៦ ០០០ លានរៀល ឬ១,៥លានដុល្លារ។    គណបក្សភ្លើងទៀនមិនពេញចិត្តឡើយ ចំពោះការពិន័យនេះ និងបានចាត់ទុកថា ការពិន័យដ៏ធ្ងន់ធ្ងរនេះ ថាជារឿងអយុត្តិធម៌។ លោក លី សុធារ៉ាយុត្តិ  អគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម។   លោក លី សុធារ៉ាយុត្តិ  បញ្ជាក់ថា៖ «ការពិន័យសងជំងឺចិត្តដ៏ច្រើនសន្ធឹកសន្ទាប់បែបនេះ គឺរឿងអយុត្តិធម៌សម្រាប់ លោក ទាវ វណ្ណុល ក្នុងនាមលោកជាអ្នកនយោបាយជាន់ខ្ពស់ ជាប្រធានបក្សជំទាស់ប្រជាធិបតេយ្យម្នាក់ ដែលការបញ្ចេញមតិរបស់គាត់ផ្អែកលើការសង្កេត និងការយល់ឃើញ»។    ជុំវិញសំណុំរឿងនេះ ប្រធានគណបក្សភ្លើងទៀន ធ្លាប់ស្នើតុលាការឱ្យទម្លាក់បទចោទ ដែលរដ្ឋាភិបាលកម្ពុជាប្ដឹងដែរ ប៉ុន្តែមិនមានការឆ្លើយតបអ្វីឡើយ។   លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។ រូបពី តេឡេក្រាមបក្សភ្លើងទៀន  សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មេធាវីរដ្ឋាភិបាល បានដាក់បណ្តឹងទៅ តុលាការ ដោយចោទ លោក ទាវ វណ្ណុល ដែលបានផ្តល់បទសម្ពាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ ថាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខ រាជ រដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ កាលនោះ ប្រធានបក្សភ្លើងទៀន បានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ។ គ្រានោះ លោក វណ្ណុល ក៏លើកពីការលួចដាក់កាមេរ៉ា ឃ្លាំមើលថ្នាក់ដឹកនាំបក្សភ្លើងទៀនដែរ។    នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ដដែល អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ បដិសេធទាំងស្រុង ចំពោះការអះអាងរបស់ លោក ទាវ វណ្ណលនេះ។ រាជរដ្ឋាភិបាល បក ស្រាយថា គ្មានការដាក់កាមេរ៉ា ឃ្លាំមើលសកម្មភាព លោក ទាវ វណ្ណុល និងបក្ខពួក របស់ លោកឡើយ។ ចំពោះ កាមេរ៉ានានា ដែលបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ ដូចជានៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺក្រោមមូលហេតុសន្តិសុខ និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។   អ្នកនាំពាក្យរាជរដ្ឋាភិបាល ទុកការលើកឡើងរបស់ លោក ទាវ វណ្ណុល មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល និងទាក់ទាញការអាណិតអាសូរ ដែលកាលនោះ ជិតដល់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា៕    អត្ថបទទាក់ទង   លោក ទាវ វណ្ណុល ស្នើឱ្យតុលាការទម្លាក់បទចោទ ហើយចុះពិនិត្យទីតាំងកាមេរ៉ា 
ភ្នំពេញ៖ គណបក្សភ្លើងទៀន បានចាត់ទុកការពិន័យរបស់តុលាការ លើលោក ទាវ វណ្ណុល ប្រធានបក្ស ជាមួយនឹងសំណង ជាង១,៥ លានដុល្លារ ថាជារឿងអយុត្តិធម៌។ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន អះអាងថា ប្រធានបក្សខ្លួន  បញ្ចេញមតិ តាមអ្វីដែលសង្កេតឃើញប៉ុណ្ណោះ។
រូបនាគនៅក្នុងនិមិត្តសញ្ញា ដែលមានរៀងកោងទៅលើ គឺជាតំណាងឲ្យភាពរីកចម្រើន និងអភិវឌ្ឍទៅមុខលើវិស័យកីឡានៅកម្ពុជា។ ចំណែកនិមិត្តសញ្ញាភ្លើងគប់ ភ្លើងដែលកំពុងឆេះនេះ បង្ហាញពីក្ដីសង្ឃឹម ការរួបរួម សន្ដិភាព មិត្តភាព និងសុច្ឆន្ទៈ លើការប្រកួតប្រជែងក្នុងវិស័យកីឡា។ រីឯផ្ការំដួល ដែលនៅលើគប់ គឺតំណាងឲ្យជាតិកម្ពុជា។    រាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំ និងខេត្តស្វាយរៀង ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២។   ក្បួនដង្ហែអត្ដពលិកល្បុក្កតោ ក្នុងពិធីបិទកីឡាជាតិលើកទី៤ ចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់៣៧ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្ដោង លើកទម្ងន់ ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ គ្រិកឃីត វ៉ូវីណាម។    ចំណែក ៧ប្រភេទក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ មាន៖ អត្ដពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះជិះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ។   គួរបញ្ជាក់ថា ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២។ ក្នុងព្រឹត្តិការណ៍លើកទី៣នោះ មានការប្រកួយកីឡា៣៨ប្រភេទ លើ៣៥៦វិញ្ញាសា និងមាន កីឡាប៉ារ៉ាឡាំពិក៧ប្រភេទ និង៤៩វិញ្ញាសា៕ និមិត្តសញ្ញាកីឡាជាតិលើកទី៤ រូបពីអគ្គនាយកដ្ឋានកីឡា
អគ្គនាយកដ្ឋានកីឡា បានបង្ហាញនិមិត្តសញ្ញានៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ និមិត្តសញ្ញា ដែលមានរូបនាគជារៀងកោងទៅលើ ដោយមានភ្លើងគប់នៅកណ្ដាលជាមួយដងគប់មានផ្ការំដួលចំកណ្ដាល បង្កប់អត្ថន័យជាការរីកចម្រើនទៅមុខ នូវវិស័យកីឡាកម្ពុជា ជាមួយការប្រកួតប្រជែងទាំងក្ដីសង្ឃឹម និងសុច្ឆន្ទៈ។
  ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មក ព្យុះត្រូពិក Prapiroon បានបង្កឱ្យមានជំនាន់ទឹកភ្លៀង និងបាក់ដី នៅក្នុងខេត្ត ភាគខាងជើងវៀតណាម ដោយកម្រិតទឹកភ្លៀងមានលើសពី ៣០០មីលីម៉ែត្រ នៅតាមតំបន់ជាច្រើន។    ហេតុការណ៍បាក់ដី និងទឹកជំនន់នេះ បានសម្លាប់មនុស្សចំនួន ១០នាក់ ដោយក្នុងនោះមានខេត្ត Son La ចំនួន ៧នាក់, ខេត្ត Dien Bien ចំនួន ២នាក់ និងក្រុងហាណូយចំនួន ១នាក់។ នេះបើតាមរបាយការណ៍ របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ចេញនៅថ្ងៃទី២៦ ខែកក្កដា ដោយបន្ថែមថា មនុស្សចំនួន ៩នាក់ផ្សេងទៀត បានបាត់ខ្លួន។    នៅតំបន់ខ្លះក្នុងខេត្ត Dien Bien ទឹកជំនន់ បានលិចដល់ដំបូលផ្ទះរបស់ប្រជាជនសត្វចិញ្ចឹម និងមាន់ទា រហូតដល់ជិត ២ម៉ឺនក្បាល។ បន្ថែមពីនេះ វាបានបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងទៀតជិត ៣ម៉ឺនហិកតា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    យ៉ាងណាមិញ ទីភ្នាក់ងារអាកាសធាតុវៀតណាម បានរំពឹងកម្រិតទឹកនៅតំបន់ភាគខាងជើង នឹងស្រកទៅវិញនៅប៉ុន្មានថ្ងៃបន្ទាប់។    ចំណែកនៅប្រទេសជិតខាងវៀតណាម គឺចិនឯណោះវិញ ក៏ប្រឈមនឹងព្យុះ Gaemi ដែរ ក្រោយពីបោកបក់លើហ្វីលីពីន និងតៃវ៉ាន់។    ដើម្បីទប់ស្កាត់ករណីស្លាប់ អាជ្ញាធរចិន បានជម្លៀសមនុស្សជិត ៣០ម៉ឺននាក់ ទៅរកតំបន់មានសុវត្ថិភាព និងផ្អាកសេវាកម្មសាធារណៈនៅទូទាំងខេត្ត Fujian។ សាលារៀន ការិយា ល័យ និងផ្សារនៅក្រុងមួយចំនួននៃខេត្តមួយនេះត្រូវបិទ។ មិនតែប៉ុណ្ណោះ ខេត្តផ្សេងទៀតរបស់ចិនដូចជា ខេត្ត Zhejian និងខេត្ត Guangdong ក៏រងគ្រោះដោយសារព្យុះ Gaemi ដែរ៕  
ទឹកជំនន់ និងបាក់ដី ដែលកើតចេញពីព្យុះត្រូពិក Prapiroon បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និង៩នាក់ បានបាត់ខ្លួន នៅតំបន់ភាគខាងជើងវៀតណាម។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែកក្កដា។
ពិធីបើកផ្លូវកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលជាពិធីដង្ហែក្រុមអត្តពលិក និងប្រតិភូកីឡាជិះលើទូក នៅលើបណ្តោយដងទន្លេសែន (Seine) ក្នុងប្រទេសបារាំង នឹងចាប់ផ្តើមនៅវេលាម៉ោង ១០:៣០នាទី យប់ (ម៉ោងនៅកម្ពុជា) ដែលជាពិធីបើកធ្វើឡើងនៅក្រៅកីឡដ្ឋានលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក។ ពិធីដង្ហែនោះនឹងមានរូបភាពទូកបណ្តែតទឹកសន្សឹមៗ ឆ្លងកាត់តាមតំបន់បេតិកភណ្ឌល្បីៗរបស់បារាំងរូបមាន សារមន្ទីរ Louvre ,ស្ពានឆ្លង Pont des Arts ក៏ដូចជាប៉ម Eiffel ដ៏ល្បីទូទាំងពិភពលោកថែមទៀត។   កងកម្លាំងការពារសន្តិសុខបារាំង រួមមានមន្ត្រីប៉ូលិស ៤៥,០០០នាក់ ទាហាន ១០,០០០នាក់ និងកងកម្លាំងការពារសន្តិសុខឯកជន ប្រមាណ ២,០០០នាក់ នឹងត្រូវដាក់ពង្រាយនៅតាមដងទន្លេសែន (Seine) ដើម្បីការពារសុវត្ថិភាព អំឡុងពេលពិធីដង្ហែ ក្រុមអត្តពលិក និងប្រតិភូកីឡាមកពីចំនួន ២០៦ប្រទេស។     ទីកន្លែងតំបន់ជាប់មាត់ទឹក ដ៏ដូចជាទីតាំងវិមានវប្បធម៌ផ្សេងៗជុំវិញបរិវេណក្បែទីរកន្លែងប្រារព្ធពិធី មានការបង្កើតចំនួនកងកម្លាំងការពារ។   ដំណើរការនៃពិធីបើកជាផ្លូវការកីឡាអូឡាំពិកប៉ារីស ទាមទារអត្តពលិកចូលរួមប្រមាណ ៧,០០០នាក់ នឹងត្រូវជិះទូកដើម្បីធ្វើពិធីដង្ហែនៅលើដងទន្លេសែន (Seine) ឆ្លងកាត់ប៉ម Eiffel ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ល្បីរបស់បារាំង។ មនុស្សប្រមាណ ៣សែននាក់ ត្រូវបានអ្នករៀបចំរំពឹងថានឹងឈរទស្សនាពិធីបើក នៅតាមមាត់ទន្លេ សងបណ្តោយដងទន្លេសែន។   ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង កាលពីឆ្នាំ ២០២២ បញ្ហាសង្គ្រាមក្នុងតំបន់អឺរ៉ុបបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតំបន់កាហ្សាជាដើម។ រឿងនេះបានជំរុញឱ្យការរៀបចំការប្រកួតអូឡាំពិកទីក្រុង ប៉ារីសស្ថិតក្រោមសម្ពាធដ៏តានតឹង។   កម្មវិធីបើកការប្រកួតផ្លូវការ នឹងមានវត្តមានមេដឹកនាំពិភពលោកធំៗ នៅទីក្រុងប៉ារីស ដែលកងកម្លាំងការពារសម្ងាត់ដូចជាក្រុមបាញ់ស៊ីប នឹងរង់ចាំលបបាញ់ទៅលើជនសង្ស័យដែលមានបំណងបង្កហានិភ័យ។ តាមដងទន្លេ នៅលើផ្ទៃទឹកក៏មានកងការពារសន្តិសុខ អមដោយការដាក់ប្រព័ន្ធការពារ ការបំផ្ទុះគ្រាប់បែកនៅតាមដងទន្លេ ហើយដែនអាកាសប្រវែង ១៥០គីឡូម៉ែត្រ ជុំវិញបរិវេណកម្មវិធីបើក នឹងត្រូវបិទការហោះហើរ។   បារាំងដាក់ប្រព័ន្ធការពារផ្នែកដែនអាកាស ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់បំផុត ដោយយន្តហោះមានប្រព័ន្ធចាប់រាដា ក៏ដូចជាយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ក្រុមការពារសន្តិសុខជាតិបារាំង នឹងបញ្ជាឱ្យហោះពីលើតំបន់ប្រារព្ធពិធី ដើម្បីត្រួតពិនិត្យ។ កងកម្លាំងដែនអាកាស នឹងត្រៀមយន្តហោះចម្បាំងប្រមាណ ២,០០០គ្រឿង បញ្ឈរជើងរង់ចាំប្រដេញស្ទាក់យន្តហោះ ដែលហោះហើរចូលដែនអាកាសហាមឃាត់៕
ប្រទេសបារាំងរំពឹងនឹងធ្វើឱ្យពិភពលោកភ្លឺភ្នែក អំពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីកក្រុងប៉ារីស ដែលមានកម្មវិធីបើកព្រឹត្តិការណ៍ផ្លូវការ ធ្វើឡើងនៅតាមដងទន្លេសែន (Seine) នៅថ្ងៃទី២៦ ខែកក្កដានេះ។ ម្ចាស់ផ្ទះបង្កើនការរឹតត្បិត ក្នុងកម្មវិធីបើកការប្រកួតផ្លូវការ ខណៈប្រឈមហានិភ័យនៃបញ្ហាសុវត្ថិភាព និងសន្តិសុខ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
  មន្ទីរធនធានទឹក បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឺងតាតៃទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការគ្រោះថ្នាក់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្កមកពីការជន់លិចនេះ។    សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ កក្កដា លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ចាប់ពីដើមខែសីហា រហូតដល់ចុងឆ្នាំ២០២៤ កម្ពុជា នឹងរងឥទ្ធិពលបាតុភូត La Nina ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន៕   អត្ថបទទាក់ទង   អ្នកនាំពាក្យ៖ បាតុភូត La Nina នឹងធ្វើឱ្យកម្ពុជាប្រឈមជំនន់ទឹកភ្លៀង
រយៈពេល២ថ្ងៃនេះ ស្ថានភាពទឹកព្រែកតាតៃហក់ឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ព្រមទាំងបានជន់លិចតំបន់មួយចំនួននៅតាមបណ្តោយមាត់ព្រែកទៀតផងដែរ។ ការហក់ឡើង និងជន់លិចនេះ បណ្ដាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនីតាតៃ ក្នុងបរិមាណ ២.០០០ម/១វិនាទី និងមកពីភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះថ្ងៃទី២៦ ខែកក្កដានេះ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៤ ខែកក្កដានេះ មានខេត្តចំនួន៧ គឺកំពង់ធំ ព្រះវិហារ បាត់ដំបង ក្រចេះ កំពង់ស្ពឺ សៀមរាប និងត្បូងឃ្មុំ ត្រូវបានរងការលិចលង់ដំណាំ ដោយ សារជំនន់ទឹក ភ្លៀង។ ជំនន់នៅពេលនេះ បានធ្វើឱ្យប៉ះពាល់ដល់ស្រូវពលរដ្ឋ ៦២៦៣ហិកតា និងខូចខាត ១ ១១៦ហិកតា ព្រមទាំងលិចលង់ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មប្រមាណ ៣៤០ ហិក តាផងដែរ។   ក្នុងរបាយការណ៍បញ្ជាក់ថា ខេត្តកំពង់ធំ មានស្រូវស្ថិតក្នុងដំណាក់កាលទុំ ចំនួន ១ ៤៦៦ ហិកតា បានលិចទឹក ក្នុងនោះមាន ១ ០៨៥ហិកតា ទៅហើយត្រូវស្អុយរលួយ ខណៈ  ៣៨១ហិកតាទៀត កំពុងតាមដានពីមន្រ្តីកសិកម្ម។ ខេត្តព្រះវិហារ មានស្រូវ ៣ ៦៨៩ ហិកតា បានលិចទឹក តែស្រូវទាំងនោះបានលូតលាស់ល្អប្រសើរឡើងវិញ បន្ទាប់ពីទឹក ស្រក។   ខេត្តបាត់ដំបង មានស្រូវ ៤៦០ហិកតា នៅក្នុងស្រុកចំនួន ២គឺស្រុកបាណន់ និងស្រុកឯកភ្នំ បានលិចទឹក ប៉ុន្តែក្នុងនោះ មានស្រូវ ១៣៧ហិកតា បានលូតលាស់ល្អប្រសើរឡើងវិញ បន្ទាប់ពីទឹកស្រក ខណៈផ្ទៃដី ៣២៣ហិកតាទៀត កំពុងបន្តតាមដាន។ ខេត្តសៀមរាប មានដំណាំស្រូវ ៣៥ហិតា បានលិចទឹក នៅស្រុកអង្គជុំ និងស្រុកប្រាសាទបាគង។   ចំពោះខេត្តក្រចេះវិញ មានស្រូវ៤៩៥ហិកតា បានលិចទឹក និងខូចខាត៣១ហិកតា ខណៈផ្ទៃដី៤៦៤ហិកតាទៀតកំពុងតាមដានបន្ត។ ជាមួយគ្នានេះ ដំណាំឧស្សាហកម្ម ដូចជា ពោតនិងដំឡូងមី ចំនួន ២៣៧ហិកតានៅ ស្រុកចិត្របុរី បានលិចទឹក និងធ្វើឱ្យខូចខាត៤៧ហិកតា។    ចំណែក ខេត្តត្បូងឃ្មុំ ជំនន់លិចដំណាំស្រូវ៥៦ហិកតា ព្រមទាំងដំណាំរួមផ្សំដូចជា ពោត និងដំឡូងមី ចំនួន៨៤ហិកតា ដែលបណ្ដាលឱ្យខូចខាត១២ហិកតា។ ខេត្តកំពង់ស្ពឺ មានដំណាំស្រូវ៦២ហិកតា និងដំណាំរួមផ្សំ៤ហិកតា រងការលិចលង់នៅក្នុងស្រុកគងពិសី។    តាមវាយតម្លៃបឋមរបស់នាយកដ្ឋានដំណាំស្រូវ ក្នុងចំណោមខេត្តរងគ្រោះ មានតែបាត់ដំបងប៉ុណ្ណោះ ដែលទឹកស្រកលឿន ដែលធ្វើឱ្យដំណាំស្រូវលូតលាស់ល្អប្រសើរឡើងវិញ។ ដោយឡែក ខេត្តកំពង់ធំ ក្រចេះ និងត្បូងឃ្មុំ ទឹកជំនន់នៅតែបន្តលិចលង់ដំណាំ ធ្វើឱ្យផលប៉ះពាល់ និងខូចខាតបន្តកើនឡើង។   យ៉ាងណាក៏ដោយ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងកសិកម្ម នឹង រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនេះ និងតាមដានការខូចខាតផលដំណាំ តាមបណ្តាខេត្តរងគ្រោះបន្ថែមទៀត ដើម្បីរៀបចំវិធានត្រៀមបង្ការឱ្យបានទាន់ពេលវេលា៕ 
ដំណាំស្រូវប្រមាណ ១ ១១៦ហិកតា នៅក្នុងខេត្តចំនួន៧ បានរងការខូចខាតដោយសារ ជំនន់ទឹកភ្លៀង នាប៉ុន្មានសប្ដាហ៍មកនេះ។ ក្នុងចំណោមនោះ ស្រូវក្នុងខេត្តកំពង់ធំ បានរងការខូចខាតធ្ងន់ធ្ងរជាងគេ ដែលមានរហូតដល់ ១ ០៨៥ហិកតា ដោយមួយចំនួនធំស្ថិតក្នុងដំណាក់កាលទុំ។
  ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ឥណ្ឌូណេស៊ី បានសម្ពោធឱ្យប្រើប្រាស់ «ទិដ្ឋាការមាស» ដែលមានរយៈពេលចាប់ពី ៥ឆ្នាំ និង១០ឆ្នាំ នៅថ្ងៃទី២៥ ខែកក្កដា។ លក្ខខណ្ឌទទួលបានទិដ្ឋាមាសសម្រាប់រយៈពេល ៥ឆ្នាំ និង១០ឆ្នាំ គឺអាស្រ័យលើទឹកប្រាក់ ដែលដាក់នៅក្នុងធនាគារ និងការវិនិយោគ។    តាមការបញ្ជាក់របស់ទីភ្នាក់ងារអន្តោប្រវេសន៍ នៅក្នុងលក្ខណ្ឌវិនិយោគ បុគ្គលដែលចង់បានទិដ្ឋាការរយៈពេល ៥ឆ្នាំ ត្រូវរៀបចំក្រុមហ៊ុន ដែលមានតម្លៃ២,៥លានដុល្លារនៅឥណ្ឌូណេស៊ី និង ៥លានដុល្លារ សម្រាប់ទិដ្ឋាការ ១០ឆ្នាំ។ ផ្ទុយទៅវិញ បើមិនវិនិយោគទេ បុគ្គលម្នាក់ៗ ត្រូវតម្កល់ប្រាក់នៅធនាគារ ៣៥ម៉ឺនដុល្លារ សម្រាប់ទិដ្ឋាការរយៈពេល ៥ឆ្នាំ និង៧០ម៉ឺនដុល្លារសម្រាប់រយៈពេល ១០ឆ្នាំ។    ដោយឡែកក្រុមហ៊ុនវិយោគវិញ គឺតម្រូវឱ្យវិយោគទឹកប្រាក់រហូតដល់២៥លានដុល្លារ សម្រាប់ទិដ្ឋាការរយៈពេល ៥ឆ្នាំ និង៥០លានដុល្លារសម្រាប់រយៈពេល ១០ឆ្នាំ។    ប៉ុន្តែប្រសិនបើក្រុមហ៊ុនទាំងនោះ ចង់វិនិយោគនៅរដ្ឋធានីថ្មី «នូសានតារា» ឥណ្ឌូណេស៊ី តម្រូវឱ្យក្រុមហ៊ុនរៀបចំក្រុមហ៊ុនក្នុងតម្លៃត្រឹម ៥លានដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល ៥ឆ្នាំ និង១០លានដុល្លារសម្រាប់រយៈពេល ១០ឆ្នាំ។ នេះជាយុទ្ធសាស្រ្តមួយរបស់ឥណ្ឌូណេស៊ី ដើម្បីគៀរករអ្នកវិយោគសម្រាប់រដ្ឋធានីថ្មី ដែលកំពុងខ្វះហេដ្ឋារចនាសម្ព័ន្ធជាច្រើន។    ខណៈឥណ្ឌូណេស៊ីចាប់ផ្តើមអនុវត្តទិដ្ឋការមាស បណ្តាប្រទេសផ្សេងៗ ដូចជាកាណាដា អង់គ្លេស និងប្រទេសជិតខាងសិង្ហបុរី បានលុបចោលផែនការបែបនេះទៅហើយ ក្រោមហេតុផលវាមិនបានបង្កើតការងារទេ ប៉ុន្តែអាចជាកន្លែងដាក់លុយកខ្វក់ ឬលុយដែលមានការសង្ស័យ។    យ៉ាងណាមិញ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងការពារថា «ទិដ្ឋាការមាស» នឹងជួយទាក់ទាញអ្នកដំណើរត្រឹមត្រូវប៉ុណ្ណោះ។    «យើងដាក់ឱ្យប្រើប្រាស់ ទិដ្ឋាការមាស គឺដើម្បីធ្វើវាឱ្យងាយស្រួលសម្រាប់ជនបរទេសក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍឥណ្ឌូណេស៊ី»។ លោក វីដូដូ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា។   មុនដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឥណ្ឌូណេស៊ី បានដាក់ឱ្យសាកល្បងទិដ្ឋាការមាស តាំងពីឆ្នាំមុនមកម្លេះ។ តាមការបញ្ជាក់របស់លោក Silmy Karim ប្រមុខទីភ្នាក់ងារអន្តោប្រវេសន៍ ចាប់តាំងពីដាក់ឱ្យសាកល្បងមក អ្នកដាក់ពាក្យមានចំនួនជិត៣០០ ហើយ ដោយមានទំហំទឹកប្រាក់ប្រមាណ ១២៣លានដុល្លារ៕
ឥណ្ឌូណេស៊ី បានដាក់ឱ្យប្រើប្រាស់ទិដ្ឋាការរយៈពេលវែងជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា។ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសបែបនេះ។ ដើម្បីទទួលបានទិដ្ឋាការដែលមានរយៈពេលចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ អ្នកវិនិយោគត្រូវវិនិយោគប្រាក់២,៥លានដុល្លារឡើងទៅ។
  ការសម្រេចនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយ លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានព្រឹទ្ធសភា។ សូមរំឭកថា រដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេស។   លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា។ រូបភាពពីព្រឹទ្ធសភា។ ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជាការបង្ហាញពីសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ លើសពីនេះ ក៏ជាឱកាសលើកកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។   អត្ថបទទាក់ទង   សភាអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស  សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ីដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ រួមមាន ហ្វីលីពីននៅឆ្នាំ២០១៥, ថៃនៅឆ្នាំ២០១៧,ឥណ្ឌូណេស៊ីនៅឆ្នាំ២០១៧, វៀតណាមកាលពីឆ្នាំ២០១៨,ស្រីលង្កាឆ្នាំ២០១៩ និងព្រុយណេនៅឆ្នាំ២០២០៕   
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានព្រឹទ្ធសភា សម្រេចបញ្ជូនទៅឱ្យ គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដើម្បីពិនិត្យសិក្សាតាមវិស័យ។
  បើតាមសេចក្តីថ្លែងការណ៍រួមរបស់ NBC និង UN  ចំណុចអាទិភាពចំនួន៥ ដែលកំណត់នូវសកម្មភាពអនុវត្តរបស់គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុនីមួយ ក៏ដូចនៅក្នុងវិស័យនេះទាំងមូល គឺមានរយៈពេលខ្លី មធ្យម និងវែង។ ការណ៍នេះសម្រេចអនុវត្តឡើង បន្ទាប់ពី មានកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគី កាលពីថ្ងៃទី១២ ខែកក្កដា។   សេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី២៤ ខែកក្កដា បានបញ្ជាក់ថា ផែនការអាទិភាព ទាំង៥ចំណុច គឺមាន១. បទប្បញ្ញត្តិ និងការត្រួតពិនិត្យ។ ២. ការគាំទ្រដល់អ្នកខ្ចីប្រាក់។ ៣.ការពង្រឹងបច្ចេកទេស។ ៤. ការផ្តោតលើសកម្មភាពផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និង សកម្មភាពអាជ្ញាធរមូលដ្ឋាន និងទី៥. គឺសេវាធានារ៉ាប់រង។   NBC និង UN បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនថា សម្រាប់ចំណុចទី១ គឺជាបទប្បញ្ញត្តិ និងការត្រួតពិនិត្យដែលត្រូវឱ្យគ្រប់ស្ថាប័នមីក្រហិរញ្ញវត្ថុអនុវត្តសកម្មភាពរបស់ខ្លួនតាមក្រមប្រតិបត្តិ និងគោលការណ៍ផ្តល់ឥណទាន (Code of conduct and lending guideline)។ ជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ត្រូវពង្រឹងកិច្ចសហប្រតិបតិ្តការ និងការសម្របសម្រួលរវាងនិយ័តករ និងធានានូវប្រសិទ្ធភាពនៃយន្តការនិយ័តកម្ម។   ចំណុចទី២. ដើម្បីគាំទ្រដល់អតិថិជន គឺត្រូវពង្រឹងយន្តការដោះស្រាយបណ្តឹង និងត្រូវបង្កើតក្រុមការងាររៀបចំយន្តការឯករាជ្យក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល។  លើសពីនេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុនីមួយៗត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន។   ចំណុចអាទិភាពទី៣ ដែលគ្រប់មីក្រូហិរញ្ញវត្ថុត្រូវអនុវត្តនោះ គឺការពង្រឹងបច្ចេកទេសដោយប្រមូល និងចែករំលែកទិន្នន័យរួមនៅក្នុងវិស័យផ្ទាល់តែម្តង។ ជាមួយគ្នានេះ ស្ថាប័នដាក់ចេញលិខិតបទដ្ឋានគតិយុត្តស្តីពីឥណទានរៀបចំឡើងវិញ និង/ឬមុនហិរញ្ញប្បទាន និងកំណត់និយមន័យមីក្រឥណទានឱ្យមានលក្ខណៈស្តង់ដា។ នេះគឺជាកត្តាសំខាន់។   ចំណុចទី៤. ការសម្រូចវិធានការលើការផ្តក់កម្ចីក្រៅផ្លូវការ និងតួនាទីអាជ្ញាធរមូលដ្ឋាន។ ការណ៍នេះ ត្រូវពង្រឹងការអនុលោមតាមបទបញ្ញាត្តិពាន់ព័ន្ធនឹងការផ្តល់កម្ចីក្រៅផ្លូវការ និងពង្រឹងការអនុវត្តតួនាទីរបស់អាជ្ញាធរមូលដ្ឋាន។ សម្រាប់ចំណុចទី៥នោះ គឺការអនុវត្តសេវាធានារ៉ាបរងលើវិស័យកសិកម្ម ពីការប្រែប្រួលអាកាសធាតុដែលបច្ចុប្បន្ន គម្រោងនេះកំពុងអនុវត្តសាកល្បងក្រោមក្របខ័ណ្ឌនៃសហគមន៍កសិកម្មទំនើបសម្រាប់សហគមន៍ជនជាតិភាគតិច។   តំណាងដែលបានចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធខាងលើបានបញ្ជាក់ពីការប្តេជា្ញចិត្តក្នុងការជំរុញភាពត្រឹមត្រូវ និងតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបំពេញនូវសេចក្តីត្រូវការរបស់ប្រជាជន។  ការណ៍នេះ គឺត្រូវធ្វើឡើងតាមរយៈការលើកកម្ពស់ ការផ្តល់ និងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន។   កិច្ចសន្ទនានេះ ធ្វើឡើងតាមក្រុមនីមួយៗ និងកិច្ចប្រជុំបច្ចេកទេសជាមួយពហុភាគីពាក់ព័ន្ធត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដែលមានការចូលរួមពិគ្រោះយោបល់មកពីតំណាងក្រុម និងស្ថាប័នចំនួន១០០ផ្សេងគ្នា។ ក្នុងនោះ មានការចូលរួមពីតំណាងរដ្ឋាភិបាល និយ័តករ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តជាតិ។ បើតាមសេចក្តីថ្លែងការណ៍រួមរបស់NBC និង UN ដំណើរការពិគ្រោះយោបល់នេះ នឹងនៅតែបន្ត ដោយកិច្ចប្រជុំបន្ទាប់ជាមួយភាគីពាក់ព័ន្ធ នឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៥ ដើម្បីវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃសកម្មភាពដែលអនុវត្តដោយភាគីពាក់ព័ន្ធ។   ការណ៍ដែលធនាគារជាតិ និងអង្គការសហប្រជាជាតិ កំណត់សកម្មភាពទាំង៥ចំណុច សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា គឺដើម្បីភាពរីកចម្រើនរបស់វិស័យប្រកបដោយចីរភាព។ « ភាគីពាក់ព័ន្ធប្តេជ្ញាធានាថា ប្រព័ន្ធអេកូឡូស៊ីធនាគារ និងហិរញ្ញវត្ថុ នឹងជួយពង្រឹងសិទ្ធិអំណាចរបស់ប្រជាជន ជាពិសេសជនងាយរងគ្រោះ គាំទ្ររបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចជារួមរបស់កម្ពុជា»។ នេះជាការបញ្ជាក់របស់ NBC និង UN នៅក្នុងសេចក្តីថ្លែងការណ៍ដដែល។   កាលពីខែមីនា ឆ្នាំ២០២២ សមាគមធនាគារកម្ពុជា(ABC) សមាគមីក្រូហិរញ្ញវត្ថុ(CMC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់ «ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ» សម្រាប់ចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិង បរិយាបន្ន។ ការដាក់ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិនេះ ក៏មានគោលដៅចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជន ដែលងាយរងគ្រោះផងដែរ។   អត្ថបទទាក់ទង   «ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ» នឹងចូលរួមទប់ស្កាត់បំណុលលើសលុបរបស់អតិថិជន  ៣ឆ្នាំមកនេះ នៃការដាក់ឱ្យប្រើប្រាស់ក្រមប្រតិបត្តិ បានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន។ កន្លងមក, លោក សុខ វឿន ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ក្រមនេះបានបង្កើតឡើង ដើម្បីធានាបាននូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវាជូនដល់អតិថិជនប្រកបដោយការការពារ។    ក្រៅពីផ្តោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រមប្រតិបត្តិនេះ ក៏ផ្តោតយ៉ាងសំខាន់ និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់ អំពីការអនុវត្តតាមវិធានផ្តល់ ឥណទាន (Lending Guidelines) និងការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway) ផងដែរ។    ឆមាសទី១ ឆ្នាំ២០២៤ ទ្រព្យសកម្មវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះរហូតដល់ ៤៦,៩ភាគរយ ធៀបនឹងគ្រាដូចគ្នានឹងឆ្នាំ២០២៣ ពោលទំហំទឹកប្រាក់នៅត្រឹម ២៥ទ្រីលានរៀល(៦,២ពាន់លានដុល្លារ)។   របាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថានៅក្នុងនោះ ឥណទានអតិថិជនបានធ្លាក់ចុះទៅដល់ ៤៨,២ភាគរយ មកនៅទំហំទឹកប្រាក់ ៥,២ពាន់ លានដុល្លារ ជាមួយនឹងគណនីអតិថិជន ១,៦លានគណនី។ ជាមួយគ្នានេះ វិស័យគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ២,២លានដុល្លារ ពីគណនីអតិថិជន ២លានគណនី៕ 
ធនាគារជាតិនៃកម្ពុជា(NBC) និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បានប្រកាសកំណត់ទិសដៅអាទិភាពចំនួន៥ចំណុច ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការជាប់បំណុលរបស់អតិថិជន។ ការងារអាទិភាពទាំង៥ចំណុចនេះ ត្រូវបានកំណត់ឡើង បន្ទាប់ពីមានការកើនឡើងនៃក្តីព្រួយបារម្ភចំពោះកំណើនឥណទានយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងការប្រឡាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត។
  ប្រេស៊ីល ដែលជាប្រទេសកាន់តំណែងប្រធានផ្លាសវេននៃក្រុមប្រទេសអភិវឌ្ឍន៍ទាំង២០ (G20) នៅក្នុងឆ្នាំ២០២៤ បានលើកឡើងថា នេះជាអាទិភាពមួយក្នុងរបៀបវារៈនៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G20 ពីថ្ងៃទី ២៥-២៦ ខែកក្កដា នៅទីក្រុង Rio de Janeiro។   បើតាមសំណើដែលបានបង្ហាញមុនសន្និសីទ បុគ្គលដែលមានប្រាក់មួយពាន់លានដុល្លារ ឬច្រើនជាងនេះ នឹងត្រូវជាប់ពន្ធលើប្រាក់ចំណូលសកលដែលស្មើនឹង ២ភាគរយនៃទ្រព្យសកម្មសរុប។    រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីលលោក Fernando Haddad បានអះអាងនៅថ្ងៃទី២៥ ខែកក្កដាថា ក្រុមប្រទេស G20  នឹងចេញសេចក្តីថ្លែងការណ៍មួយស្តីពីសំណើដើម្បីយកពន្ធលើក្រុមអ្នកមាន ប៉ុន្តែមិនបាននិយាយពីអត្រាពន្ធ ២ភាគរយនោះទេ។   លោក Haddad បានបន្ថែមថា រដ្ឋមន្ត្រី G20 ទាំងអស់ បានយល់ស្របថា សំណើពន្ធនេះគួរតែត្រូវបានស្នើឡើង ទោះបីក្រោយពីប្រេស៊ីលបានបញ្ចប់អាណត្តិជាប្រធានប្លុកនេះក៏ដោយ។   «អ្វីដែលត្រូវបានលើកឡើងនៅថ្ងៃនេះ ជាដំណើរការរយៈពេលវែង ដែលទាមទារឱ្យមានការចូលរួមពីអ្នកជំនាញ អ្នកប្រាជ្ញ និងអង្គការអន្តរជាតិដែលមានបទពិសោធន៍ ដូចជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងអង្គការសហប្រជាជាតិ»។ រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រេស៊ីលបញ្ជាក់បែបនេះ។    បារាំង អេស្ប៉ាញ រួមទាំងអាហ្រ្វិកខាងត្បូង ដែលនឹងកាន់តំណែងជាប្រធានប្តូរវេន G20 នៅឆ្នាំ២០២៥ បានសម្តែងការគាំទ្រចំពោះសំណើខាងលើ។    ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមិនគាំទ្រគំនិតផ្តួចផ្តើមនេះ ដើម្បីយកពន្ធលើអ្នកមានកំពូលនោះទេ។   លោកស្រី Yellen សង្កត់ធ្ងន់ថា ៖«គោលនយោបាយពន្ធគឺពិបាកក្នុងការសម្របសម្រួលជាសកល ហើយយើងមិនឃើញពីតម្រូវការ ឬបំណងចង់ចរចាកិច្ចព្រមព្រៀងជាសកលលើបញ្ហានេះទេ»។     យោងតាមរបាយការណ៍ដែលត្រូវបានចងក្រងដោយសេដ្ឋវិទូបារាំង លោក Gabriel Zucman មហាសេដ្ឋីនៅជុំវិញពិភពលោកកំពុងបង់ពន្ធស្មើនឹង ០,៣ភាគរយនៃទ្រព្យសម្បត្តិសរុប។   របាយការណ៍នេះបានព្យាករណ៍ថា ប្រសិនបើអត្រាពន្ធ២ភាគរយត្រូវបានដាក់លើកំពូលអ្នកមាននោះ ពិភពលោកនឹងទទួលបានចំណូលពី ២០០ ទៅ ២៥០ពាន់លានដុល្លារក្នុងមួយឆ្នាំពីមហាសេដ្ឋីប្រហែល ៣០០០នាក់នៅទូទាំងពិភពលោក។ ថវិកានេះអាចប្រើប្រាស់សម្រាប់ផ្តល់មូលនិធិដល់វិស័យសាធារណៈដូចជា ការអប់រំ ការថែទាំសុខភាព និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។   តាមការវិភាគដែលចេញផ្សាយដោយ Oxfam នៅថ្ងៃទី២៥ ខែកក្កដា នៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រី G20 អ្នកមានបំផុត ១ភាគរយរបស់ពិភពលោកបានប្រមូលទ្រព្យសម្បត្តិបន្ថែមចំនួន ៤២ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ពោលគឺជិត ៣៦ដងច្រើនជាងទសវត្សរ៍មុន។ ចំនួននេះជិតស្មើ ៣៦ដងច្រើនជាងទ្រព្យសម្បត្តិទាំងអស់នៃប្រជាជនក្រីក្របំផុត ៥០ភាគរយនៃប្រជាជនពិភពលោក៕
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) បានជួបប្រជុំគ្នានៅប្រេស៊ីល ដើម្បីពិភាក្សាអំពីវិធានការយកពន្ធសកល សម្រាប់អ្នកដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារ។ យ៉ាងណាមិញ រដ្ឋមន្រ្តីរតនាគារអាម៉េរិក មិនគាំទ្រលើការយកពន្ធពីអ្នកមានឡើយ។
  អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងចំណោមសហគ្រាសទាំងជាង៥០០០ខាងលើដែលបានមកចុះបញ្ជីនោះ គឺមាន៣០៦ជាសហគ្រាសជាប់ពន្ធធំ,  សម្រាប់ពន្ធមធ្យមមាន ២ ៣៣៣សហគ្រាស និង២ ៥០៥សហគ្រាសទៀត គឺជាប់ពន្ធតូច។   កាលពីដើមខែកក្កដា ឆ្នាំ២០២៤  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសលើកលែងពន្ធ«ប៉ាតង់»២ឆ្នាំ ដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលស្ម័គ្រចិត្តចុះបញ្ជីពន្ធដារ។ លើសពីនេះ អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ក៏នឹងទទួលបានលើកទឹកចិត្តផ្នែកពន្ធដារនានា ដូចជា ការមិនជាប់ពិន័យទោសទណ្ឌ និងបំណុលពន្ធ (ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មផ្ទាល់)...។   អត្ថបទទាក់ទង   រដ្ឋ លើកលែងពន្ធ«ប៉ាតង់»២ឆ្នាំ ដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលស្ម័គ្រចិត្តចុះបញ្ជីពន្ធដារ  អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងទទួលបានការលើកទឹកចិត្តទាំងនោះរួមមាន៖ អ្នករកស៊ីបោះដុំ លក់រាយ ជួសជុល, អ្នករកស៊ីផ្នែកសេវាកម្មស្នាក់នៅ និងអាហារ, សិប្បកម្ម និងសហគមន៍កសិកម្ម ដែលស្ម័គ្រមកចុះបញ្ជីពន្ធដារ។  ការសម្រេចលើកទឹកចិត្តផ្នែកពន្ធដាររបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបែបនេះ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសស្ថិតនៅក្នុងវិស័យអាទិភាពទាំងនេះនៃវិស័យសហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម(MSME)។    ក្រៅពីសកម្មភាពចុះបញ្ជីសហគ្រាសហើយនោះ, នៅក្នុងឆមាសទី១នេះ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយ និងបញ្ចប់ការងារសវនកម្មពន្ធដារគ្រប់ប្រភេទលើសហគ្រាសចំនួន៦៤១៨ ករណី ផងដែរ។ ចំនួននេះ គឺស្ថិតនៅក្នុងកម្មវិធីសវនកម្មចាស់។ ជាមួយគ្នានេះ ពន្ធដារដោះស្រាយសំណុំឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ (វិវាទពន្ធដារ) បានចំនួន ៥១៨ ករណី។   ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆមាសទី១ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារដល់វិស័យឯកជននាពេលកន្លងមក។ លើសពីនេះលោករដ្ឋមន្ត្រីសេដ្ឋកិច្ច ទាមទារឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្ដល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន។   គួររំលេចថា នៅក្នុងឆមាសទី១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ។ ចំណូលជាតិដែលពន្ធដារប្រមូលបាននេះ គឺស្មើនឹង៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធ៕ 
ឆមាសទី១មានសហគ្រាសចំនួន ៥១៤៤ បានមកចុះបញ្ជីដោយជោគជ័យនៅអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងនោះសហគ្រាសដែលចុះបញ្ជីតាមថ្នាលឌីជីថល CamDX មាន៤ ៧៨៤ សហគ្រាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
  ប្រាក់រៀលទាំងជាង២០០០ពាន់លានរៀល ដែលធនាគារជាតិបានផ្គត់ផ្គង់ទៅកាន់បណ្តាសាខារបស់ខ្លួន ជាប្រចាំនេះ គឺជាប្រភេទក្រដាសថ្មី សម្រាប់បំពេញតម្រូវការសាធារណជន ដោយប្រមូលយកមកវិញនូវ ក្រដាសប្រាក់ចាស់ ទក់ រហែក។  ធនាគារជាតិដូរក្រដាសប្រើប្រាស់នេះ ក៏ដើម្បីពង្រឹងសោភ័ណភាព និងគុណភាបក្រដាសប្រាក់ ការក្លែងបន្លំ ក្នុងគោលដៅការពារនូវការក្លែងបន្លំក្រដាសប្រាក់ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ផងដែរ។    របាយការណ៍ដដែលរបស់ធនាគារជាតិបានបង្ហាញថា ការប្រមូលយកមកវិញនូវក្រដាសប្រាក់រៀលដែលចាស់ ទក់ រហែកពីសាខាទាំងអស់របស់មានចំនួន ៣ ១៥៣ពាន់លានរៀល កើន៥៨,៥ភាគរយ ខណៈការប្រមូលនូវក្រដាសប្រាក់ដុល្លារមានកំណើន ៤២,៤ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។    បើតាមធនាគារជាតិនៃកម្ពុជា រាល់ក្រដាសប្រាក់រៀលដែលចាស់ ប្រឡាក់ ទក់ រហែក ពលរដ្ឋអាចយកដូរ ក្រដាសប្រាក់ថ្មីវិញបាននៅតាមសាខាធនាគារជាតិទាំង២៥រាជធានី-ខេត្ត ដោយឥតគិតថ្លៃ ឬកាត់ទឹកលើថ្លៃសេវាអ្វីឡើយ។    លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តែងតែលើកចិត្តសាធារណជនឱ្យចូលរួមប្រើប្រាស់ប្រាក់រៀល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ អធិបតេយ្យភាពជាតិ និងឯករាជ្យភាពជាតិ។ កន្លងមក, លោកស្រីបាននិយាយយ៉ាងដូច្នេះ៖ « ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទកភាពជាតិទេ តែជាអាវុធមួយ ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពជាម្ចាស់ការក្នុងគ្រាអាសន្ន»៕    អត្ថបទទាក់ទង   ទស្សនៈ៖ តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ? 
ធនាគារជាតិនៃកម្ពុជា បានផ្គត់ផ្គង់ប្រាក់រៀលនៅតាមសាខាទាំង២៥រាជធានី-ខេត្ត បានប្រមាណ ២៤៥៥ពាន់លានរៀល ក្នុងឆមាសទី១។ ចំនួននេះ កើន១២,៤ភាគរយ ខណៈការផ្គត់ផ្គង់ប្រាក់ដុល្លារអាម៉េរិកកើន ២,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រុមរហស្សនាមគោព្រៃ នឹងទទួលស្វាគមន៍ឆាយន្នីសតៃប៉ិ នៅថ្ងៃទី១១ ខែតុលា មុនធ្វើដំណើរទៅជួបហុងកុង នៅថ្ងៃទី១៥ ខែតុលា។   បើតាម FFC ដដែល ក្រុមឈុតធំកម្ពុជា នឹងមានជំនួបមិត្តភាពអន្តរជាតិមួយប្រកួតទៀត នៅខែវិច្ឆិកា ប៉ុន្តែមិនទាន់បង្ហាញសមាសភាពគូប្រកួតនៅឡើយ។ ការប្រកួតមិត្តភាពអន្តរជាតិទាំង៣លើកនេះធ្វើឡើងដើម្បីកម្តៅសាច់សម្រាប់ក្រុមលោក Filex Dalmaz មុនពេលប្រជែងជើងឯក ASEAN Cup ដែលនឹងធ្វើឡើងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។   កម្ពុជា ស្ថិតក្នុងពូល A ក្នុងវគ្គសន្សំពិន្ទុ ASEAN Cup ឆ្នាំ ២០២៤ ជាមួយម៉ាឡេស៊ី សិង្ហបុរី និងម្ចាស់ការពារតំណែងជើងឯកថៃ។   មុនការប្រកួតខាងលើ គោព្រៃកម្ពុជា ក៏មានយុទ្ធនាការប្រកួតជម្រុះ AFC Asian Cup ផងដែរ ដោយត្រូវតទល់ស្រីលង្កាចំនួនពីរជើង ដោយជើងទី១ ធ្វើនៅទឹកដីកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា  មុនត្រឡប់ស្រីលង្កា សម្រាប់ជើងទី២ នៅ៥ថ្ងៃបន្ទាប់៕   
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួតនៅខែតុលា ឆ្នាំ ២០២៤ ដោយជំនួបដំបូងទល់ក្រុមឆាយន្នីសតៃប៉ិ និងជំនួបទីពីរជាមួយហុងកុង។
  នៅក្នុងការប្រជែងកៅអីសេតវិមាន នាខែវិច្ឆិកាខាងមុខនេះ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានទទួលការគាំទ្រពីអាជីវកម្មមួយចំនួន ដោយសារតែលោកបានសន្យានឹងកាត់បន្ថយពន្ធ។    នៅឆ្នាំ២០១៧ ពន្ធសាជីវកម្មអាម៉េរិកមានចំនួន ៣៥ភាគរយ ពេលលោកបានក្លាយជាប្រធានាធិបតី ហើយរហូតមកដល់បច្ចប្បន្ន អត្រាពន្ធនេះធ្លាក់មកត្រឹម ២១ភាគរយ។ អតីតប្រធានាធិបតីរូបនេះ បានសន្យានឹងកាត់បន្ថយពន្ធបន្ថែមទៀត ប្រសិនលោកជាប់ឆ្នោតសារជាថ្មី ដែលផ្ទុយពីបក្សប្រជាធិបតេយ្យចង់បង្កើនពន្ធនេះ ដល់ ២៨ភាគរយ។ អ្នកវិនិយោគហិរញ្ញវត្ថុបានវាយតម្លៃថា នេះជាគោលនយោបាយពាណិជ្ជកម្មត្រាំ «Trump Trade»  ដែលសំដៅលើជម្រើសវិនិយោគរំពឹងទុកគោលនយោបាយពេលលោក ត្រាំ ត្រឡប់ចូលសេតវិមានវិញ។    លោក Brian Jacobsen ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Annex Wealth Management បានអះអាងថា Trump Trade រំពឹងថានឹងមានកំណើនសេដ្ឋកិច្ចលឿនជាងមុន ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនក្នុងស្រុក។   យ៉ាងណាមិញ ការរំពឹងទុកនៃជ័យជម្នះរបស់លោក ត្រាំ និងមានឥទ្ធិពលលើសេដ្ឋកិច្ចអាម៉េរិក ក៏ដូចជាហានិភ័យធំបំផុតដែលសេដ្ឋកិច្ចពិភពលោកអាចប្រឈមមុខនៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងឆ្នាំ២០២៥។ នេះបើតាមលោក Heng Koon How ប្រធានយុទ្ធសាស្រ្តទីផ្សាររបស់ធនាគារអាម៉េរិក UOB។   ទន្ទឹមនេះ អ្នកជំនាញមួយចំនួនទៀតក៏បានចង្អុលបង្ហាញពីហានិភ័យចំពោះអាម៉េរិក និងសេដ្ឋកិច្ចពិភពលោក នៅពេលលោក ត្រាំ ត្រឡប់ទៅកាន់សេតវិមាន ជាពិសេសពន្ធគយ និងអតិផរណាដែលអាចមានផលប៉ះពាល់ខ្លាំង។ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ។ រូបភាព AFP   បញ្ហាពន្ធគយ    លោក ត្រាំ បានហៅខ្លួនឯងថាបុរសពន្ធ«tariff man» ព្រមបានបន្សល់ទុកនូវស្លាកស្នាមនៅក្នុងអាណត្តិដំបូងរបស់លោកតាមរយៈសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ លោកបានប្រកាសថា នឹងដំឡើងពន្ធលើទំនិញចិនរហូតដល់ ៦០ភាគរយ ប្រសិនបើលោកឡើងកាន់អំណាចឡើងវិញ។   លោក Stephen Weymouth សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយអន្តរជាតិនៅសកលវិទ្យាល័យ Georgetown មិនច្បាស់ថា តើអតីតប្រធានាធិបតីរូបនេះ មានឆន្ទៈក្នុងការបន្តវិធានការខ្លាំងបែបណា នោះទេ។ លោកបានប្រាប់ CNBC ថា៖ «ខ្ញុំជឿថា លោកត្រាំប្រហែលជានឹងដំឡើងពន្ធដល់កម្រិតខ្លះ នៅក្នុងអាណត្តិទីពីររបស់លោក»។   សេដ្ឋវិទូ Stephen Roach បានប្រដូចការដំឡើងពន្ធរបស់លោក ត្រាំ ប្រសិនបើជាប់ឆ្នោតឡើងវិញ ទៅ នឹង«ជម្រើសនុយក្លេអ៊ែរ» នៅក្នុងជម្លោះសេដ្ឋកិច្ចអន្តរជាតិ។ ចំណែកលោក Eswar Prasad សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Cornell បានព្រមានថា ការដំឡើងពន្ធនេះ នឹងបង្កើនការបែងចែកប្លុកពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងអាម៉េរិក និងចិន។   បើតាមអ្នកជំនាញផ្សេងទៀត ការណ៍ដែលលោក ត្រាំ ជ្រើសលោក JD Vance ជាមិត្តរួមតំណែងនយោបាយ បានបង្ហាញកាន់តែច្បាស់ថា បក្សសាធារណរដ្ឋមានការយកចិត្តទុកដាក់ខ្លាំងចំពោះផែនការពន្ធ។ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Ohio ជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការដំឡើងពន្ធលើទំនិញរបស់ចិន។   យ៉ាងណាក៏ដោយ លោក Heng Koon How បានព្រមានថា ដៃគូពាណិជ្ជកម្មរបស់អាម៉េរិកមានហានិភ័យដោយសារលោក ត្រាំ បានដាក់ចេញពន្ធពាណិជ្ជកម្មសកលចំនួន ១០ភាគរយ លើការនាំចូលទំនិញទាំងអស់ចូលប្រទេសអាម៉េរិក។    ក្តីបារម្ភរបស់អាម៉េរិក និងប្រទេសជាច្រើន ចំពោះអតិផរណាខ្ពស់   តម្លៃប្រេងឆៅត្រឡប់មកវិញលើសពី ៨៥ដុល្លារក្នុងមួយបារ៉ែល ដោយសារហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែបន្ត ហើយតម្លៃដឹកជញ្ជូនបន្តកើនឡើង។ ទង់ដែង និងលោហធាតុឧស្សាហកម្មផ្សេងទៀត ក៏ឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២១។ ការកើនឡើងតម្លៃទំនិញ បង្កហានិភ័យធ្វើឱ្យអតិផរណាពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរ។ នៅអាម៉េរិក និងអូស្ត្រាលី តម្លៃផ្ទះខ្ពស់ក៏រួមចំណែកដល់អតិផរណាកើនឡើងដែរ។   នៅក្នុងបរិបទនេះ ការបង្កើនពន្ធនាំចូល រួមជាមួយនឹងការកាត់បន្ថយពន្ធសាជីវកម្ម និងការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ ជាកត្តាបីដែលបង្កើតហានិភ័យនៃការជំរុញអតិផរណា ប្រសិនបើអាម៉េរិកចូលដល់សម័យជំនាន់ទី២របស់ត្រាំ «Trump 2.0» ដូចដែល CNBC បានសរសេរអំពីអាណត្តិទី២ របស់លោកត្រាំមែននោះ។ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ នៅរដ្ឋ North Carolina ក្នុងថ្ងៃទី២៤ ខែកក្កដា។ រូបភាព AFP   លោក Heng Koon How យល់ថា ការស្នើឡើងរបស់លោក ត្រាំ លើបញ្ហាពន្ធ ពាណិជ្ជកម្ម និងអន្តោប្រវេសន៍ដែលមានលក្ខណៈទូលំទូលាយ មានន័យថា ពួកគេមានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ច។ លោកបន្តថា ទោះជាយ៉ាងណា នេះក៏មានន័យថា ពួកគេអាចបង្កឲ្យមានអតិផរណាអូសបន្លាយពេលយូរដែរ។   បើតាមអ្នកជំនាញរូបនេះ ទាក់ទងនឹងគោលនយោបាយពន្ធ ការកាត់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងសាជីវកម្ម ត្រូវបានអនុម័តក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ នឹងបន្តរហូតដល់ឆ្នាំ២០២៥។ ប្រសិនបើ ត្រាំ ជាប់ឆ្នោតឡើងវិញពិតមែន ការកាត់បន្ថយពន្ធអាចនឹងត្រូវបន្ត។ ពេលនោះនឹងឃើញមានអតិផរណាកើនឡើង ព្រោះគោលនយោបាយនេះបានអនុគ្រោះដល់ការចំណាយកាន់តែច្រើន ព្រមទាំងជំរុញតម្រូវការកើនឡើងពីអ្នកប្រើប្រាស់ និងអាជីវកម្ម។   ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ លោក ត្រាំ បានណែនាំវិធានការផ្សេងៗគ្នាជាច្រើនដើម្បីកំណត់ និងថែមទាំងបានស្នើធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ខុសច្បាប់។ កត្តាទាំងនេះ បានធ្វើឲ្យបាត់បង់កម្លាំងការងារ និងអាចនាំឱ្យមានអតិផរណាដោយសារកង្វះកម្លាំងពលកម្ម។   ការវិភាគថ្មីៗនេះ ដោយវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានបង្ហាញថា ការនិរទេសកម្មករ ១,៣លាននាក់ ដោយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នឹងកាត់បន្ថយទំហំនៃសេដ្ឋកិច្ចអាម៉េរិក ២,១ភាគរយដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនោះ ពន្ធគយរបស់លោក ត្រាំ នឹងធ្វើឱ្យគ្រួសារអាម៉េរិកធម្មតាចំណាយបន្ថែម ១ ៧០០ដុល្លារក្នុងមួយឆ្នាំ។   បើតាមសារព័ត៌មាន Reuters វិនិយោគិនមួយចំនួនមានការព្រួយបារម្ភអំពីអតិផរណា និងការកើនឡើងនៃឱនភាពហិរញ្ញវត្ថុនៅក្នុងអាណត្តិទី២ របស់លោក ត្រាំ។ ដោយសារការបង្កើនពន្ធនាំចូល ការចំណាយរបស់រដ្ឋាភិបាលខ្ជះខ្ជាយ និងកាត់បន្ថយចំណូលពន្ធក្នុងស្រុក៕   
អ្នកជំនាញបារម្ភពីហានិភ័យធំៗចំនួន២ អាចកើតឡើង ប្រសិនបើអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាប់ឆ្នោតឡើងវិញនោះ សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនឡើងកម្តៅជាថ្មី ខណៈអតិផរណានឹងកើនខ្ពស់។
  អូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដែលមានអត្តពលិកសរុប ១០ ៧១៤រូប មកពី ២០៦ប្រទេសជុំវិញ ពិភពលោក ចូលរួមប្រជែងមេដាយក្នុង ៣២កីឡា លើ ៣២៩វិញ្ញាសា នឹងចាប់ផ្តើមប្រកួត និង ពិធីបើកផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា។   អត្តពលិកកម្ពុជា ៣រូប មានហែលទឹក២រូប និងអត្តពលកម្មមួយរូប  រួមជាមួយប្រតិភូ១៣រូប ផ្សេងទៀតក៏មានវត្តមានក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣៣ ក្នុងប្រទេសបារាំងនេះដែរ។   សម្រាប់ការប្រកួតដំបូងរបស់អត្តពលិកកម្ពុជាទាំង៣រូប នឹងធ្វើនៅថ្ងៃខុសគ្នា ដោយកីឡាករ ហែលទឹក កូសុងដឺឡាបរ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ នឹងប្រកួតមុនគេនៅថ្ងៃទី៣០ ខែកក្កដា វេលាម៉ោង៥ល្ងាច [ម៉ោងនៅកម្ពុជា] ក្នុងវិញ្ញាសាហែលសេរី ១០០ម៉ែត្រ វគ្គជម្រុះ (Heats)។    កីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា នឹងប្រកួតនៅថ្ងៃទី៣ ខែសីហា វេលាម៉ោង៥ល្ងាច ក្នុងវិញ្ញាសាហែលសេរី៥០ម៉ែត្រ វគ្គជម្រុះ (Heats)។ ដោយឡែក ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន នឹងប្រកួតនៅថ្ងៃទី៧ ខែសីហា វេលាម៉ោង៥ និង៥៥នាទីល្ងាច ក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ វគ្គជម្រុះជុំទី១។   បង្ហាញវត្តមាននៅអូឡាំពិកលើកដំបូង ក្នុងជីវិតជាអ្នកកីឡា ប៊ុនថន មិនរំពឹងខ្ពស់ពីលទ្ធផល ប្រកួតនៅប៉ារីសឡើយ ប៉ុន្តែប្តេជ្ញាធ្វើឱ្យបានល្អ និងព្យាបំបែកកំណត់ត្រាចាស់របស់ខ្លួន៕  
កម្ពុជា បញ្ជូនអត្តពលិក៣រូប ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ក្នុងនាមជាប្រទេសនៃចលនាអូឡាំពិក។ ចំណោមអត្តពលិកកម្ពុជាទាំង៣រូប កីឡាករហែលទឹក កូសុងដឺឡាបរ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ នឹងមានការប្រកួតមុនគេក្នុងវិញ្ញាសាហែលសេរី ១០០ម៉ែត្រ បន្តបន្ទាប់ដោយកីឡាការិនីហែលទឹក សាក់ប៊ុន ឣប្សរា កាតារីណា និងកីឡាករអត្តពលកម្ម ឈុន ប៊ុនថន។
បើតាមការអះអាងរបស់អ្នករៀបចំ Paris 2024 កងកម្លាំងការពារសន្តិសុខ ត្រូវបានធានាថានឹងមានធនធានគ្រប់គ្រាន់ ក៏ដូចជាមានការហ្វឹកហាត់សមត្ថភាពច្បាស់លាស់ ដើម្បីយកមកការពារក្នុងកីឡដ្ឋានប្រកួត និងទីកន្លែងប្រកួតផ្សេងៗទៀត។    អ្នករៀបចំការនិយាយទៀតថា ឧប្បត្តិហេតុការរត់ចូលទីលានប្រកួតរបស់ក្រុមអ្នកគាំទ្រ អំឡុងការប្រកួតបើកឆាកបាល់ទាត់បុរសវ័យ ២៣ឆ្នាំ ស្ថិតក្នុងកីឡដ្ឋាន Saint Etienne មិនបានបង្កហានិភ័យធំដុំឡើយ ចំពោះផ្នែកសន្តិសុខ ប៉ុន្តែអ្នករៀបចំ បានចាត់ទុកជាមេរៀនត្រូវរៀនសូត្រ ដើម្បីកុំឱ្យមានការរំខានដល់ការប្រកួត។   លោក Bruno Le Ray ប្រធានទទួលបន្ទុកផ្នែកការពារសន្តិសុខការប្រកួត បាននិយាយប្រាប់អ្នកកាសែតថា ភ្នាក់ងារសន្តិសុខឯកជនប្រមាណ ១៧,០០០នាក់ នឹងអាចដាក់បន្ថែមដើម្បីការពារសន្តិសុខទីកន្លែងប្រកួតចំនួន ៤០កន្លែង និងកន្លែងមិនមានការប្រកួតចំនួន ១០០កន្លែង ដូចជាភូមិអូឡាំពិក កន្លែងហ្វឹកហាត់ និងសណ្ឋាគារ។   លោក Le Ray បញ្ជាក់បន្ថែមទៀតថា ក្រុមការងារសន្តិសុខអាចបង្កើនឡើងដល់ចំនួន ២២,០០០នាក់ នៅថ្ងៃការប្រកួតដែលមមារញឹកខ្លាំង ក្រោមហេតុផលថា ចំនួនកងការពារសន្តិសុខច្រើន ឬតិច គឺផ្អែកទៅលើការប្រកួតកីឡាប្រចាំថ្ងៃ។    មិនត្រឹមតែប៉ុណ្ណោះ នៅក្រៅទីកន្លែងប្រកួត នឹងមានការបង្កើនក្រុមកងកម្លាំងប៉ូលិសនៅរង់ចាំការពារ ហើយផ្នែកខាងក្នុងទីកន្លែងប្រកួត ត្រូវរាប់រងដោយក្រុមអ្នករៀបចំការប្រកួត។    ដើម្បីពង្រឹងទៅលើផ្នែកសន្តិសុខនេះ អូឡាំពិកទីក្រុងប៉ារីស បានបំពាក់គ្រឿងបរិក្ខារដូចជារបាំង កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដែលមានការចំណាយតិចជាងពាក់កណ្តាល នៃថ្លៃចំណាយសរុបប្រមាណ ៣៤៧លានដុល្លារ លើផ្នែកសន្តិសុខនេះ។ ប្រាក់ភាពច្រើននឹងត្រូវចំណាយទៅលើបុគ្គលិកការពារសន្តិសុខអំឡុងព្រឹត្តិការណ៍អូឡាំពិកផ្ទាល់តែម្តង៕
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស Paris 2024 នឹងបង្កើនកងកម្លាំងសន្តិសុខ នៅគ្រប់ទីកន្លែងការប្រកួតកីឡាអូឡាំពិក ក្រោយពេលមានការរត់ចូលអុកឡុកទីលានពីសំណាក់អ្នកគាំទ្រ ជាច្រើនករណី ជាពិសេសអំឡុងការប្រកួតរវាងអាហ្សង់ទីន និងម៉ារ៉ុក វិញ្ញាសាបាល់ទាត់បុរស កាលពីថ្ងៃទី២៤ ខែកក្កដា។
  នៅក្រៅកិច្ចប្រជុំអាស៊ានក្នុងថ្ងៃទី២៥ ខែកក្កដា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បានជួបជាមួយសមភាគីចិន លើទឹកដីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីជជែកពីបញ្ហាតំបន់ និងអន្តរជាតិ។ ដោយជាដៃគូដ៏ជិតស្និទ្ធមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានហៅសមភាគីចិនឱ្យពួតដៃគ្នាប្រឆាំងការជ្រៀតជ្រែតពីប្រទេសដទៃ ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍។    «យើងមានជំហររួម។ យើងត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីការពារវា (អាស៊ីអាគ្នេយ៍) ហើយយើងជឿថា ជារឿងចាំបាច់ ក្នុងការរួមគ្នាប្រឆាំងការជ្រៀតជ្រែកកម្លាំងខាងក្រៅលើតំបន់នេះ និងរួមចំណែកដល់វិបុលភាពក្នុងតំបន់»។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះ ដោយបន្តថា វេទិកាបែបពហុភាគីផ្សេងទៀតក៏សំខាន់ផងដែរ ក្នុងនោះមានអាស៊ាន។    ជំនួបរវាងសមភាគីចិន និងរុស្ស៊ី នៅទីក្រុងវៀងចន្ទន៍ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោកវ៉ាង យី មានជំនួបជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba ពាក់ព័ន្ធនឹងកិច្ចចរចាសន្តិភាព។    ជាការឆ្លើយតប លោកវ៉ាង បានសាទរពីទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីប្រកបដោយស្ថិរភាព ទៅវិញទៅមក  និងងើបឡើងវិញ ជាមួយទំនុកចិត្តផ្នែកនយោបាយ រួមទាំងការធ្វើឱ្យស៊ីជម្រៅភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងបង្កើនកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន។    បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈធ្វើការជាមួយរុស្ស៊ី ដើម្បីការពារផលប្រយោជន៍ និងចូលរួមចំណែកក្នុងការអភិវឌ្ឍគ្នាទៅវិញទៅមក។    មុនជំនួបទ្វេភាគីនៅថ្ងៃទី២៥ ខែកក្កដា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងចិន បានជួបជាមួយសមភាគីឡាវ លោក Saleumxay Kommasith ដែលជាប្រធានផ្លាស់វេនអាស៊ាន ក្នុងឆ្នាំ២០២៤ដែរ។ ក្នុងជំនួបត្រីភាគី រដ្ឋមន្រ្តីការបរទេសឡាវ បានបង្ហាញពីក្តីបារម្ភថា កម្លាំងខាងក្រៅ អាចធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក មានអស្ថិរភាព។ យ៉ាងណាមិញ ប្រមុខការទូតឡាវ មិនបានបញ្ជាក់ពីប្រទេសណាមួយឱ្យបានច្បាស់លាស់នោះទេ។    សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធនៅឡាវ សមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាប្រធានបទដ៏សំខាន់ ដែលរដ្ឋមន្រ្តីការបរទេសជាច្រើន បានលើកឡើង និងបង្ហាញពីក្តីបារម្ភ៕ 
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី២៥ ខែកក្កដា បានប្រាប់សមភាគីចិន លោក វ៉ាង យី ឱ្យរួមគ្នាដើម្បីទប់ស្កាត់កម្លាំងបរទេសជ្រៀតជ្រែក ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន។ បើតាមលោក ឡាវរ៉ូវ ទាំងរុស្ស៊ី និងចិន ត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីការពារអាស៊ានពីការគំរាមកំហែងផ្សេងៗ។
  ប្រទេសចំនួន៣ ដែលមានភាពតានតឹងបំផុតសម្រាប់អ្នកបើកបររួមមាន ប៉ូឡូញ ម៉ាឡេស៊ី និងក្រិក។ របាយបាយការណ៍ Zutobi បានប្រើប្រាស់ទិន្នន័យពីសន្ទស្សន៍អន្តរជាតិជាច្រើន រួមទាំងធនាគារពិភពលោក ដើម្បីចាត់ប្រទេសចំនួន ៣៥ ដោយផ្អែកលើកត្តាចម្បង ៤ រួមមាន ការកកស្ទះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ យានយន្តដែលបានចុះបញ្ជី និងការពិនិត្យលើគុណភាពផ្លូវ។    ម៉ាឡេស៊ី បានទទួលពិន្ទុទាបគឺ ២,៣៨ ក្នុងចំណោម១០ ប៉ុន្តែធ្វើបានល្អជាងប៉ូឡូញបន្តិតដែលមាន ២,១៤ ហើយក្លាយជាប្រទេសមានភាពតានតឹងបំផុតសម្រាប់អ្នករៀនបើកបរយានយន្ត។   បើតាមរបាយការណ៍របស់ Zutobi បណ្តាញផ្លូវដ៏ធំទូលាយ និងដង់ស៊ីតេចំនួនរថយន្តខ្ពស់បណ្តាលឲ្យមានការកកស្ទះផ្លូវ ព្រមទាំងអត្រាខ្ពស់នៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមានការពិបាកសម្រាប់អ្នករៀនបើកបរនៅម៉ាឡេស៊ី។     បើមើលទៅចំនួនយានយន្តនៅលើដងផ្លូវគ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត។ ទិន្នន័យរបស់ Zutobi បង្ហាញថា មានចំនួនយានយន្តចំនួន ៨៥ពាន់គ្រឿងក្នុងចំណោមមនុស្ស ១០០ពាន់នៅលើដងផ្លូវម៉ាឡេស៊ី។   បើទោះបីជាម៉ាឡេស៊ីជាប្រទេសមានបណ្តាញផ្លូវខ្វាត់ខ្វែងធំទូលាយក៏ដោយ អត្រានៃគ្រោះថ្នាក់ចរាចរណ៍មនៅតែមានខ្ពស់។ យោងតាមធនាគារពិភពលោក អត្រាគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៣ នាក់ក្នុងចំណោមអ្នកបើកបរ ១០ម៉ឺននាក់។    បន្ថែមពីនេះ គុណភាពផ្លូវរបស់ម៉ាឡេស៊ីទទួលបានពិន្ទុ ៥,៣ ក្នុងចំណោម១០។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី SAYS។    ចំណែកប្រទេសជិតខាងម៉ាឡើស៊ីវិញ គឺសិង្ហបុរី មានភាពតានតឹងតិចបំផុតសម្រាប់អ្នករៀនបើកបរដោយបានពិន្ទុ ៨,២៧ លើ១០ ក្នុងរបស់របាយការណ៍ Zutobi៕    
ម៉ាឡេស៊ីជាប្រទេសមានចរាចរណ៍ធុញថប់បំផុតទី២ លើពិភពលោក សម្រាប់អ្នករៀនបើកបររថយន្ត។ នេះបើតាមរបាយការណ៍របស់វេទិការៀនបើកបរ Zutobi ។
  ក្រៅពីប្តេជ្ញាចិត្តបែបនេះហើយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា ក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យក្រោយ ឆ្នាំ២០២៥ (HLTF-ACV) ចំពោះវឌ្ឍនភាពសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន យុទ្ធសាស្ត្រតភ្ជាប់អាស៊ានឱ្យបានទាន់ ពេលសម្រាប់ការអនុម័ត ទន្ទឹមនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ នៅឆ្នាំក្រោយ។ សារសំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)  ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួម ក៏ត្រូវបានលោក សុខ ចិន្តាសោភា លើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះដែរ។    ជាមួយគ្នានេះ រដ្ឋមន្ត្រីការប្រទេសកម្ពុជា ក៏ស្វាគមន៍ប្រទេសក្រៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាហ្វាំងឡង់ លុចសំបួ អេស្ប៉ាញ ម៉ិកស៊ិក និងអាល់ហ្សេរី ដែលបានស្នើសុំចូលជាភាគី នៃ សន្ធិសញ្ញា TAC នេះ។   បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន កិច្ចប្រជុំបានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន និងវឌ្ឍនភាព ក្នុងការសម្រេចបាននូវអាទិភាព និងសមិទ្ធផលសំខាន់ៗរបស់ អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដើម្បីធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌល នៃកំណើនសាកល។    «ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សា លើវិស័យនៃកិច្ចសហប្រតិបត្តិការមួយ ចំនួន រួមមានអន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ល។»។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ដូច្នេះ។    ក្រៅពីនេះ កិច្ចប្រជុំក៏បានសរសើរពីភាពជោគជ័យនៃការរៀបចំសន្និសីទភាគីហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។    ក្រសួងការបរទេសកម្ពុជា ឱ្យដឹងទៀតថា នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាអំពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងបានផ្លាស់ប្តូរទស្សនៈគ្នា ទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាព អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍន៍ ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់ និងប្រយោជន៍រួម៕   អត្ថបទទាក់ទង   លោក សុខ ចិន្តាសោភា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ នៅឡាវ
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ដែល ប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានស្រង់សម្តីរបស់ ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា។-
  ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា ការងារជួយសង្រ្គោះចម្លាក់ កូរសមុទ្រទឹកដោះនៅខ្លោងទ្វារទន្លេអុំ ចាប់ផ្តើមពីថ្ងៃទី២៤ កក្កដាមក ហើយមកដល់ពេលនេះ ក្រុមការងារបានស្រង់បំណែកថ្មដែលបាក់ធ្លាក់ចូលទឹកកសិន្ធុមកវិញស្ទើរទាំងស្រុងហើយ។ កញ្ញាបន្តថា តួចម្លាក់ទាំងអស់ខូចខាតចំនួន៩រូប ក្នុងនោះមានចម្លាក់យក្ស៦ និងទេវតា៣។ ហើយផ្នែកដែលប៉ះខ្លាំង និងខូចច្រើនជាងគេ គឺផ្នែកខាងយក្ស ស្ថិតនៅប៉ែកខាងកើតនៃតួស្ពាន ដែលមែកឈើវាត់ត្រូវខ្លាំង។ ចំណែកខាងទេវតាវិញ កញ្ញា សុវណ្ណលីលីន ប្រាប់ថា ប៉ះពាល់មួយផ្នែកតូច ហើយថ្មបាក់ជ្រុះនៅជិតតួខ្លួននោះឯង។    ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗនារសៀលថ្ងៃទី២៦ កក្កដា កញ្ញា ម៉េង សុវណ្ណលីលីន បន្ថែមថា៖« ចម្លាក់យក្សយើងបានរកថ្មមកវិញអស់ហើយ តែឥឡូវនេះដោយសារថ្មនោះវាធ្លាក់ក្នុងចម្ងាយឆ្ងាយ ហើយមែកឈើសង្កត់ខ្លាំង ធ្វើឱ្យបែកបំណែកច្រើនផ្នែក យើងកំពុងធ្វើការបិទផ្គុំដោយផ្នែកៗឡើងវិញ ម្ដងមួយដុំៗ ហើយតួខ្លួនហ្នឹងដូចគ្នាអត់បានរលំទេ តែផ្នែកខ្លួនខ្លះថ្មស្រាំ ដោយសារពីមុនបារាំងធ្លាប់ជួសជុល អ៊ីចឹងទៅគាត់បានបិតស៊ីម៉ង់ត៍ ដល់មែកឈើសង្កត់ពីលើទៅ ស៊ីម៉ង់ត៍នោះដាច់ចេញពីថ្មភក់ ដូច្នេះយើងកំពុងធ្វើការពង្រឹងលើជើងរូបចម្លាក់ខាងកើត គឺខាងយក្សហ្នឹង។ ដោយឡែកខាងទេវតា ថ្មអត់មានធ្លាក់ក្នុងកសិន្ធុទេ មកផ្នែកខាងលើផ្លូវ ហើយថ្មនោះមានតិចដុំដែរ ដោយសារខាងទេវតា ប៉ះ៣តួ (អត់មានព្រះកេសទេ) មុនខូចខាត»។   ការស្រង់បំណែកចម្លាក់កូរសមុទ្រទឹកដោះចេញពីទឹកកសិន្ធុខ្លោងទ្វារទន្លេអុំ។ រូបភាព៖ ភោគ ជា   ដោយសារស្ថិតនៅទីតាំងដែលភ្ញៀវទេសចរនិយមទស្សនា អាជ្ញាធរជាតិអប្សរា បានដាក់ក្រុមការងារជា២ផ្នែក សរុបជិត៣០នាក់ ដោយម្ខាងជួសជុលខាងយក្ស និងម្ខាងទៀតខាងទេវតា ដើម្បីពន្លឿនការងារជួសជុលនេះ។ យ៉ាងណា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ស្ថាបត្យករ សុវណ្ណលីលីន មិនរំពឹងខ្លាំងពេកទេ ថាវានឹងអាចរួចរាល់ទាន់ពេលក្នុងរង្វង់២សប្ដាហ៍ខាងមុខទៀត។ កញ្ញាស្ថាបត្យករបន្ថែមថា ការងារអាទិភាព គឺការបិទពង្រឹងថ្មដែលប្រេះស្រាំ ឬបាក់បែក ដែលត្រូវធ្វើឱ្យថ្មស្ងួតល្អ ទើបបិទភ្ជាប់គ្នា ដើម្បីធានាដល់ភាពរឹងមាំឡើងវិញ។ «យើងកំពុងព្យាយាមពន្លឿនការងារតាមដែលអាចធ្វើទៅបាន តែថ្មធ្លាក់បែកច្រើនបំណែក និងតូចៗច្រើន យើងព្យាយាមរក និងព្យាយាមបិទផ្គុំឡើងវិញ បើរួចហើយការងារលើកដាក់ក៏លឿនដែរ»។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញ កញ្ញា សុវណ្ណលីលីន។    ចម្លាក់កូរសមុទ្រទឹកដោះ ត្រូវបានកសាងឡើងនៅតាមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ។ នៅខ្លោងទ្វារទន្លេអុំ ចម្លាក់នេះត្រូវបានកសាងដោយផ្នែកយក្សនៅខាងកើត និងផ្នែកទេវតានៅជ្រុងខាងលិច។ ចម្លាក់នេះ ត្រូវបានអ្នកជំនាញអះអាងថា បានរៀបចំឡើងនៅសម័យក្រោយអង្គរបន្តិច គឺក្នុងរវាងចុងសតវត្សទី១៣ក្រោយការកសាងខ្លោងទ្វារនីមួយៗ។ ចំណែកចម្លាក់នៅខ្លោងទ្វារទន្លេអុំនេះ ធ្លាប់បានជួសជុលម្ដងនៅសម័យបារាំង ដោយភស្ដុតាងបង្ហាញថា ការជួសជុលសម័យនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងប្រើដែកទាមភ្ជាប់ថ្មជាដើម។   គួររំឭកថា ភ្លៀងធ្លាក់លាយខ្យល់កន្រ្តាក់បានបណ្ដាលឱ្យដើមយាងដែលមានវ័យចំណាស់មួយដើម ស្ថិតនៅជ្រុងខាងលិចជាប់ខ្លោងទ្វារទន្លេអុំ ដួលរលំសង្កត់លើតួស្ពាននៃចម្លាក់កូរសមុទ្រទឹកដោះ នាវេលាម៉ោងប្រមាណ ៥៖៥០នាទីរសៀលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។  គ្រោះធម្មជាតិនេះ បានសង្កត់រ៉ឺម៉កកង់បីដឹកភ្ញៀវទេសចរ ក្នុងដំណើរពីជើងមកត្បូង ដោយបានស្លាប់មនុស្សម្នាក់ និងរបួស៣នាក់។ ជាមួយគ្នា ក៏ប៉ះពាល់ដល់មួយផ្នែកនៃចម្លាក់កូរសមុទ្រទឹកដោះផងដែរ៕   ខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ។ រូបភាព៖ ភោគ ជា  
សៀមរាប៖ ក្រុមការងារអភិរក្សនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលចម្លាក់កូរសមុទ្រទឹកដោះ នៃខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំ នៃកំពែងក្រុងអង្គរធំឡើងវិញ បន្ទាប់ពីបាក់បែកដោយសារ ដើមឈើដួលសង្កត់។
តាមការព្យាករអាកាសធាតុ ភ្លៀងនៅតំបន់នេះអាចបន្តធ្លាក់ជោគជាំក្នុងរយៈពេល២ថ្ងៃទៀត។ ការណ៍នេះនឹងធ្វើឱ្យទឹកព្រែកព្រែកត្រពាំងរូង អាចហក់ឡើងខ្ពស់លើសពីកម្រិតប្រកាសអាសន្ន នាឱ្យមានជំនន់កើតឡើង។    ជាមួយគ្នានេះ ស្ថានភាពទឹកព្រែកតាតៃក្នុងរយៈពេល២ថ្ងៃមកនេះ ក៏បានហក់ឡើងក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ ផងដែរ។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តកោះកុង  តំបន់មួយចំនួននៅតាមបណ្តោយមាត់ព្រែកបានជន់លិច ដែលបណ្តាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនី តាតៃ (២.០០០ម/១វិនាទី) រួមទាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។    ជុំវិញបញ្ហាធម្មជាតិនេះ មន្ទីរធនធានទឹកបានអំពាវនាវដល់ពលរដ្ឋ ក៏ដូចជាប្រជានេសាទដែលមានលំនៅ និងអាស្រ័យផលនៅតាមបណ្តោយមាត់ព្រែកត្រពាំងរូងនេះ សូមមេត្តាប្រុងប្រយ័ត្ន ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ និងការបាត់បង់ខូចខាតទ្រព្យសម្បត្តិបណ្តាលមកពីជំនន់ទឹកព្រែក៕
កម្ពស់ទឹកនៅព្រែកត្រពាំងរូង ស្ថិតខេត្តកោះកុង បានឡើងដល់កម្រិតប្រកាសអាសន្ន (៣,៥0ម៉ែត្រ) នាល្ងាចទី២៦ ខែកក្កដានេះ។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ទឹកព្រែកនេះបានឡើងខ្ពស់ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែតខាងលើនៃតំបន់ភ្នំ។
ក្រោយពីចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅខេត្តកណ្ដាល រតនគិរី និងជួបជាមួយភាគីពាក់ព័ន្ធរួចហើយ លោក វីធិត ម៉ាន់តាផន បានធៀបស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាបច្ចុប្បន្ន គឺមានភាពរឹតត្បិត បើធៀបនាអំឡុងពេលលោកមកទស្សនកិច្ចលើកលើកដំបូង ក្នុងឆ្នាំ២០២២។ អ្នករាយការណ៍ពិសេសរបស់ UN រូបនេះ បានវាយតម្លៃថាកម្ពុជាមិនបានបំពេញភាពខ្វះចន្លោះ នៃការបើកលំហសិទ្ធិពលរដ្ឋនិងនយោបាយ រួមទាំងការធានានូវពហុភាពនិយមក្នុងការបោះឆ្នោតជាតិ។ លើសពីនេះ កម្ពុជា មិនបានបញ្ឈប់សកម្មភាពការកាត់ទោសគណបក្សនយោបាយនិងអ្នកជំទាស់ និងកែលម្អគុណភាពមន្ត្រីអនុវត្តច្បាប់ ជាដើម។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឆ្លើយតបតាមរយៈសេចក្ដីបំភ្លឺទៅវិញ ដោយទុកក្ដីបារម្ភរបស់អ្នករាយការណ៍ពិសេស UN ខាងលើ គឺខ្វះមូលដ្ឋាននិងការផ្ទៀងផ្ទាត់ព័ត៌មាន។ ភាគីកម្ពុជា ចាត់ទុកការវាយតម្លៃនេះ ជាបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង។ ការលើកឡើងរបស់កម្ពុជានេះ ត្រូវបានអ្នករាយការណ៍ពិសេសUN កត់សម្គាល់ពីរបៀបនៃការឆ្លើយតប ជុំវិញពីការរិះគន់ និងការអំពាវនាវ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ គឺមានរបៀបដដែល។ ក្នុងសន្និសីទមួយដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា លោក វីធិត ម៉ាន់តាផន បាននិយាយយ៉ាដូច្នេះថា ៖« ការឆ្លើយតបតាមរូបមន្ត ពីក្រុមមន្ត្រីមួយចំនួន ទំនងជាឆ្លើយថាអ្វីៗគ្រប់យ៉ាង ធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់»។ ក៏ប៉ុន្តែសម្រាប់អ្នករាយការណ៍ពិសេសUN គឺចង់ឃើញភាគីកម្ពុជាកែប្រែពីរបៀបឆ្លើយតបពីសិទ្ធិមនុស្សនេះ។ « យើងសង្ឃឹមថា ជនជំនាន់ថ្មីអាចចាកចេញពីការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញទឹកចិត្តបន្ថែមទៀត ។ ពោលគឺអ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ហើយច្បាប់នោះអនុលោមតាមច្បាប់អន្តរជាតិ»។ នេះជាការលើកឡើងរបស់លោករបស់លោក វីធិត ម៉ាន់តាផន។ រាល់ពេលមានការបោះឆ្នោត លោក វីធិត មើលឃើញពីឧបសគ្គច្រើនយ៉ាង របស់គណបក្សនយោបាយប្រឆាំង, សកម្មជន និងប្រព័ន្ធផ្សព្វផ្សាយជាដើម ដែលប្រឈមមុខនឹងការរឹតបន្តឹង រួមទាំងរងការសងសឹក។ សកម្មភាពទាំងនេះ ត្រូវបានអ្នករាយការណ៍ពិសេស UN រាប់បញ្ចូលជាការរារាំងដល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋាន ដែលចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរី។ អ្នករាយការណ៍ពិសេស UN បន្តនិយាយទាំងសោកស្ដាយបែបនេះ៖ « ជាការខកចិត្តយ៉ាងខ្លាំងនោះ គឺថាការបោះឆ្នោតទាំងនោះ ស្ថិតនៅឆ្ងាយពីភាពសេរីនិងយុត្តិធម៌ ហើយរដ្ឋបាលដឹកនាំថ្មី ចាំបាច់ត្រូវដោះស្រាយបញ្ហានេះ ដោយបើកចំហ និងមានប្រសិទ្ធភាព»។ ជុំវិញនៃការលើកឡើងរបស់លោកអ្នករាយការណ៍ពិសេស UN នេះ, អ្នកនាំពាក្យ គ.ស.ម.ក បង្ហាញពីស្ថានភាពបោះឆ្នោតនៅកម្ពុជា គឺមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ គ.ស.ម.ក លើកពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សសរុប១៨បានចូលរួមប្រកួតប្រជែង ក្រោមបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ចាប់តាំងពីរដ្ឋាភិបាលថ្មីបង្កើតឡើង អ្នករាយការណ៍ពិសេស បានតាមដានជាប់ជាប្រចាំដើម្បីមើលពីការវិវឌ្ឍនថ្មីនៃលំហពលរដ្ឋនិងនយោបាយ។ លោក វីធិត ម៉ាន់តាផន បានសង្កត់ធ្ងន់ថា ៖ « ពេលនេះមិនឃើញមានអ្វីល្អប្រសើរទេ គឺអ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្ស សកម្មជនបរិស្ថាន បន្តរងការកាត់ទោស»។ អំឡុងពេល លោកនៅកម្ពុជាប៉ុន្មានថ្ងៃនេះ ក៏មានការរាយការថាក្រុមមនុស្សមួយចំនួន ទទួលរងការរំលោភសិទ្ធិមនុស្សដែរ។ ចំពោះ វិធានការលើសកម្មជនមួយចំនួននាពេលថ្មីៗនេះ គ.ស.ម.ក ពន្យល់ពីសកម្មភាពរបស់ពួកគេ មិនមែនជាការប្រើប្រាស់សិទ្ធិសេរីភាព ឬការការពារសិទ្ធិមនុស្ស បរិស្ថានឡើយ។ ប៉ុន្តែអ្នកទាំងនោះ ត្រូវតុលាការរកឃើញពីការប្រព្រឹត្តបទល្មើស ហើយទម្លាក់កំហុសលើរាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យមហាជនក្រោកតវ៉ាប្រឆាំង។ លើសពីនេះ ពួកគេមានទោសធ្ងន់ធ្ងរលើការប្រមាថ អង្គព្រះមហាក្សត្រ។ គ.ស.ម.ក សង្កត់ធ្ងន់បែបនេះ៖ «ការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្តាច់ពីនីតិរដ្ឋបានឡើយ។ ដូច្នេះ មានដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្សបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី នោះទេ»។ រីឯ ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស នៅតំបន់ជនជាតិដើមភាគតិច បានរកឃើញភាពមិនប្រក្រតីជាច្រើន មានការទាមទារដីដូនតាប្រើរយៈពេលយូរ, ការទន្ទ្រានយកដីពីអ្នកមានលុយនិងអំណាច, និងសហគមន៍ជាច្រើនរងគ្រោះដោយសារបំណុល។ ទោះបីជាមានគោលនយោបាយស្ដីពីជនជាតិដើមភាគតិចក្តី ក៏លោក វីធិត មិនទាន់ឃើញកម្ពុជាមានផែនការសកម្មភាពជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិចឡើយ។ ទាក់ទិននឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច។ នីតិវិធីនៃការស្នើសុំចុះបញ្ជីដីសមូហភាពវិញ គ.ស.ម.ក អះអាងថា មានភាពងាយស្រួលនិងឆាប់រហ័ស។ លើសពីនេះ ជនជាតិដើមភាគតិច ត្រូវបានលើកកម្ពស់លើសិទ្ធិទទួលបានការអប់រំ តាមរយៈការបង្កើតកម្មវិធីអប់រំពហុភាសាផងដែរ៕   
ភ្នំពេញ៖ លោក វីធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានដាក់បន្ទុកកម្ពុជាថា មិនបានស្ដារស្ថានភាពសិទ្ធិមនុស្សឱ្យប្រសើរ ហើយថែមទាំងបន្តរឹតត្បិតសិទ្ធិសេរីភាពទៀត។ ជុំវិញនៃការលើកឡើងនេះ អ្នកជំនាញសិទ្ធិមនុស្សកម្ពុជា ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេស UN កុំឱ្យមើលស្ថានភាពសិទ្ធិមនុស្សកម្ពុជាតែមួយជ្រុង និងបុរេវិនិច្ឆ័យ។
  Zheng Haohao ដែលមានអាយុត្រឹម ១១ឆ្នាំ និង១១ខែ នឹងប្រារព្ធខួបកំណើតគម្រប់១២ឆ្នាំរបស់នាងនៅថ្ងៃបិទព្រឹត្តិការណកីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤។ យោងតាមគេហទំព័រ Paris Olympics កំណត់ត្រាសម្រាប់អត្តពលិកអូឡាំពិកក្មេងជាងគេគឺកីឡាករកាយសម្ព័ន្ធជនជាតិក្រិក Dimitrios Loundras ដែលបានចូលរួមអូឡាំពិករដូវក្តៅសម័យទំនើបដំបូងគេក្នុងឆ្នាំ ១៨៩៦ នៅអាយុ ១០ឆ្នាំ និង ២១៨ ថ្ងៃ។   កីឡាការិនីជិះស្គី (Skateboard) ជនជាតិចិន Zheng ទើបតែបានបញ្ចប់ថ្នាក់បឋមសិក្សានៅ Huizhou ខេត្ត Guangdong កាលពីដើមខែកក្កដានេះ។ Zheng ដែលបានចាប់ផ្តើមជិះស្គីលេងសប្បាយៗនៅអាយុ ៧ឆ្នាំ ទទួលបានកៅអីអូឡាំពិក តាមរយៈប្រកួតជម្រុះនៅទីក្រុង Budapest ប្រទេសហុងគ្រី និងក្រុងសៀងហៃ។   Paris 2024 ជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី២ ដែលបានដាក់បញ្ចូលប្រភេទកីឡាជិះស្គីនេះ បន្ទាប់ពីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលបានលើកពេលធ្វើនៅឆ្នាំ២០២១។ ប្រភេទស្គីលើក្តាបន្ទះនេះ ជាកីឡាដែលមានអត្តពលិកវ័យក្មេងច្រើនជាងគេចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។   ដោយឡែក អត្តពលិកវ័យចំណាស់ជាងគេគឺកីឡាការិនីជិះសេះ Jill Irving ដែលមានអាយុលើស Zheng Haohao ដល់ទៅ៥០ឆ្នាំ។ នេះជាការបង្ហាញខ្លួនលើកដំបូងក្នុងកីឡាអូឡាំពិក របស់អត្តពលិកជិះសេះកាណាដា វ័យ៦១ឆ្នាំផងដែរ។ អ្នកស្រី Irving ដែលចាប់ផ្តើមកីឡាជិះសេះតាំងពីវ័យក្មេង ចាត់ទុកនេះជាសុបិនក្លាយជាការពិតក្រោយរង់ចាំ ៥ទសវត្សរ៍។ ក្នុងកីឡាជិះសេះនេះ អ្នកស្រីបានជួយក្រុមកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Games កាលពីឆ្នាំ ២០១៩។   តាមពិតទៅកីឡាការិនីជិះសេះម្នាក់ទៀតរបស់អូស្ត្រាលី Mary Hanna មានអាយុ ៦៩ឆ្នាំ ចាស់ជាង Jill Irving ប៉ុន្តែអ្នកស្រី Hanna មានតែនៅក្នុងបញ្ជីបម្រុងប៉ុណ្ណោះ។ លុះត្រាសមាជិកម្នាក់ទៀតរបស់ក្រុមជិះសេះអូស្ត្រាលីរងរបួស ឬឈឺ ទើបអ្នកស្រី Hanna អាចបង្ហាញខ្លួនប្រកួតបាន។   សម្រាប់អត្តពលិកកាន់កំណត់ត្រាវ័យចាស់ជាងគេនៅអូឡាំពិក នៅតែគ្រប់គ្រប់ដោយកីឡាករបាញ់កាំភ្លើងជនជាតិស៊ុយអែត Oscar Swahn ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ ១៩២០ ក្នុងក្រុង Antwerp ប្រទេសបែលហ្ស៊ី នៅអាយុ ៧២ឆ្នាំ៕
កីឡាការិនីជិះស្គីចិន Zheng Haohao ជាអត្តពលិកក្មេងជាងគេនៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីសឆ្នាំ ២០២៤ ដោយមានអាយុត្រឹម ១១ឆ្នាំ ខណៈកីឡាការិនីជិះសេះកាណាដា Jill Irving ជាអត្តពលិកវ័យចំណាស់ជាងគេ ក្នុងអាយុ ៦១ឆ្នាំ។
  ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀបឋមសិក្សា នៃវិញ្ញាសាសរសេរលើកទី២ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តនៅថ្ងៃទី១២ សីហា ខាងមុខនេះ។   វិញ្ញាសាសរសេរលើកទី២នេះ មានពីរវិញ្ញាសា គឺគណិតវិទ្យា ដែលផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង២:៣០នាទី និងវិញ្ញាសាអក្សរសាស្ត្រខ្មែរ ចាប់ផ្តើមពីម៉ោង ៣:៣០នាទី ដល់ម៉ោង ៥:៣០នាទី។ ការប្រឡងនេះ ធ្វើនៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។    សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សាដំណាក់កាលទី១ ប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤, ១៥, ២០ និងទី២១ ខែកក្កដាកន្លងទៅ ដោយមានបេក្ខជនចូលរួម ៣៨ ១៦៨នាក់ ក្នុងនោះស្ត្រី ២៨ ៤៥៦នាក់។ ក្នុងចំណោមបេក្ខជនទាំងជាង៣,៨ម៉ឺននាក់នេះ មានតែអ្នកខ្លាំងតែចំនួន ៤ ៣២១នាក់ សម្រាប់ប្រឡងប្រជែងដំណាក់កាលទី២៕  
ភ្នំពេញ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ដំណាក់កាលទី២ លើវិញ្ញាសាសរសេរ នឹងប្រព្រឹត្តទៅថ្ងៃទី១២ ខែសីហា។ ការប្រឡងដំណាក់កាលទី២ មានបេក្ខជនសរុប ៤ ៣២១នាក់ ហើយគណៈកម្មការរៀបចំការប្រឡងប្រជែង នឹងចម្រាញ់យកបេក្ខជនជ័យលាភីតែ១ ៣៤៧នាក់ប៉ុណ្ណោះ។
  ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈអាស៊ានជាដៃគូពាណិជ្ជកម្មចិន ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា។ ចំណែកពាណិជ្ជកម្មទៅវិញទៅមក នៅពាក់កណ្តាលឆ្នាំ២០២៤ បានកើនឡើង ១០,៥ភាគរយ បើធៀបនឹងឆ្នាំមុខ។ នេះបើតាមការលើកឡើងរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងកិច្ចប្រជុំអាស៊ាន-ចិន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងថ្ងៃទី២៦ ខែកក្កដា។    ដោយកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្ម លោកវ៉ាង បានចាត់ទុកកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។    បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងពីទំហំវិនិយោគរបស់ចិន ក្នុងតំបន់អាស៊ាន បានកើនដល់ ៤៤,៦ភាគរយ ហើយការវិនិយោគទៅវិញទៅមក មានទំហំ៣៨០ពាន់លានដុល្លារ។ ត្រង់ចំណុចនេះ លោកវ៉ាង បានយល់ថា អាស៊ានជាតំបន់ទាក់ទាញការវិនិយោគពីចិនដ៏ច្រើន ខណៈក្រុមហ៊ុនរថយន្តចិន ក៏វិនិយោគក្នុងតំបន់នេះដែរ។ គ្រាន់តែក្រុមហ៊ុនរថយន្តចិន បានលក់រថយន្តប្រមាណ ៦៧ភាគរយនៅក្នុងតំបន់អាស៊ាន។    ចំណែកជើងហោះហើរពីតំបន់អាស៊ាន បានកើនឡើង បើធៀបនឹងរយៈពេលផ្ទុះជំងឺកូវីដ-១៩ ដែលប្រទេសជាច្រើនបានរឹតត្បិត និងបិទជើងហោះហើរ។ បើតាមលោកវ៉ាង ក្នុងរយៈពេល ១សប្តាហ៍ ជើងហោះហើរទៅវិញទៅមក បានកើនលើស ២៣០០ជើង ពោលគឺជិតស្មើរ ៧០ភាគរយ បើធៀបនឹងរយៈពេលមុនផ្ទុះជំងឺកូវីដ-19។   ក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយចិន នៅក្រុងវៀងចន្ទន៍ ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធការប្តេជ្ញាលើការប្រយុទ្ធប្រឆាំងនឹងមីន នៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត។ លើសពីនេះ ភាគីទាំងពីរ បានសន្យាគៀរគរថវិកា ក្នុងការដោះមីនផងដែរ៕   
កិច្ចសហប្រតិបត្តិការចិន និងអាស៊ាន បានសម្រេចគោលដៅមួយចំនួនគួរឱ្យកត់សម្គាល់។ លោក វ៉ាង យី ប្រមុខការទូតចិន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅថ្ងៃទី២៦ ខែកក្កដា។
  ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២៦ ខែកក្កដា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាបរទេសកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ជាមួយប្រទេសជាដៃគូសន្ទនា ដូចជា អូស្រ្តាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអង់គ្លេស។   តាមរយៈកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា បានជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យមានប្រសិទ្ធភាព និងពេញលេញ ដើម្បីពង្រឹងសមាហរកម្មតំបន់ និងនាំប្រយោជន៍សម្រាប់ប្រជាជន។    «ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីតម្រូវការ ដែលអាស៊ានត្រូវសហការជាមួយបណ្តាប្រទេសដៃគូសន្ទនាផ្សេង ដើម្បីបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីបន្ថែម»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តបែបនេះ នៅថ្ងៃទី ២៦ ខែកក្កដា ក្រោមគោលបំណង ធ្វើឱ្យប្រសើរឡើងនូវទីផ្សារ សុខដុមនីយកម្មក្របខ័ណ្ឌបទបញ្ញត្តិ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។    RCEP ជាកិច្ចព្រមព្រៀងតំបន់មួយ ដែលមានសមាជិករហូតដល់ ១៥ប្រទេស និងបានចូលជាធរមាននៅក្នុងឆ្នាំ២០២២។    តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាចេញនៅថ្ងៃទី២០ ខែកក្កដា ការនាំចេញរបស់កម្ពុជាទៅសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំ ៤,៥២ពាន់លានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០២៤ ពោលគឺកើនឡើង ១១ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុខ ដែលមានទំហំ ៤,០៧ពាន់លានដុល្លារ។   យ៉ាងណាមិញ កម្ពុជានាំចូលទំនិញពីសមាជិកកិច្ចព្រមព្រៀង RCEP មានរហូតដល់ ១២,៣៨ពាន់លានដុល្លារឯណោះ ពោលគឺកើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានចំនួន ១០,៧៣ពាន់លានដុល្លារ៕   
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាបរទេសកម្ពុជា លោក សុខ ចិន្តាសោភា បានលើកទឹកចិត្តឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយប្រសិទ្ធភាព និងពេញលេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញនៅថ្ងៃទី២៦ ខែកក្កដា។
  ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២៦ ខែកក្កដា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាបរទេសកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ជាមួយប្រទេសជាដៃគូសន្ទនា ដូចជា អូស្រ្តាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអង់គ្លេស។   តាមរយៈកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា បានជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យមានប្រសិទ្ធភាព និងពេញលេញ ដើម្បីពង្រឹងសមាហរកម្មតំបន់ និងនាំប្រយោជន៍សម្រាប់ប្រជាជន។    «ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីតម្រូវការ ដែលអាស៊ានត្រូវសហការជាមួយបណ្តាប្រទេសដៃគូសន្ទនាផ្សេង ដើម្បីបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីបន្ថែម»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តបែបនេះ នៅថ្ងៃទី ២៦ ខែកក្កដា ក្រោមគោលបំណង ធ្វើឱ្យប្រសើរឡើងនូវទីផ្សារ សុខដុមនីយកម្មក្របខ័ណ្ឌបទបញ្ញត្តិ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។    RCEP ជាកិច្ចព្រមព្រៀងតំបន់មួយ ដែលមានសមាជិករហូតដល់ ១៥ប្រទេស និងបានចូលជាធរមាននៅក្នុងឆ្នាំ២០២២។    តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាចេញនៅថ្ងៃទី២០ ខែកក្កដា ការនាំចេញរបស់កម្ពុជាទៅសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំ ៤,៥២ពាន់លានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០២៤ ពោលគឺកើនឡើង ១១ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុខ ដែលមានទំហំ ៤,០៧ពាន់លានដុល្លារ។   យ៉ាងណាមិញ កម្ពុជានាំចូលទំនិញពីសមាជិកកិច្ចព្រមព្រៀង RCEP មានរហូតដល់ ១២,៣៨ពាន់លានដុល្លារឯណោះ ពោលគឺកើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានចំនួន ១០,៧៣ពាន់លានដុល្លារ៕   
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាបរទេសកម្ពុជា លោក សុខ ចិន្តាសោភា បានលើកទឹកចិត្តឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយប្រសិទ្ធភាព និងពេញលេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញនៅថ្ងៃទី២៦ ខែកក្កដា។
  តាមរយៈសំណេរលើបណ្តាញសង្គម X ដោយភ្ជាប់ជាមួយវីដេអូរបស់លោកស្រី កាម៉ាឡា ហារីស អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានគាំទ្រលោកស្រី ហារីស ជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃឌិន បានដកខ្លួនចេញពីការបោះឆ្នោតសម្រាប់អាណត្តិទីពីរ។   «នៅដើមសប្តាហ៍នេះ ភរិយា Michelle និងខ្ញុំ បានហៅទូរសព្ទទៅលោកស្រី ហារីស។ យើងបានប្រាប់គាត់ យើងគិតថា លោកស្រីនឹងក្លាយជាប្រធានាធិបតីដ៏អស្ចារ្យ ហើយគាត់មានការគាំទ្រពីយើង»។ លោក អូបាម៉ា បានបញ្ជាក់បែបនេះ ដោយបន្តថា លោកនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីឱ្យលោកស្រីហារីសឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខ។    ចំណែកលោកស្រី Michelle Obama បានបង្ហាញមោទកភាពចំពោះលោកស្រី ហារីស ហើយលោកស្រី ហារីស នឹងអាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្តបាន ក្នុងនាមជាប្រធានាធិបតីស្រ្តីដំបូង មានដើមកំណើតពីតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    សាររបស់លោកអូបាម៉ាបែបនេះ ជាការគាំទ្រដ៏ខ្លាំងក្លាសម្រាប់លោកស្រី ហារីស ក្នុងការប្រជែងជាមួយ លោក ដូណាល់ ត្រាំ ដែលបានឌឺដងថា ងាយស្រួលយកឈ្នះជាងលោក បៃឌិន នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN ក្នុងពេលកន្លងមក។    តាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនដូចជា CNN និងAP មកទល់ពេលនេះ លោកស្រី ហារីស បានទទួលសំឡេងប្រតិភូគ្រប់គ្រាន់ហើយពីបក្សប្រជាធិបតេយ្យ ក្នុងការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីនៅពេលខាងមុខ។ បក្សប្រជាធិបតេយ្យ នឹងបើកសមាជជាតិរបស់ខ្លួន នៅថ្ងៃទី១៩ ខែសីហា។    កន្លងមក អនុប្រធានាធិបតីអាម៉េរិករូបនេះ បានទទួលការគាំទ្ររួចហើយពីលោកចូ បៃឌិន, លោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានរដ្ឋសភាអាម៉េរិក, លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា, លោក Hakeem Jeffries មេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភា, លោក Bill Clinton អតីតប្រធានាធិបតីអាម៉េរិក, លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក៕ 
អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី២៦ ខែកក្កដា បានប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ជាប្រធានាធិបតីអាម៉េរិក នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដែលប្រជែងជាមួយលោក ដូណាល់ ត្រាំ។ នេះជាការគាំទ្រដ៏សំខាន់មួយសម្រាប់លោកស្រីហារីស ក្នុងការឈានជើងកាន់តំណែងនៅសេតវិមាន ក្នុងពេលខាងមុខ។
  គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត លើកឡើងថា កត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់ជាប់គ្នាពីរបីថ្ងៃនេះ បានធ្វើឱ្យតំបន់អាងទឹកនៃស្ថានីយ៍វារីអគ្គិសនីកំចាយ កើនឡើងដល់កម្ពស់១៤៨,៨៤ម៉ែត្រ។ ក្នុងនោះលំហូរចូល អាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី ដែលតម្រូវឱ្យរំដោះទឹកចេញ។    ជុំវិញការរំដោះទឹកចេញនេះ រដ្ឋបាលខេត្តកំពត បញ្ជាក់ថា ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ នឹងបង្ហូរដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ កក្កដា លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ចាប់ពីដើមខែសីហា រហូតដល់ចុងឆ្នាំ២០២៤ កម្ពុជា នឹងរងឥទ្ធិពលបាតុភូត La Nina ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន៕   អត្ថបទទាក់ទង   អាជ្ញាធរខេត្តកោះកុង ឱ្យពលរដ្ឋនៅតាមមាត់ព្រែកតាតៃប្រយ័ត្ន ក្រោយបើកបង្ហូរទឹកពីវារីអគ្គិសនី   អ្នកនាំពាក្យ៖ បាតុភូត La Nina នឹងធ្វើឱ្យកម្ពុជាប្រឈមជំនន់ទឹកភ្លៀង      
ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត នឹងបើកទ្វារទឹក កម្ពស់១ម៉ែត្រចំនួន១ នៅម៉ោង៤រសៀល ថ្ងៃទី២៧ កក្កដានេះ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត។
  លោក Zhong Zhensheng ជនជាតិចិនវ័យ ៦៨ឆ្នាំ បានទទួលកំហុសចំនួន ៣ ដែលបានបំពានច្បាប់ចរាចរណ៍ផ្លូវអាកាសសិង្ហបុរី នៅចំពោះមុខតុលាការ ក្នុងថ្ងៃទី២៧ ខែកក្កដា។ ពាក់ព័ន្ធនឹងកំហុសចំនួន ៣នេះ លោក Zhong Zhensheng ត្រូវតុលាការសិង្ហបុរីពិន័យប្រាក់ចំនួន ៩ពាន់ដុល្លារ (១២០០០ដុល្លារសិង្ហបុរី)។    បន្ទាប់ពីមកដល់សិង្ហបុរីនៅថ្ងៃទី២៥ ខែមិថុនា ជនជាតិចិនរូបនេះ បានបង្ហោះដ្រូន នៅតំបន់ Marina Bay ដែលជាតំបន់សម្បូរដោយអគារខ្ពស់ៗ, សណ្ឋាគារទំនើបៗ និងផ្សារទំនើប។ តាមការបញ្ជាក់របស់អាជ្ញាធរស៊ីវិល បុរសរូបនេះ បានថតរូបចំនួន៣៨ និងបង្ហោះដ្រូនចំនួន ២លើក ក្នុងរយៈកម្ពស់ប្រមាណ ១៤៨ម៉ែត្រ ពីកម្រិតទឹកសមុទ្រ។    តាមច្បាប់សិង្ហបុរី ការបង្ហោះដ្រូនត្រូវហាមឃាតដាច់ខាត មិនឱ្យលើសពី ៦០ម៉ែត្រ។ ប្រសិនបើបង្ហោះលើសពីចំនួននេះ ក្នុងលក្ខខណ្ឌបង្កើតមាតិកា បុគ្គលនោះត្រូវតែស្នើសុំជាមុន។ នៅក្នុងច្បាប់ចរាចរណ៍ផ្លូវអាកាសសិង្ហបុរី បុគ្គលដែលល្មើសច្បាប់ខាងលើ អាចត្រូវពិន័យជាប្រាក់រហូតដល់ ៣៧២០០ដុល្លារឯណោះ។    នៅចំពោះមុខតុលាការ លោក Zhong Zhensheng បានអះអាងថា លោកមិនបានឃើញពីសញ្ញាហាមឃាត់មិនឱ្យបង្ហោះដ្រូននោះឡើយ៕   
តុលាការសិង្ហបុរី នៅថ្ងៃទី២៥ ខែកក្កដា បានពិន័យជនជាតិចិនម្នាក់ ដែលបានបង្ហោះដ្រូននៅតំបន់ Marina Bay ចំនួន ៩ពាន់ដុល្លារ ក្រោយបង្ហោះលើសពីចំនួនបានកំណត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន the Straits Times។
  ក្នុងពិធីបើក នាថ្ងៃទី២៦ ខែកក្កដា អត្ដពលិក ៦ ៨០០នាក់ ជាតំណាងមកពី ២០៦ប្រទេស ជិះលើ ៨៥ទូក ធ្វើដំណើរតាមដងទន្លេ Seine ទស្សនារដ្ឋធានីប្រទេសបារាំង។ អ្នកទស្សនាប្រមាណជាង ៣០ម៉ឺនអ្នក បានអង្គុយទស្សនា នៅក្រោមដំណកទឹកភ្លៀង។ នេះបង្ហាញពីស្មារតីកីឡា។    លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC)បាននិយាយថា វត្តមានរបស់អ្នកចូលរួមទាំងអស់ ប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី ជាសក្ខីភាពបង្ហាញថាព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាការបង្រួបបង្រួមពិភពលោក ឲ្យមានសន្ដិភាព។ ប្រធាន IOC បន្ថែមថា៖ «ផ្នែកនៃព្រឹត្តិការណ៍កីឡា គឺបង្រួបបង្រួមពិភពលោកឲ្យមានសន្តិភាព។»។    គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម លើកទី៣៣ មានអត្ដពលិកចូលរួមសរុបជាង ១០ ៧១៤នាក់ មកពី២០៦ប្រទេស ដោយប្រកួតលើ ៣២ប្រភេទកីឡា សរុប ៣២៩ វិញ្ញាសា។ ការប្រកួតចាប់ពីផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ទៅតាមប្រភេទកីឡា។ ដោយឡែកពិធីបើកការប្រកួត នៅថ្ងៃទី២៦ ខែកក្កដា និងពិធីបិទការប្រកួត នឹងត្រូវធ្វើនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ប្រតិភូកីឡាកម្ពុជា ចូលរួមពីធីបើអូឡាំពិកហ្គេម រូបពី NOCC  
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកហ្គេម លើកទី៣៣ ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណក់ភ្លៀងធ្លាក់មកមិនដាច់គ្រាប់ ប៉ុន្ដែពិធីបើកនៅតែដំណើរការជាធម្មតា ដោយប្រតិភូដឹកនាំ និងអត្ដពលិកតំណាង ២០៦ប្រទេសចូលរួម បានធ្វើដំណើរលើដងទន្លេ Seine ហើយមានអ្នកទស្សនាព្រឹត្តិការណ៍នេះ ជាង៣០ម៉ឺននាក់។
  បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក  និងឧតុនិយម នាថ្ងៃទី២៧ ខែកក្កដា ព្យុះហ្គ្សាមី (Gaemi) នៅបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពល លើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាង ទន្លេមេគង្គ និងមកលើកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា។    ស្ថានភាពនេះ នឹងធ្វើឱ្យតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២០ភាគរយ ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣.៥០ម៉ែត្រក្នុង១វិនាទី។   ចំពោះតំបន់ខ្ពង់រាប មានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៤ ម៉ែត្រក្នុង១វិនាទី។    ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៣.៥០ម៉ែត្រក្នុង១វិនាទី។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១.៥០ម៉ែត្រផងដែរ៕  
ភ្នំពេញ៖ ឥទ្ធិពលនៃព្យុះហ្គ្សាមី(Gaemi) នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ញឹកញាប់ និងមានសីតុណ្ហភាពចន្លោះពី ២៣អង្សា ទៅ៣១អង្សា។ ការណ៍នេះ នឹងធ្វើឱ្យខេត្តនៅតាម តំបន់វាលទំនាប ខ្ពង់រាប និងតំបន់សមុទ្រ មានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្រ្តាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ។
  ការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម របស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ លោក តូ ឡឺម ប្រធានរដ្ឋវៀតណាម, លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក លឿង គ្រឿង ប្រធានគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងឱកាសដែលសម្តេចស្នាក់នៅទីក្រុងហាណូយ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសព លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។   គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមដូច្នេះ៖ «ការ បន្តវប្បធម៌ នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅ រវាងសម្តេច ហ៊ុន សែន និងលោក អគ្គលេខាធិការបក្ស ង្វៀន ភូជុង គឺជាមរតកសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសភា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ»។    ក្រៅពីប្តេជ្ញាចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីរ ក៏សម្តែងការសាទរចំពោះមិត្តភាពល្អឥតងាករេ រវាងកម្ពុជា វៀតណាម ឡាវផងដែរ ដើម្បីឆ្ពោះទៅអនាគតនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ទសភា និងប្រធានគណបក្សប្រជាជនកម្ពុជា(ឆ្វេង) និងលោក តូ ឡឹម ប្រធានរដ្ឋ វៀតណាម(ស្តាំ) នៅក្នុងឱកាសជួបពិភាក្សាជាមួយគ្នា កាលពីថ្ងៃទី២៥ ខែកក្កដា។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន   ទន្ទឹមនឹងរក្សាចំណងមិត្តភាពជាមួយគ្នាឱ្យកាន់តែប្រសើរ កម្ពុជា និងវៀតណាម ក៏ បង្ហាញនូវឆន្ទៈ បន្តគាំទ្រគ្នា និងបំពេញគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង។    កម្ពុជា ជូនពរវៀតណាមឱ្យសម្រេចបានជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៣០ និងជាប្រទេសដែលចូលទៅក្នុងកម្រិត មហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ រីឯ វៀតណាមក៏សាទរនឹងមហិច្ឆតារបស់កម្ពុជា ចំពោះទស្សនៈវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ។   លើសពីនេះ វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០ មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការ ក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០។   គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងអស់ សូមសម្តែងការសោកស្តាយបំផុត ចំពោះមរណភាពរបស់ លោក ង្វៀន ភូជុង ដែលជារដ្ឋបុរសដ៏ឈ្លាសវៃ និងជាអ្នកនយោបាយដ៏ទន់ភ្លន់ និងសុភាពរាបសា មានបទពិសោធន៍ ដែលបានលះបង់ពេញមួយជីវិត ដើម្បីបម្រើបុព្វហេតុរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជន និងប្រទេសជាតិវៀតណាម។   លោក ង្វៀន ភូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែកក្កដា៕   អត្ថបទទាក់ទង   វៀតណាម សន្យាបន្តជួយផ្គត់ផ្គង់អគ្គិសនីចំនួន ២៥០មេហ្គាវ៉ាត់ដល់កម្ពុជា   សម្ដេច ហ៊ុន សែន ទៅគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម   អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង ទទួលមរណភាព    
កម្ពុជា និងវៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ, បក្សទាំងពីរ, រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានកសាងឡើងជាមួយនឹងទំនុកចិត្តដ៏ជ្រាលជ្រៅ និងស្មោះត្រង់ ការគោរពគ្នា និងការយោគយល់គ្នា ក្នុងនាមជាមិត្តជិតខាងល្អជាប្រពៃណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា។
  ប្រធានក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ លោក ងិន ធី បានឱ្យដឹងថា ក្រុមការងាររបស់លោក មានភាពមមាញឹកខ្លាំងនារដូវវស្សានេះ ដើម្បីឡើងសម្អាតស្មៅ និងរុក្ខជាតិលើប្រាសាទ ដែលប្រឹងដុះចាក់ឫសលើថ្មបុរាណ ដោយមិនប្រណី។ លោកបន្តថា ប្រសិនពុំមានការសម្អាតបានទាន់ពេលទេ រុក្ខជាតិទាំងនោះនឹងបង្កហានិភ័យ ដោយឫសរបស់វាចូលចាក់ជ្រៅ ញែកថ្ម ធ្វើឱ្យដួលរលំ ឬខូចខាតបាន។  លោក ងិន ធី អ្នកគ្រប់គ្រងក្រុមសម្អាតរុក្ខជាតិលើប្រាសាទ។   គួបផ្សំរដូវដែលមមាញឹកខ្លាំង តែកម្លាំងក្រុមការងារសម្អាតនៅសល់ប្រមាណ១០នាក់ប៉ុណ្ណោះ ដោយមួយផ្នែកធំត្រូវទៅបំពេញការងារជួសជុលស្រះប្រាសាទបាយ័ន ដែលកំពុងសម្រុកធ្វើខ្លាំង។ យ៉ាងណា លោក ងិន ធី ប្រាប់ថា អ្នកនៅសេសសល់ខិតខំបំពេញកិច្ចការងារសម្អាតយ៉ាងសកម្ម  ដោយមិនឱ្យស្ទះការងារឡើយ។ លោក ធី ពន្យល់ថា៖«ការធ្វើសព្វថ្ងៃនេះ យើងសម្រុកធ្វើនៅតាមប្រាសាទមុន តាមកំពែង ឬផ្នែកខាងក្រោមៗ យើងទុកសិន»។    ដោយសារជារដូវភ្លៀងធ្លាក់ជោកជាំ ការឡើងចុះសម្អាតដករុក្ខជាតិនារដូវនេះ ក៏ត្រូវការប្រុងប្រយ័ត្នខ្ពស់ដែរ។ ស្លែពណ៌ខៀវ បានដុះដំណាលនឹងរុក្ខជាតិដទៃទៀត និងមានភាពរអិល ដូច្នេះតោងឱ្យអ្នកឡើងត្រូវប្រយ័ត្នខ្ពស់ និងមានបច្ចេកទេសត្រឹមត្រូវ។ ចំណុចនេះ លោក ងិន ធី ក៏ពន្យល់ថា លោកឱ្យក្រុមការងារឡើងប្រាសាទនៅពេលស្ងួតទឹកប៉ុណ្ណោះ ព្រោះបារម្ភពីហានិភ័យផ្សេងៗ។ មួយទៀត គឺបង្វែរពីការងារទីខ្ពស់កំឡុងពេលថ្មនៅសើមនោះ  មកសម្អាតរុក្ខជាតិនៅផ្នែកខាងក្រោម ឬឈោងសម្អាតដល់។    ស្របពេលអាកាសធាតុបើកថ្ងៃល្អ និងមិនមានភ្លៀងនៅពេលយប់ ក្រុមការងាររបស់លោក ងិន ធី បានឡើងសម្អាតប្រាសាទសួរព្រ័ត។ ជាក្រុមប្រាសាទដែលមិនសូវខ្ពស់ប៉ុន្មានបើធៀបនឹងប្រាសាទដទៃនៅទីនោះ គេឃើញមានកម្មករ២នាក់ប៉ុណ្ណោះ ដែលឡើងទៅទីខ្ពស់ ចំណែកអ្នកដទៃទៀត សម្អាតនៅទីទាបៗ ឬចាំប្រមូលរុក្ខជាតិដែលកាត់រួចប៉ុណ្ណោះ។ អ្នកមកពីទីចម្ងាយ ឬមិនធ្លាប់ឃើញការបំពេញការងារ របស់ក្រុមការងារសម្អាតទាំងនោះ ច្បាស់ជាលាន់មាត់ហើយថា ការងារនៅទីខ្ពស់ដូច្នេះ ម៉េចមិនប្រើខ្សែ ឬប្រើរន្ទា?    ចំណុចនេះ ប្រធានក្រុមសម្អាតពន្យល់ថា៖« នៅពេលឡើងសម្អាតទីខ្ពស់ ក្នុងករណីបច្ចេកទេស គឺមិនចង់ខ្សែទេ ករណីប្រាសាទឥដ្ឋអាចបោះខ្សែឡើង ជណ្ដើរ តែប្រាសាទដែលមានថ្នាក់ៗ គាត់អាចដាក់ជណ្ដើរ ដោយស្រួលឡើងជាង មិនទើស»។ ទោះជាយ៉ាងណា ក្នុងនាមអ្នកគ្រប់គ្រង រៀងរាល់ថ្ងៃ លោក ងិន ធី តែងសួរពីសុខភាពកម្មករឡើងជាប់ជានិច្ច ប្រសិនគាត់មានអាការមិនប្រក្រតី លោកមិនអនុញ្ញាតឱ្យឡើងទីខ្ពស់ឡើយ។    ចាប់ពីខែ មិថុនា មកដល់ខែ កក្កដានេះ ការសម្អាតរុក្ខជាតិនៅតាមប្រាសាទ សរុបចូលខ្ទង់២០ប្រាសាទហើយ។ ទោះការងារមមាញឹកក្ដី ប៉ុន្តែលោក ងិន ធី អះអាងថា ធៀបនឹងឆ្នាំមុនៗ ឆ្នាំនេះដោយសារអាកាសធាតុក្តៅខ្លាំងនារដូវប្រាំង ធ្វើឱ្យរុក្ខជាតិស្មៅភាគច្រើនមិនសូវដុះច្រើនទេ។ ក្រុមការងារមមាញឹកច្រើន តែលើរុក្ខជាតិដើមឈើ ដែលចាក់ឫសជាប់នៅលើ ថ្មប្រាសាទ៕
សៀមរាប៖ រដូវភ្លៀង បានអំណោយផលដល់រុក្ខជាតិតូចធំជាច្រើន ឱ្យបង្កើនកម្លាំងលូតលាស់យ៉ាងរហ័ស។ នៅតំបន់ប្រាសាទក៏ដូចគ្នា ការសម្អាតរុក្ខជាតិនៅលើប្រាសាទ ក៏កាន់មមាញឹកខ្លាំង ដើម្បីរារាំងរុក្ខជាតិទាំងនោះ កុំឱ្យដុះក្រប និងមានហានិភ័យដល់ប្រាសាទ។
  តាមការិយាល័យស្ថិតិវៀតណាម ចំណូលរបស់ប្រជាជនក្នុងមួយនាក់ បានកើន ១.៦% ស្មើនឹង ៤២៨៤.៥ ដុល្លារ បើប្រៀបនឹងឆ្នាំមុន។ វៀតណាម នឹងបង្កើនចំណូលជាមធ្យមរបស់ប្រជាជនខ្លួនរហូត ៧៥០០ដុល្លារ នៅត្រឹមឆ្នាំ២០៣០។    កន្លងមក ក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ S&P Global Ratings បានប៉ាន់ប្រមាណថា ប្រាក់ចំណូលប្រជាពលរដ្ឋវៀតណាមម្នាក់ៗ នឹងកើនដល់ ៤៥០០ដុល្លារក្នុងឆ្នាំ២០២៤។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ស្មាន ចំនួននេះ អាចនឹងកើនដល់ ៤៦២០ដុល្លារ នៅរយៈពេលដដែល។   មិនតែប៉ុណ្ណោះ រដ្ឋាភិបាលវៀតណាម បានដាក់គោលដៅបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧ភាគរយរៀងរាល់ឆ្នាំ ត្រឹមឆ្នាំ២០៣០ និងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយនាំមុខគេ ក្នុងចំណោមប្រទេសឈានមុខទាំង ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រកួតប្រជែងវិស័យឧស្សាហកម្ម។    វៀតណាម ចង់ធ្វើឱ្យវិស័យឧស្សាហកម្មចូលរួមចំណែក ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។  ដើម្បីសម្រេចនូវគោលដៅនេះ វៀតណាមតម្រូវឱ្យមានសហគ្រាសធំៗ និងមានឥទ្ធិពលខ្លាំង ដែលអាចប្រកួតប្រជែងជាសកល។    លើសពីនេះ រដ្ឋាភិបាល កំពុងពិចារណាលើការកសាង និងអភិវឌ្ឍឧស្សាហកម្មជាចង្កោម ដើម្បីពង្រឹងច្រវាក់ផលិតកម្មនៅក្នុងប្រទេស។ រដ្ឋាភិបាល បានដាក់គោលដៅធ្វើឱ្យវិស័យសេវាកម្ម មានទំហំ ៥០ភាគរយ និងទេសចរណ៍យ៉ាងហោចណាស់ ១៤% ទៅ ១៥% នៃផលិតផលក្នុងស្រុកសរុប៕   
ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋវៀតណាមម្នាក់ៗ នឹងទទួលបានប្រាក់ចំណូលដល់ ៧៥០០ដុល្លារ ដោយកើន ៧៥% បើធៀបនឹងឆ្នាំ ២០២៣។ រដ្ឋាភិបាលវៀតណាម បានដាក់គោលដៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៣ ខែកក្កដា។
  បន្ទាប់ពីចេញលិខិតទាក់ទងនឹងការពង្រឹងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ និងសង្កាត់ កាលពីថ្ងៃទី១៦ កក្កដា លោក ស សុខា បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ និងសង្កាត់។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី២៦ កក្កដា។   ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ជាសេនាធិការជូនរដ្ឋមន្រ្តី ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ និងសង្កាត់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ បើតាមសេចក្ដីសម្រេចខាងលើ ក្រុមការងារនេះ ក៏ត្រូវត្រួតពិនិត្យការរៀបចំឯកសារសំណើគម្រោង និងឯកសារកិច្ចសន្យាគម្រោងផងដែរ។    លើសពីនេះ ត្រូវតាមដាន និងវាយតម្លៃលើការប្រកាសជូនដំណឹងស្ដីពីការដេញថ្លៃគម្រោង នៅតាមសាលាឃុំ សង្កាត់ សាលាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងនៅលើគេហទំព័រ គ.ជ.អ.ប.។ សេចក្ដីសម្រេចដែលចុះ ហត្ថលេខាដោយលោក ស សុខា បានបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ ត្រូវតាមដាន និងវាយតម្លៃលើការរៀបចំ កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោង រួមទាំងកិច្ចការមួយចំនួនទៀត។   គួររំឭកថា កាលពីពេលកន្លងទៅ សកម្មភាពនៃអំពើពុករលួយ ភាពរញ៉េរញ៉ៃ ឥតសណ្តាប់ធ្នាប់នៅក្នុងការអនុវត្ត និងដំណើរការដេញថ្លៃ និងការអនុវត្ត«គម្រោងមូលនិធិឃុំ-សង្កាត់» ដែលកើតមាននៅតាមមូលដ្ឋាន បានធ្វើឱ្យលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនសប្បាយចិត្តនោះឡើយ។    Relate 138283 ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយ និងអ្នកទទួលការណា ដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។    សូមបញ្ជាក់ថា ក្រៅពីព្រមានចាត់ការមន្ត្រី និងអ្នកដែលពាក់ព័ន្ធនឹងភាពមិប្រក្រតី នៅក្នុងគម្រោងមូលនិធិឃុំ សង្កាត់ហើយនោះ លោក ស សុខា ក៏បានប្រាប់ឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ពិនិត្យមើលការអនុវត្តការងាររបស់ ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ ដើម្បីតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ឃុំ-សង្កាត់ផងដែរ៕   
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ និងសង្កា ត់ក្រោយសង្កេតឃើញមានភាពមិនប្រក្រតីកើតឡើង ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ ក្រុមការងារនេះ មានសមាជិកចំនួន១៥នាក់ ដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។
  រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជួបសំណេះសំណាលជាមួយមន្រ្តី និង បុគ្គលិក មន្ទីរសុខាភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែកក្កដា។ ក្នុងពិធីសំណេះសំណាល លោករដ្ឋមន្រ្តី បានសរសើរការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្ដោតសំខាន់លើអនាម័យ សោភ័ណភាពទីតាំងផ្តល់សេវា និងរក្សាបានឥរិយាបថវិជ្ជមានរួសរាយ រាក់ទាក់។    ទោះជាយ៉ាងណា លោក ឈាង រ៉ា ក៏បានមើលឃើញពីកិច្ចការនៅខ្វះចន្លោះមួយចំនួនដែលមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តបំពេញបន្ថែម។ បើតាមរដ្ឋមន្រ្តីសុខាភិបាល អ្វីដែលត្រូវបំពេញបន្ថែម គឺប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃការថែទាំព្យាបាលអ្នកជំងឺ។ លោក ឈាង រ៉ា ឱ្យមន្ទីរសុខាភិបាលខេត្ត បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន។ រូបភាពពីក្រសួងសុខាភិបាល។   ក្រៅពីនេះ មន្ទីរសុខាភិបាលខេត្ត ក៏ត្រូវពង្រឹងគុណភាពលើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួនអំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ និងកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់ឱ្យបានគង់វង្ស។   រដ្ឋមន្រ្តីសុខាភិបាល ក៏ជំរុញមន្ទីរសុខាភិបាល ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ពេលមានគ្រោះអាសន្នបន្ទាន់ៗ។ លោក ឈាង រ៉ា ផ្តាំមន្រ្តីសុខាភិបាលទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាសុខភាពសាធារណៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ នេះបើតាមហ្វេសប៊ុកក្រសួងសុខាភិបាល៕     
ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។ រដ្ឋមន្រ្តីសុខាភិបាល បានមើលឃើញពីខ្វះចន្លោះមួយចំនួនដែលមន្ទីរ សុខាភិបាលខេត្តត្រូវបន្តបំពេញបន្ថែម។
  រដ្ឋមន្ត្រីការពារជាតិក្រិក លោក Nikos Dendias បានថ្លែងថា ប្រទេសក្រិកបានផ្ញើលិខិតយល់ព្រមទិញមួយច្បាប់ ទៅសហរដ្ឋអាមេរិករួចហើយ។   ប្រទេសក្រិកកំពុងធ្វើទំនើបកម្ម កងយោធារបស់ខ្លួន ក្នុងកម្មវិធី១០ឆ្នាំ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុ ដែលអូសបន្លាយ និង បន្ទាប់ពីមានភាពតានតឹងជាបន្ត ជាមួយប្រទេសតួកគី ដែលនៅជិតខាង និងដែលជាសមាជិកនៃអង្គការអូតង់។   ការប្រគល់យន្តហោះចម្បាំង F-35 ជំនាន់ទី៥ ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៨ ខណៈប្រទេសក្រិក រក្សាសិទ្ធទិញយន្តហោះចម្បាំង F-35 ចំនួន២០គ្រឿងថែមទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន ៨ កណ្តក់សញ្ញា ៦ ពាន់លានដុល្លារ៕  
ក្រុមន្ត្រីនៅក្នុងប្រទេសក្រិក និយាយថា ពួកគេបានអនុម័តជាផ្លូវការលើការទិញយន្តហោះចម្បាំង F-35 ចំនួន២០គ្រឿងពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មយ៉ាងធំមួយ លើវិស័យយោធា។
  លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា មាន២០សមាគមកីឡា ទូក ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកនាគ ទូកកានូ ទូកកា យ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ និងពានរង្វាន់ ស សុខា លើកទី ១ ចាប់ពីថ្ងៃទី២-៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវៃគោ ខេត្តស្វាយរៀង។ ដោយឡែក កាល ពីឆ្នាំ២០២៣ ការប្រកួតជើងឯកថ្នាក់ជាតិ មាន ១៨សមាគមកីឡាទូកចូលរួមប្រកួត នៅស្ទឹង សង្កែ ក្រុងបាត់ដំបង។    ការប្រកួតនៅទន្លេវៃគោនេះ មានវិញ្ញាសាដូចជា៖ ទូកប្រពៃណីទូកនាគអន្ដរជាតិ វិញ្ញាសា បុរស ៨០០ម៉ែត្រ ចំណុះ១២នាក់, ៥០០ម៉ែត្រ ចំណុះ១២នាក់ និង២០០ម៉ែត្រ។ ចំណែក វិញ្ញាសានារី លើប្រភេទទូកនេះ មាន៤០០ម៉ែត្រ ចំណុះ១២នាក់។     រីឯប្រភេទទូកកាចាអន្ដរជាតិ វិញ្ញាសា មានដូចជា៖ ៥០០ម៉ែត្រ បុរស និងនារី ចំណុះ៥នាក់ និង២០០ម៉ែត្រ បុរសនិងនារី ចំណុះ៥នាក់។ វិញ្ញាសាទូកកានូ C1 ២០០ម៉ែត្រ បុរស និងនារី ខណៈ វិញ្ញាសាទូកកាយ៉ាក់ មានវិញ្ញាសា ២០០ម៉ែត្រ បុរសនិងនារី។ រីឯទូករ៉ូអ៊ីង វិញ្ញាសា មាន ១ ០០០ម៉ែត្រ បុរស និងនារី។  គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំ ចាប់ពីថ្ងៃទី២-៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវៃគោ ខេត្តស្វាយរៀង៕  
សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាត អន្ដរជាតិ ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ និងពានរង្វាន់ ស សុខា លើកទី១ ចាប់ពីថ្ងៃទី២-៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេ វៃគោ ខេត្តស្វាយរៀង។ លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា មាន២០សមាគមកីឡាទូក បានចុះឈ្មោះចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍នេះ។
  វីដេអូ Temple Run ឬការរត់ក្នុងប្រាសាទ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុង បណ្ដាញសង្គម ដូចជា TiK Tok ហ្វេសប៊ុក និង Instagram ជាដើម។ ភ្ញៀវទេសចរ បាន រៀបចំការរត់ពិតៗ ពីប្រាសាទមួយទៅមួយ និងថតជាវីដេអូ ដែលនេះជាផ្នែកមួយកំពុង ផ្សព្វផ្សាយពីតំបន់ប្រាសាទនៅក្នុងខេត្តសៀមរាបផងដែរ។ ប្រាសាទមួយចំនួននៅក្នុងវីដេអូ ទាំងនោះ មានដូចជា ប្រាសាទបាភួន តាព្រហ្ម អង្គរវត្ត និងប្រាសាទតាកែវជាដើម។    ប្រធានក្លឹបទេសចរណ៍សៀមរាប (STC) លោក ហ្វីលីព សែត កៅ មើលមិនឃើញពី ចំណុចអវិជ្ជមានទេ លើករណីនេះ។ ផ្ទុយទៅវិញ ប្រធាន STC រូបនេះយល់ថា វាកំពុងរួម ចំណែកផ្សព្វផ្សាយសក្កានុពល ទេសចរណ៍នៅតាមប្រាសាទ ដល់ភ្ញៀវទេសចរជុំវិញ សាកលលោក។ ប្រតិបត្តិកររូបនេះបន្ថែមថា ការរត់ដូច្នេះមិនប៉ះពាល់អ្វីដល់ប្រាសាទឡើយ សំខាន់ឱ្យតែអ្នករត់មានការប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាព ដោយមិនចេះតែរត់ៗនោះទេ។   ជាមួយគ្នានេះ លោក ហ្វីលីព បន្ថែមថា៖« ខ្ញុំគិតថាជាការផ្សព្វផ្សាយដ៏ល្អ ដោយសារពួក គាត់ [អ្នករត់] ជាបរទេស គាត់មានអ្នកតាមដានគាត់ ឃើញប្រាសាទច្រើន គាត់រត់ច្រើន ប្រាសាទ ឃើញថារូបភាពល្អដែរ ដើម្បីបង្ហាញដល់ទេសចរជុំវិញពិភពលោកបានស្គាល់ ប្រាសាទខ្មែរ»។    ផ្ទុយទៅវិញ មគ្គុទ្ទេសក៍ទេសចរណ៍លោក យូ ខេមរៈ យល់ថាសកម្មភាពរត់ក្នុងប្រាសាទ បង្ហាញពីការមិនគោរព ឬមិនឱ្យតម្លៃមរតកទាំងនោះទៅវិញ។ លោក ខេមរៈ ពន្យល់ថា៖«  ប្រាសាទជាទីសក្ការៈសាសនាសម្រាប់អប់រំចរិយាធម៌ និងសីលធម៌ដែលចាំបាច់មានវិន័យក្នុងការបដិបត្តិធម៌ ជាពិសេសក្នុងប្រាសាទពុទ្ធសាសនា ទីដែលមានព្រះពុទ្ធបដិមា។ ការរត់ប្រណាំង រញ៉េរញ៉ៃ ពិតជាឥរិយាបថឆ្គាំឆ្គង ប្រាស់ចាសខ្លឹមសារដើម នៃនិមិត្តរូប ប្រាសាទខ្មែរ»។ រូបភាព៖ ហ្វេសប៊ុក   ក្រៅពីបង្ហាញការមិនពេញចិត្ត លោក យូ ខេមរៈ បន្តពន្យល់ពីទីឋានដ៏ស្ងប់សុខនៅក្នុង ប្រាសាទទៀតថា ប្រាសាទក៏ជាទីកន្លែងតបៈធម៌ ឬសមាធិ ហើយវាមិនមែនជាទីលានអូ ឡាំពិក សម្រាប់ការរត់ប្រណាំងនោះដែរ។ លោក យូ ខេមរៈ លើកឡើដូច្នេះថា៖«ក្នុង នាមជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ មិនគាំទ្រ និងមិនលើកទឹកចិត្តចំពោះការជំរុញរបៀបផ្សាព្វផ្សាយដើម្បីតែទីផ្សារជំនួញទេសចរណ៍ ដែលខុសពីទំនៀមទម្លាប់ខ្មែរឡើយ សូមឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា មេត្តាពិចារណាលើខ្លឹមសារវប្បធម៌ខ្មែរសាជាថ្មី»។   ក្រៅពីទេសចរបរទេស ក្នុងនោះដែរអ្នកបង្កើតមាតិកាល្បីៗ ក៏ដូចជាតារាក្នុងស្រុកមួយចំនួនក៏ បានបំផុសពីការលេងហ្គេមកម្សាន្តមួយនេះផងដែរ។ តួយ៉ាង លោក អ៊ួន បឋម ហៅសាយ ដែលតែងរៀបចំកម្មវិធីរត់ផ្សេងៗដើម្បីជួយកុមារ និងសកម្មភាពមនុស្សធម៌នោះ ក៏ប្រកាសពីគម្រោង ការបង្កើតកម្មវិធី Temple Run នៅតំបន់អង្គរផងដែរ។ យ៉ាងណា កម្មវិធីលម្អិតមិនទាន់បានបញ្ជាក់នៅឡើយទេ៕    
សៀមរាប៖ កន្លងមកធ្លាប់តែឃើញហ្គេម Temple Run ប៉ុន្តែថ្មីៗនេះ មានការចែកចាយ វីដេអូ ដែលភ្ញៀវទេសចរបានថត និងរត់នៅក្នុងប្រាសាទខ្មែរ ដោយយកលំនាំដូចកម្មវិធី ហ្គេមដូច្នោះ។ វីដេអូទាំងនេះ កំពុងទទួលបានការចាប់អារម្មណ៍ ហើយមានភ្ញៀវទេសចរ ជាច្រើន កំពុងអនុវត្តន៍លេងហ្គេមមួយនេះ និងបានថតក្នុងប្រាសាទខ្មែរមួយចំនួន។
  លោក Guterres បានជួបជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach និងបាននិយាយថា កីឡាគឺជាឱកាសសម្រាប់សន្តិភាព។   លោក Guterres បាននិយាយថា៖ «ខ្ញុំចង់សម្តែងនូវការគាំទ្រទាំងស្រុងរបស់អង្គការសហប្រជាជាតិចំពោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យើងរស់នៅក្នុងពិភពលោកមួយដែលបែកបាក់ដែលជម្លោះកំពុងកើនឡើងយ៉ាងខ្លាំង។ ...ការឈឺចាប់ដ៏គួរឱ្យរន្ធត់បំផុតនៅក្នុងតំបន់ហ្កាហ្សា សង្គ្រាមដែលហាក់ដូចជាគ្មានទីបញ្ចប់នៅក្នុងប្រទេសអ៊ុយក្រែន ការឈឺចាប់ដ៏អាក្រក់ចាប់ពីប្រទេសស៊ូដង់រហូតដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងពីតំបន់ Sahel រហូតដល់ប្រទេសមីយ៉ាន់ម៉ា»។   លោកបានបន្ថែមថា៖ «ក្នុងពេលដែលកីឡាអូឡាំពិកចាប់ផ្តើម វាជាពេលដែលត្រូវរំឭកដល់ពិភពលោកអំពីសារៈសំខាន់នៃកិច្ចផ្អាកសង្គ្រាមដើម្បីកីឡាអូឡាំពិកនិងដើម្បីធ្វើឱ្យពិភពលោកយល់ថាយើងត្រូវតែបញ្ឈប់ស្នូរកាំភ្លើង»។   ក្នុងអំឡុងនៃការប្រកួតកីឡាអូឡាំពិកក្នុងប្រទេសក្រិកកាលពីបុរាណ សង្គ្រាមទាំងអស់ត្រូវបានបញ្ឈប់ក្នុងអំឡុងពេលនៃការប្រកួតកីឡានេះដើម្បីអនុញ្ញាតឱ្យការប្រកួតដំណើរការទៅមុខ។   កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រហើយនឹងបញ្ចប់ទៅនៅថ្ងៃទី ១១ ខែសីហាខាងមុខ ដោយមានវត្តមានចូលរួមពីអត្តពលិកជាង ១០.៥០០ នាក់មកពីប្រទេសនិងដែនដីចំនួន ២០៦៕
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោកបញ្ឈប់សង្គ្រាម ដែលការជំរុញនេះគឺជាផ្នែកមួយនៃកិច្ចផ្អាកសង្គ្រាមដើម្បីកីឡាអូឡាំពិក (Olympic Truce) នៅពេលដែលកីឡាអូឡាំពិកនៅក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ នេះបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
  ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាងកញ្ញា ហេង ស្រីលីន អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត សោ ហុកបាន អ្នកឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូនដូចតទៅ៖      លោកវេជ្ជបណ្ឌិត សោ ហុកបាន អ្នកឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន បានពន្យល់ថា អ្នកជំងឺទឹកនោមផ្អែម ត្រូវទទួលទានអាហារ ៣ពេលដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ រួមមានប្រភេទស្ករ ប្រូតេអ៊ីន បន្លែដូចមនុស្សធម្មតាដែរ ។ ជាមួយគ្នានេះ ក្រោយទទួលទានអាហារ អ្នកជំងឺក៏អាចបរិភោគផ្លែឈើបានដែរ។ លោកវេជ្ជបណ្ឌិត សោ ហុក រៀបរាប់ដូច្នេះ៖ «អ្នកជំងឺទឹកនោមផ្អែម មិនមែនថាឱ្យគាត់តមស្ករ ឬតមបាយ និងមិនហូបអ្វីនោះទេ ។ផ្ទុយទៅវិញអ្នកជំងឺទឹកនោមផ្អែម គួរគប្បីស្វែងយល់ថាតើអាហារប្រភេទណា ដែលល្អគាត់អាចទទួលទានបាន»។    បើតាមអ្នកជំនាញរូបនេះ អ្នកជំងឺទឹកនោមផ្អែម គប្បីទទួលទានផ្លែឈើដែលមានកម្រិតជាតិស្ករទាប ដូចជាផ្លែប៉ោម ចេក ក្រូចពោធិ៍សាត់ ផាសិនជាដើម ។ ការជ្រើសរើសផ្លែឈើសម្រាប់ទទួលទាន មួយមុខ ក្នុង១ពេល  និងធ្វើឱ្យអ្នកជំងឺងាយស្រួលប៉ាន់ប្រមាណកម្រិតជាតិស្ករ។ ករណី អ្នកជំងឺបរិភោគផ្លែឈើដែលមានជាតិស្ករខ្ពស់ អ្នកជំងឺត្រូវគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ និងតាមដានជាតិស្ករកុំឱ្យកើនឡើង។ ចំពោះអ្នកជំងឺ ដែលមានទម្លាប់ហាត់ប្រាណ ពួកគេអាចបរិភោគអាហារដែលមានមានជាតិស្ករស្ពស់បាន ប៉ុន្តែក្នុងកម្រិតមួយសមស្រប។ ការធ្វើបែបនេះ នឹងធ្វើឱ្យជាតិស្ករ មិនឡើងខ្លាំងនោះទេ៕  
ភ្នំពេញ៖  អ្នកជំងឺទឹកនោមផ្អែមជាច្រើន មានក្ដីបារម្ភចំពោះការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃ ដើម្បីកុំឱ្យជាតិស្ករក្នុងឈាមកើនឡើង។ តើអ្នកជំងឺទឹកនោមផ្អែមគួរបរិភោគអាហារបែបណាទើបមិនឡើងជាតិស្ករ?
  អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយជម្រះកាកសំណល់ទាំងឡាយក្នុងប្រព័ន្ធដង្ហើមកូន ដោយធ្វើឲ្យមេរោគទាំងឡាយមិនងាយផ្ទុកក្នុងនោះឡើយ។ ដូចនេះ កូននឹងមិនឆាប់កើតមានជំងឺផ្សេងៗនោះឡើយ។   អ្នកគួរតែឲ្យកូនលុបមុខដោយប្រើទឹកត្រជាក់នៅពេលព្រឹក និងយប់ ព្រោះការប្រើទឹកត្រជាក់នេះ អាចធ្វើឲ្យឈាមដើរស្រួល ដោយជួយទប់ស្កាត់មិនឲ្យជំងឺផ្សេងៗអាចកើតមានលើខ្លួនកូនឡើយ ជាពិសេស ជំងឺផ្តាសាយតែម្តង។   អ្នកគួរតែរក្សាបាតជើងកូនឲ្យក្តៅជានិច្ច ដោយមិនគួរឲ្យត្រជាក់ឡើយ ព្រោះនៅពេលដែលបាតជើងក្តៅ ជំងឺផ្សេងៗនឹងមិនហ៊ានមកជិតខ្លួនកូនឡើយ។ ដូចនេះ កូនអ្នកនឹងមានប្រព័ន្ធការពាររាងកាយដែលរឹងមាំមួយជាមិនខានឡើយ។   អ្នកគួរតែឲ្យកូនហាត់ប្រាណខ្លះ ទើបរាងកាយគេរឹងមាំ។ នៅពេលដែលរាងកាយមិនទន់ខ្សោយ នោះគ្មានមេរោគអ្វីអាចរស់នៅក្នុងខ្លួនកូនឡើយ។ ដូចនេះ មិនថាជំងឺកាចសាហាវបែបណា ក៏មិនហ៊ានមករកកូនអ្នកដែរ។ ដូចនេះ អ្នកគួរតែធ្វើតាម៤ចំណុចនេះ ដើម្បីរក្សាសុខភាពកូនឲ្យរឹងមាំ៕   ត្រួតពិនិត្យដោយ៖ www.health.com.kh
ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ប្រឈមមុខនឹងជំងឺផ្សេងៗ អ្នកគួរតែធ្វើរឿងទាំងនេះ។ តើមានអ្វីខ្លះទៅ?
  នៅព្រឹកថ្ងៃទី២៧ កក្កដានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចុះសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងអាណាព្យាបាល នៅសាលាបឋមសិក្សាអនុវត្ត នៅក្រុងកំពង់ឆ្នាំង។ ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានជំរុញឱ្យពង្រឹងភាសាខ្មែរ និងគណិតវិទ្យា នៅថ្នាក់បឋមឱ្យបានច្បាស់។   សម្ដេចនាយករដ្ឋមន្រ្តី បារម្ភខ្លាចសិស្សមិនចេះអក្សរខ្មែរ និងសរសេរមិនត្រង់ជួរ។ សម្ដេច លើកឡើងថា នៅបឋមសិក្សានេះ ត្រូវធ្វើយ៉ាងណាឱ្យចេះភាសាខ្មែរកាន់តែច្បាស់ ដែលជាមូលដ្ឋានរឹងមាំ ពេលទៅរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ។     ទាក់ទងនឹងការពង្រឹងភាសាខ្មែរ និងគណិតវិទ្យានេះ បានសង្កត់ធ្ងន់ថា៖«សម្រាប់ខ្ញុំ កូនខ្មែរ ត្រូវចេះតែខ្មែរ ហើយគណិតឱ្យខ្លាំង ឱ្យរឹងមាំ។ បើមិនចឹងទេ គឺពិបាក»។ កន្លងទៅសម្ដេច ហ៊ុន ម៉ាណែត ក៏ធ្លាប់អំពាវនាវឱ្យសាលាទាំងរដ្ឋ និងឯកជន បង្រៀនភាសាខ្មែរដល់សិស្សានុសិស្សរៀន។  សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីសំណេះសំណាលក្រៅផ្លូវការជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង។ រូបភាពពីSTPM។   ក្រៅពីលើកឡើងពាក់ព័ន្ធនឹងពង្រឹងភាសាខ្មែរ សម្ដេច ហ៊ុន ម៉ាណែត ក៏ចាប់អារម្មណ៍លើរួមបញ្ចូលគុណធម៌ និងសីលធម៌។ «ខ្ញុំតែងតែនិយាយចំណេះដឹង គុណធម៌ សីលធម៌។ ត្រូវរៀនទាំងចំណេះដឹង ចំណេះទូទៅឱ្យកាន់តែប្រសើរ តែត្រូវមានឥរិយាបថផង»។ នេះជាប្រសាសន៍បន្ថែមរបស់សម្ដេចនាយករដ្ឋមន្រ្តី។    សូមរំឭកថា គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) បង្កើតឡើងដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ លើសពីនេះ ក៏ដើម្បីពង្រឹងអភិបាលកិច្ច សាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស។   ជាមួយគ្នានេះ គ.វ.អ នឹងយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន។ គណៈកម្មាធិការនេះ បង្កើតឡើងដើម្បីភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីសំណេះសំណាលក្រៅផ្លូវការជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង។ រូបភាពពីSTPM។  
ពីពិធីសំណេះសំណាលក្រៅផ្លូវការ នៅសាលាបឋមសិក្សាអនុវត្ត នៅក្រុងកំពង់ឆ្នាំង សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងភាសាខ្មែរ និងគណិតវិទ្យា នៅថ្នាក់បឋមឱ្យបានច្បាស់។ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការពង្រឹងនេះ ជាគ្រឹះដល់សិស្សានុសិស្សពេលបន្តទៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។
«យើងសូមប្រកាសដំណឹងដ៏សោកសៅមួយ។ ដំរីឈ្មោល Kwaite របស់យើងបានទទួលមរណភាព»។ គម្រោងមណ្ឌលគិរី បញ្ជាក់ដូច្នេះ មុននឹងបន្តថា សុខភាពរបស់ Kwaite ធ្លាក់យ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សហើយ គ្រូពេទ្យសត្វ បានសន្មត់ថា Kwaite ស្លាប់ដោយសារវ័យចាស់ជរា។ Kwaite មានអាយុ ៥០ឆ្នាំ និងទើបតែត្រូវបានបញ្ជូនទៅរស់នៅក្នុងលក្ខខណ្ឌដ៏ប្រសើរមួយ ក្រោមការមើលថែរបស់ Mondulkiri Project ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី មិនយូរប៉ុន្មាន នោះទេ បន្ទាប់ម្ចាស់របស់វា អស់លទ្ធភាពមើលថែ និងផ្តល់ចំណី។ បើតាមទំព័រហ្វេសប៊ុក Mondulkiri Project ម្ចាស់របស់ Kwaite មិនមានលុយគ្រប់គ្រាន់ដើម្បីជួលហ្ម ឱ្យមើលថែ ហើយក៏មិនមានលទ្ធភាពផ្គត់ផ្គង់ចំណីគ្រប់គ្រាន់ដល់វាដែរ។ Mondulkiri Project បន្ថែមថា៖ «Kwaite ធ្លាប់ធ្វើការនៅក្នុងឧស្សាហកម្មកាប់ឈើ។ នៅសម័យខ្មែរក្រហម Kwaite ត្រូវបានកងទ័ពវៀតណាម ប្រើដើម្បីដឹកជញ្ជូនអាវុធធុនធ្ងន់»៕                   ដំរី Kwaite ពេលនៅមានជីវិត។ រូបភាព៖ ហ្វេសប៊ុក Mondulkiri Project
ដំរីឈ្មោលឈ្មោះ Kwaite ដែលកំពុងរស់នៅក្នុង «គម្រោងមណ្ឌលគិរី»ឬMondulkiri Project ក្នុងខេត្តមណ្ឌលគិរី បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនទ្រុឌទ្រោមយ៉ាងរហ័ស ដោយសារវ័យចំណាស់។ គម្រោងមណ្ឌលគិរី បានប្រកាសដំណឹងដ៏សោកសៅនេះ នៅថ្ងៃទី២៧ ខែកក្កដា។
  នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា ប្រធានបទសមុទ្រចិនខាងត្បូង ជាប្រធានបទដ៏សំខាន់មួយ ដែលត្រូវបានលើកយកទីពិភាក្សា។ ជំនួបនេះ កើតមានស្របពេលចិន និងហ្វីលីពីន កំពុងមានភាពតានតឹងនៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។ ករណីខ្លះ ទូតល្បាតចិន បានបាញ់ទឹកដាក់នាវាហ្វីលីពីនថែមទៀត។    ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន បានបង្ហាញពីក្តីបារម្ភជាថ្មីពីសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្ស។    «យើងបានពិភាក្សាពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរដ្ឋមន្រ្តីការបរទេសមួយចំនួន បង្ហាញក្តីបារម្ភលើការទាមទារដែនដី សកម្មភាពផ្សេងៗ និងឧបទ្ទវហេតុធ្ងន់ធ្ងរនៅក្នុងតំបន់ រួមទាំងសកម្មភាព ធ្វើឱ្យជីវិតមនុស្សប្រឈមហានិភ័យ»។ សេចក្តីថ្លែងការណ៍រួមរដ្ឋមន្រ្តីការបរទេសអាស៊ានចេញនៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់បែបនេះ ដោយចាត់ទុកសកម្មភាពទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។    ដោយមិនបានបញ្ជាក់ពីប្រទេសណាមួយជាក់លាក់ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអំពាវនាវឱ្យភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ទប់ស្កាត់ការរីកសាយជម្លោះ អនុវត្តការរឹតត្បិត គោរពច្បាប់អន្តរជាតិ និង ក្រមប្រតិបត្តិសម្រាប់ភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង (DOC)។    មកទល់ពេលនេះ អាស៊ាន និងចិន បន្តចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងបន្ថែមទៀត ដើម្បីអាចបន្ធូរបន្ថយភាពតានតឹងលើសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ ក្រុមប្រតិបត្តិមួយនេះ ទំនងមិនអាចបញ្ចប់ក្នុងពេលឆាប់ៗឡើយ៕   
រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានមួយចំនួន បានបង្ហាញពីក្តីបារម្ភជាថ្មីលើសកម្មភាពមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបង្កហានិភ័យដល់ជីវិតមនុស្ស។ សេចក្តីថ្លែងការណ៍រួមរដ្ឋមន្រ្តីការបរទេសអាស៊ានចេញនៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់បែបនេះ ដោយបន្តអំពាវនាវឱ្យភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូងគោរពច្បាប់អន្តរជាតិ និងក្រមប្រតិបត្តិសម្រាប់ភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង (DOC)។
  នៅក្នុងវេទិកានេះ លោក ហ៊ុន ម៉ា បានគូសបញ្ជាក់ថា វត្តមាននៃថ្នាលបច្ចេកវិទ្យាថ្មីៗ បានជំរុញឱ្យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពរីកចម្រើននេះ ស្ថិតនៅដំណាក់កាលលូតលាស់ដំបូងនៅឡើយ ដោយសារវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុកម្ពុជា នៅមិនទាន់មាន តុល្យភាពគ្នា ហើយតម្រូវឱ្យមានគិតគូរជាប្រព័ន្ធ និងបន្តជំរុញបន្ថែម។   ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានប្រដូចស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងការលូតលាស់របស់កូនឈើដ៏ល្អមួយដូច្នេះដែរ។ លោក ម៉ានី លើកឡើងដូច្នេះ៖«ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដូចជាកូនឈើមួយដើម ដែលទើបចាប់ផ្ដើមលូតលាស់ ត្រូវការដីដែលមានជីវជាតិគ្រប់គ្រាន់ ឫសដែលចាក់ស្រេះល្អ ដើមដែលរឹងមាំ និងមែកបែកសាខា។ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មិនស្ថិតនៅក្រោមគេនោះទេ ប៉ុន្តែស្ថិតក្នុងចំណោមប្រទេសដែលចាត់ទុកថា មិនទាន់អាចទាញយកអត្ថប្រយោជន៍ជាអតិបរមាបច្ចេកវិទ្យាហិរញ្ញវត្ថុ។»។   សម្រាប់ លោក ហ៊ុន ម៉ានី វត្តមានបច្ចេកវិទ្យាហិរញ្ញវត្ថុ បានក្លាយជាធាតុផ្សំមួយដ៏សំខាន់ ក្នុងការជំរុញការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងសង្គមឌីជីថល ទាំងពេលបច្ចុប្បន្ន និងអនាគត ហើយក៏ផ្ដល់ភាពងាយស្រួលលើសេវាធនាគារ និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជន ពិសេសទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។   ទន្ទឹមនឹងនេះ លោក ម៉ានី លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ និងឌីជីថលទាំងរដ្ឋ និងឯកជន ម្ចាស់អាជីវកម្ម សហគ្រាសតូចធំ ត្រូវរួមគ្នាបង្កើតសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមួយដ៏សកម្ម តាមរយៈការបណ្ដុះបណ្ដាលនានាទាក់ទងនឹងបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចកម្ពុជា៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ និងឌីជីថល រួមគ្នាបង្កើតសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមួយដ៏សកម្ម ដើម្បីទាញប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចកម្ពុជា។ លោក ហ៊ុន ម៉ានី ដែលជា ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងជំរុញបែបនេះ នាវេទិកាកម្ពុជា៤.០ លើកទី៣។
  វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកក្កដា។ ក្នុងទីក្រុងវៀងចន្ទន៍ កិច្ចប្រជុំ Troika ដែលជាកិច្ចពិភាក្សាក្រៅផ្លូវការលើបញ្ហាមីយ៉ាន់ម៉ា ត្រូវបានរៀបចំឡើងដំបូង ដោយមានប្រទេសចូលរួមដូចជា ឥណ្ឌូណេស៊ី ប្រធានអាស៊ានក្នុងឆ្នាំ២០២៣, ឡាវ ប្រធានអាស៊ានក្នុងពេលបច្ចុប្បន្ន និងម៉ាឡេស៊ី ប្រធានអាស៊ាននៅឆ្នាំ២០២៥។   «យើងស្វាគមន៍ ការបើកកិច្ចពិភាក្សាក្រៅផ្លូវការ ដែលមានប្រធានអាស៊ាននៅឆ្នាំមុន ក្នុងពេលបច្ចុប្បន្ន និងឆ្នាំក្រោយ លើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។ សេចក្តីថ្លែងការណ៍រួមអាស៊ាន ចេញនៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់បែបនេះ។    កិច្ចប្រជុំ Troika ជាលើកដំបូង ត្រូវបានរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងថ្ងៃទី២៤ ខែកក្កដា។ ក្នុងកិច្ចពិភាក្សាក្រៅផ្លូវការនោះ ភាគីឥណ្ឌូណេស៊ី បានបង្ហាញក្តីបារម្ភជាច្រើនពាក់ព័ន្ធ ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា, ការកើនឡើងនៃប្រជាជនភៀសខ្លួន និងជំរុញឱ្យមានកិច្ចពិភាក្សាប្រកបដោយបរិយាប័ន្នជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌូណេស៊ី។    ទន្ទឹមនេះ កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ត្រូវបានអាស៊ានបន្តចាត់ទុកជាមូលដ្ឋានដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ អាស៊ាន បានថ្កោលទោសជាថ្មីលើអំពើហិង្សាប្រឆាំងនឹងប្រជាជនស៊ីវិល និងអគារសាធារណៈ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ និងអនុវត្តការរឹតត្បិតឱ្យបានខ្លាំងបំផុត។    ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប៉ះទង្គិចជាមួយគ្នាយ៉ាងខ្លាំង ដែលបង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់ស្លាប់ និងភៀសខ្លួនទៅតំបន់ព្រំដែន ដើម្បីរកកន្លែងមានសុវត្ថិភាព។    គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ អាស៊ាន បានផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងមហន្តរាយ (AHA Centre) ប្រមាណ ១,៨៨លានដុល្លារ នៅក្នុងដំណាក់កាលទីពីរ ពាក់ព័ន្ធស្បៀងអាហារ និងផ្នែកវេជ្ជសាស្រ្ត៕  
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការស្វាគមន៍កិច្ចប្រជុំ Troika ជាលើកដំបូង ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ចេញនៅថ្ងៃទី២៧ ខែកក្កដា។ ទន្ទឹមនេះ អាស៊ាន នៅតែប្រកាន់យកកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ជាមូលដ្ឋាននៃការដោះស្រាយលើបញ្ហានៅមីយ៉ាន់ម៉ា។
  ពីក្រៅកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និងសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បានឆ្លៀតជួបគ្នា ដើម្បីជជែកពីបញ្ហាសំខាន់ៗ ក្នុងនោះមានកោះតៃវ៉ាន់ផងដែរ   បើទោះមិនមែនជារឿងថ្មី តែកោះតៃវ៉ាន់ នៅតែជាប្រធានបទដ៏សំខាន់សម្រាប់រដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។    «តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយនឹងមិនអាចក្លាយជាប្រទេសបានឡើយ»។ លោកវ៉ាង បានបញ្ជាក់បែបនេះ ទៅកាន់លោក ប្លីងខិន នៅថ្ងៃទី២៧ ខែកក្កដា ដោយបន្តប្រើពាក្យធ្ងន់ៗថា ក្រុងប៉េកាំង នឹងប្រឆាំងសកម្មភាពអរិភាព គាំទ្រដោយក្រុមផ្តាច់ទឹកដី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។    កន្លងមក មេដឹកនាំចិន បានព្រមានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ រួមទាំងកម្លាំងយោធា ដើម្បីបង្ការតៃវ៉ាន់ប្រកាសឯករាជ្យ។ ចំណែកតៃវ៉ាន់ ដែលតែងប្រើហេតុផលខ្លាចការវាយប្រហារពីចិន តែងទិញអាវុធ និងគ្រឿងបរិក្ខារយោធា ពីអាម៉េរិក ជាច្រើនលានដុល្លារ។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងយ៉ាងខ្លាំង ហើយឈានដល់ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធធំៗរបស់អាម៉េរិកមួយចំនួនថែមទៀត។    ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅតែបន្តបង្ហាញពីការបារម្ភលើបញ្ហាកោះតៃវ៉ាន់ ដែលចិនតែងគំរាមដោយសកម្មភាពយោធា និងសមយុទ្ធ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិក។    ក្រៅពីកោះតៃវ៉ាន់ ប្រធានបទសមុទ្រចិនខាងត្បូង ជម្លោះនៅតំបន់កាហ្សា និងសង្រ្គាមនៅអ៊ុយក្រែន ក៏ត្រូវបានលើកយកទៅដាក់នៅលើតុពិភាក្សាក្នុងរយៈពេលប្រមាណ ១ម៉ោង និង ២០នាទី ក្នុងទីក្រុងវៀងចន្ទន៍ផងដែរ៕   
តៃវ៉ាន់ នឹងបន្តជាផ្នែកមួយនៃដែនដីចិន ហើយគ្មានថ្ងៃអាចក្លាយជាប្រទេសជាដាច់ខាត។ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បែបនេះ នៅលើទឹកដីឡាវ ក្នុងថ្ងៃទី២៧ ខែកក្កដា។
  ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។     OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno12 Series 5G រហូតដល់ទៅ ៣ ម៉ូឌែលរួមមាន Reno12 5G | Reno12 F | Reno12 Pro 5G ដែលស្មាតហ្វូនទាំងនេះសុទ្ធតែមានចំណុចពិសេសៗរៀងៗខ្លួនជាមួយការអាប់ដេតផ្លាស់ប្តូររូបរាងឌីហ្សាញថ្មី សមត្ថភាពកាមេរ៉ា និងកម្លាំងម៉ាស៊ីន ប៉ុន្តែអ្វីដែលមានលក្ខណៈពិសេសនោះគឺវាបំពាក់ដោយមុខងារ AI ទំនើបៗដូចជា AI លុបរូបភាពវៃឆ្លាត | AI ជំនួយសេវាទូរស័ព្ទ AI កាត់រូបភាពវៃឆ្លាត និង AI បង្កើតរូបភាពវៃឆ្លាត។ ក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានមុខងារ AI ទាំងនេះគឺមានតែនៅលើទូរស័ព្ទលំដាប់ Flagship តម្លៃខ្ពស់ៗខ្ទង់ពាន់ដុល្លារប៉ុណ្ណោះ។    លោកអ្នកអាចកក់ស្មាតហ្វូន OPPO Reno12 Serie 5G ទាំង 3 ម៉ូឌែល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024 Reno12 F តម្លៃ $279 ថែមជូន៖ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $59 ប្រអប់កាដូពិសេស តម្លៃ $39 Reno12 5G តម្លៃ $429 ថែមជូន៖ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $79 ប្រអប់កាដូពិសេស តម្លៃ $39 Reno12 Pro 5G តម្លៃ $569 ថែមជូន៖ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89 ប្រអប់កាដូពិសេស តម្លៃ $39 ក្នុងព្រឹត្តិការណ៍សម្ពោធនេះក្រុមហ៊ុន OPPO និងធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន Wing Inter logistics Technologies ស្តីពីការសិក្សាស្វែងយល់ភាពជាដៃគូសហការប្រតិបត្តិការអាជីវកម្មដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេវាកម្មបង់រំលស់ដល់អតិថិជន រួមទាំង សេវាផ្តល់កម្ចីទៅដល់ដៃគូចែកចាយរបស់ក្រុមហ៊ុន OPPO នៅទូទាំងប្រទេសកម្ពុជា ។   តាមរយៈកិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល ហើយផ្តល់ជម្រើសកាន់តែច្រើនទៅដល់អតិថិជនដូចជា សេវាកម្មបង់រំលស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់មានលទ្ធភាពទទួលបានកម្ចីពីធនាគារ វីង ដើម្បីទិញផលិតផលពិសេសៗជាច្រើនរបស់ OPPO កាន់តែមានភាពងាយស្រួល និងមានភាពបត់បែនជាងមុន។ មិនតែប៉ុណ្ណោះ ដៃគូអាជីវកម្មចែកចាយរបស់ OPPO ក៏អាចស្នើកម្ចីពីធនាគារ វីង ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ហើយថែមទាំងអាចប្រើប្រាស់ថ្នាលទីផ្សារឌីជីថល Wingmarket ដើម្បីទទួលបានដើមទុនបន្ថែម ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នា៕   (អត្ថបទពាណិជ្ជកម្ម)
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កាលពីយប់មិញនេះ ក្រុមហ៊ុនទូរសព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យាវ័យឆ្លាត AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់។
  MoU នេះមានសុពលភាព៥ឆ្នាំ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី២៧ ខែកក្កដា។ ក្នុង MoU នេះភាគីទាំង២ បានឯកភាព៩ចំណុច ជាមួយនឹងការប្តេជ្ញាប្រឹងប្រែង ដើម្បីជំរុញការ ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាល នៃខេត្តទាំងពីរ។   ខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូ ក៏បានព្រមព្រៀងគ្នា សម្លឹងរកឱកាសសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ, វប្បធម៌, ទេសចរណ៍, ការថែទាំសុខភាព និងកសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។   ភាគីទាំង២ ក៏ឯកភាពគ្នាក្នុងការពង្រឹងការផ្លាស់ប្តូរនិយោជិត ពោលគឺការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាង មន្ត្រីរាជការ នៃរដ្ឋបាលខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងស្វែងរកឱកាសផ្លាស់ប្តូរវប្បធម៌ តាមរយៈការចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ។   រដ្ឋបាលខេត្តកំពង់ធំ បង្ហាញទៀតថា៖ «ផ្នែកទំនាក់ទំនងអន្តរជាតិ នៃខេត្តកំពង់ធំ និងផ្នែក កិច្ចការបរទេស និងពាណិជ្ជកម្ម នៃខេត្តឃ្យុងសាងប៊ុកដូ នឹងក្លាយជាច្រកទំនាក់ទំនង ដើម្បីសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ»៕   លោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានទាក់ទាញជនជាតិកូរ៉េ មកជួយអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រោយចូលកាន់តំណែងជាអភិបាលខេត្ត មិនទាន់បាន១ខែផង។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីពង្រឹងការទំនាក់ទំនងជាដៃគូ និងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម នៃខេត្តទាំងពីរ ក៏ដូចជារវាងកម្ពុជា-កូរ៉េខាងត្បូង។
អត្ថបទទាក់ទង   លោក សេដ្ឋា ប្រឈមការដកតំណែងជុំវិញការតែងតាំងមន្រ្តីមានប្រវត្តិមិនល្អ    លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានរៀបចំពិធីខួបកំណើតចូលវ័យ ៧៥ឆ្នាំ ក្នុងថ្ងៃទី២៦ ខែកក្កដា ដោយមានវត្តមានកូនស្រី លោកស្រី Paetongtarn Shinawatra មេដឹកនាំបក្សភឿថៃ និងអ្នកនយោបាយជាន់ខ្ពស់ថៃផ្សេងទៀត។    ក្នុងកម្មវិធីនោះ អ្នកសារព័ត៌មានបានសួរសំណួរលោក ថាក់ស៊ីន ពាក់ព័ន្ធនឹងផែនការបន្ទាប់ ប្រសិនបើតុលាការធម្មនុញ្ញដកតំណែងលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី និងការវិលត្រលប់មកកាន់នយោបាយវិញ។    «ខ្ញុំមិនអាចក្លាយជានាយករដ្ឋមន្រ្តីបានទៀតទៀតទេ។ ខ្ញុំចាស់ហើយ ខណៈពេលវេលាធ្វើការក៏អស់ដែរ»។ លោក ថាក់ស៊ីន បានឆ្លើយសំណួរទៅកាន់អ្នកសារព័ត៌មានបែបនេះ ដោយបន្តថា ពេលនេះ តួនាទីរបស់លោក គឺផ្តល់ត្រឹមទីប្រឹក្សា និងលើកទឹកចិត្តប៉ុណ្ណោះ។    យ៉ាងណាមិញ លោក ថាក់ស៊ីន ក៏ជឿផងដែរថា លោក សេដ្ឋា នឹងមិនបាត់តំណែង ដោយសារតុលាការធម្មនុញ្ញនោះទេ ព្រោះការតែងតាំង លោក Pichit Chuenban ជារដ្ឋមន្រ្តីការិយាល័យនយោបាយ ជារឿងត្រឹមត្រូវសុទ្ធសាធ។    នៅក្នុងខែឧសភាកន្លងមក លោកសេដ្ឋា បានរងពាក្យបណ្តឹងពីសមាជិកព្រឹទ្ធសភា ដែលបានដាក់ទៅកាន់តុលាការធម្មនុញ្ញ ជុំវិញការតែងតាំងមន្រ្តីមានប្រវត្តិមិនល្អ។ តុលាការធម្មនុញ្ញ នឹងសម្រេចលើករណីនេះ នៅថ្ងៃទី១៤ ខែសីហា ដោយលោកសេដ្ឋាប្រឈមនឹងការដកចេញពីតំណែង៕   
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៦ ខែកក្កដា បានលើកឡើងថា លោកមិនអាចក្លាយជានាយករដ្ឋមន្រ្តីបានជាថ្មីទេ ដ្បិតក្នុងពេលបច្ចុប្បន្នមានវ័យ ៧៥ឆ្នាំទៅហើយ។ បើតាមអតីតប្រមុខរដ្ឋាភិបាលរូបនេះ លោកមានវ័យចាស់ហើយ ខណៈពេលធ្វើការក៏អស់ដែរ។
  លោក Antonio Guterres បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «មនុស្សរាប់ពាន់លាននាក់កំពុងប្រឈមការរាលដាលនៃកម្តៅយ៉ាងខ្លាំង ភាពលំបាកនៅក្រោមរលកកម្តៅដ៏ប្រល័យកើនឡើង ដោយមានសីតុណ្ហភាពឡើងដល់ ៥០អង្សាសេ នៅជុំវិញពិភព លោកដែលស្ថិតពាក់កណ្តាលនៃទឹកពុះ»។ រលកកម្តៅ បានសម្លាប់មនុស្សរាប់សិបនាក់នៅឆ្នាំនេះ នៅក្នុងប្រទេសឥណ្ឌា និងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។ កាលពីខែមុន កម្តៅខ្លាំង បានសម្លាប់ធម្មយាត្រាអ៊ីស្លាម ១ពាន់៣រយនាក់ នៅប្រទេសអារ៉ាប់ប៊ី សាអូឌីត។   នៅខែនេះ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ក៏មានកម្តៅដ៏ខ្លាំងដែរ៕  
លោកអគ្គលេខាធិការអង្គការសប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ផែនដីកំពុងកាន់តែក្តៅឡើង និងគ្រោះថ្នាក់ឡើង សម្រាប់មនុស្សគ្រប់រូប ដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងមួយឆ្នាំៗ ហើយលោកបានស្តីបន្ទោសលើឥន្ធនៈហ្វូស៊ីលថា កំពុងជំរុញឱ្យឡើងកម្តៅផែនដី។
អត្ថបទទាក់ទង   អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង ទទួលមរណភាព    បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធនៅឡាវ លោក អាន់តូនី ប្លីងខិន ប្រមុខការទូតអាម៉េរិក បានបន្តដំណើរទៅវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង ដែលទើបទទួលមរណភាព នៅពេលថ្មីៗនេះ ដោយសារជំងឺ។    តាមការបញ្ជាក់របស់មន្រ្តីអាម៉េរិក នៅក្រោមការដឹកនាំ និងចក្ខុវិស័យរបស់លោកជុង ទំនាក់ទំនងអាម៉េរិក បានវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុត។    ទន្ទឹមនេះ លោកប្លីងខិន បាននាំពាក្យលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ដោយចាត់ទុកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមជាមិត្តភក្តិ និងជាដៃគូដ៏ទុកចិត្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Vietnam។    ជាការឆ្លើយតប លោកស្រី Ngo Thi Man បានសម្តែងការអរគុណចំពោះលោកចូ បៃឌិន និងលោកប្លីងខិន ដែលបានចូលរួមរំលែកទុក្ខប្តីរបស់ខ្លួន។ បើតាមលោកស្រី Man លោក ជុង បានចំណាយពេលក្នុងជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យទំនាក់ទំនងអាម៉េរិក-វៀតណាម មានភាពល្អប្រសើរឡើង៕   
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៧ ខែកក្កដា បានទៅគោរព វិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង និងបានចូលរួមរំលែកទុក្ខជាមួយភរិយា Ngo Thi Man និងក្រុមគ្រួសារ។
  ក្រោយការប្រកាស់របស់មន្ត្រីអូឡាំពិក សហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IBA) បានផ្ញើសារ ការរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងប្រភិភូ របស់លោក Fatupaito ក្រោយគ្រូប្រដាល់សកលរូបនេះស្លាប់នៅចំថ្ងៃនៃពិធីបើកព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣។   មុនពេលទទួលមរណភាព គ្រូបង្វឹកកីឡាប្រដាល់សកលវ័យ៦០ឆ្នាំ បានទទួលការព្យាបាលដោយសេវាសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែនៅតែមិនអាចគេចពីគ្រោះគាំងបេះដូងនេះ។ លោកគ្រូបង្វឹក Fatupaito បានទៅកាន់ប្រទេសបារាំង ដោយទទួលបន្ទុកមើលការខុសកីឡាករ Ato Plodzicki-Faoagali ដែលជាអត្តពលិកប្រដាល់សកលតែម្នាក់គត់របស់សាម័រ ក្នុងការប្រជែងមេដាយនៅអូឡាំពិក។   កីឡាករ Plodzicki-Faoagali វ័យ ២៥ឆ្នាំ កីឡាករប្រដាល់អាជីព និងឈ្នះមេដាយមាសមួយក្នុងព្រឹត្តិការណ៍ Pacific Games ឆ្នាំ២០២៣ ត្រូវប្រជែងមេដាយនៅប៉ារីសក្នុងប្រភេទទម្ងន់ធ្ងន់។ រូបគេនឹងត្រូវជួបកីឡាករ Victor Schelstraete របស់បែលហ្ស៊ិកក្នុងជំនួបដំបូងនៅថ្ងៃទី២៨ ខែកក្កដានេះ៕  
លោក Lionel Elika Fatupaito គ្រូបង្វឹកកីឡាប្រដាល់របស់អត្តពលិកប្រទេសសាម័រ បានស្លាប់នៅក្នុងភូមិអូឡាំពិកទីក្រុងប៉ារីស ដោយសារគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរៀបចំអូឡាំពិកនៅថ្ងៃទី២៧ ខែកក្កដា។
  លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់សារព័ត៌មានថ្មីៗថា ប្រហែលម៉ោង១១និង៣០នាទីព្រឹក ពិតជាករណីញ័រតិចៗពីរទៅបីដង នៅក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ស្រុកបរកែវ និងក្រុងបានលុង។ ប៉ុន្តែលោកអភិបាលខេត្ត អះអាងថា មិនបានបង្កការខូចខាតអ្វីនោះទេ ដោយគ្រាន់តែញ័រតិចៗ និងធម្មតា។    បើតាមលោក ញ៉ែម សំអឿន ពលរដ្ឋខ្លះហាក់មានអារម្មណ៍ឆ្ងល់ ដោយសារការរង្គើ។ «មិនមានអ្វីចាប់អារម្មណ៍ទេ សម្រាប់អ្នកនៅក្រៅផ្ទះ។ លើកលែងតែអ្នកនៅក្នុងផ្ទះទេ ដែលងឿងឆ្ងល់ ព្រោះរៀងរង្គើ»។ អភិបាលខេត្តរតនគិរី បញ្ជាក់បែបនេះ។   លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបភាពពីហ្វេសប៊ុកលោក ញ៉ែម សំអឿន។   លោក ញ៉ែម សំអឿន លើកឡើងថា នៅរតនគិរីមិនធ្លាប់មានករណីរំញ័រ ឬរង្គើដូចនេះឡើយ តាំងពេលដែលលោកមកដឹកនាំ។ លោកអភិបាលខេត្ត បន្ថែមថា រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តមិនមានព័ត៌មានអ្វីប្រកាសដល់ពលរដ្ឋនោះ ដោយរង់ចាំព័ត៌មានពីក្រសួងធនធានទឹកសិន។   សូមបញ្ជាក់ថា តាមការបញ្ជាក់របស់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការសិក្សាពីផែនដីរបស់អាល្លឺម៉ង់ (GFZ) វៀតណាម បានរងគ្រោះរញ្ជួយដីក្នុងកម្រិត ៥,៣ រ៉ិចទ័រ នៅក្នុងខេត្តភាគខាងជើង Kon Tum។ យ៉ាងណាមិញ រញ្ជួយដីនោះ មានរយៈពេល ១០នាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Volcano Discovery។   រញ្ជួយដី ដែលកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា មានជម្រៅ ១០គីឡូម៉ែត្រ។ តាមទិន្នន័យបឋម រញ្ជួយដីកម្រិត ៥,៣ រ៉ិចទ័រនេះ ទំនងមិនបង្កឱ្យប៉ះពាល់ជីវិតមនុស្ស ឬបំផ្លាញទ្រព្យសម្បត្តិសំខាន់ៗឡើយ ក្រៅពីធ្លាក់វត្ថុ ឬខូចបង្អួច។ ប្រជាជននៅតំបន់ឆ្ងាយ អាចទទួលអារម្មណ៍ពីការរញ្ជួយនេះ៕  
មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការសិក្សាពីផែនដីរបស់អាល្លឺម៉ង់ (GFZ) បញ្ជាក់ថា វៀតណាម បានរងគ្រោះរញ្ជួយដីក្នុងកម្រិត ៥,៣ រ៉ិចទ័រ នៅក្នុងខេត្តភាគខាងជើង Kon Tum នាថ្ងៃទី២៨ កក្កដានេះ។ គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យមានរំញ័រតិចតួចដល់ខេត្តរតនគិរី ដែលនៅជាប់ព្រំដែនវៀតណាម។ ជុំវិញបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អះអាងថា ពិតជាមានរំញ័រតិចតួចមែន ប៉ុន្តែមិនមានបញ្ហាអ្វីទេ។
  លោក លី ច័ន្ទតុលា បន្ថែម៖ «អាជ្ញាធរអាចចូលរួមដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនៅ ក្នុង វិស័យច្បាប់រដ្ឋប្បវេណី ក្នុងវិស័យព្រហ្មទណ្ឌ ពិសេសអត្រានុកូលដ្ឋាន ការលែងលះការបែងចែកមរតកជាដើម ដោយមានប្រសិទ្ធភាព និងឆាប់រហ័ស។»។   ប្រធានគណៈមេធាវី បន្តថា តាមរយៈគម្រោងនេះ អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុក ឬថ្នាក់ខណ្ឌ ក៏នឹងបានដឹងពីសេវាកម្មរបស់គណៈមេធាវី រួមទាំងកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក។  លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។   នាពិធីបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី នៃគម្រោងមេធាវី ដល់មូលដ្ឋានរបស់គណៈមេធាវី កាលពីថ្ងៃទី២៦ ខែកក្កដា លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានបញ្ជាក់បន្ថែមថា ការរៀបចំគម្រោងមេធាវីដល់មូលដ្ឋាននេះ មានទិសដៅផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ក៏ដូចជាសេវាកម្មរបស់មេធាវី ដែលពាក់ព័ន្ធជាមួយនឹងការការពារក្តីដល់ជនក្រីក្រ។     បើតាមអភិបាលខេត្តកំពង់ធំ គម្រោងនេះ ក៏ជាការផ្សព្វផ្សាយច្បាប់គោលមួយចំនួន ជាពិសេសទាក់ទងនឹងផ្នែករដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ ដល់មន្រ្តីអាជ្ញាធរមូលដ្ឋានដោយផ្ទាល់ និងផ្សព្វផ្សាយពីការជ្រោមជ្រែងរបស់គណៈមេធាវី ដល់ពលរដ្ឋក្រីក្រ ទាំងនៅក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជារឿងព្រហ្មទណ្ឌ៕   លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។
គណៈមេធាវី បានចាប់ផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី អះអាងថា គម្រោងនេះ នឹងពង្រឹងសមត្ថភាពដោះស្រាយបញ្ហារបស់ អាជ្ញាធរមូលដ្ឋាន ក្នុងវិស័យច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ពិសេសអត្រានុកូលដ្ឋាន ការលែងលះ និងការបែងចែកមរតកជាដើម។ 
  ព្រះមហាក្សត្រ បានប្រគល់ភារកិច្ចនេះ ឱ្យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាអ្នកទទួលបន្ទុកអនុវត្តព្រះរាជក្រឹតចាប់ពីថ្ងៃឡាយព្រះហស្តលេខា។ យ៉ាងណាក៏ដោយ ព្រះរាជក្រឹត្យពុំបានបញ្ជាក់មូលហេតុនៃការបន្ថយស័ក្តិមន្ត្រីផ្កាយមួយ ព្រហ្ម រស់ចន្ត្រា នោះទេ៕    
ភ្នំពេញ៖ លោក ព្រហ្ម រស់ចន្រ្តា ត្រូវបានបន្ថយស័ក្តពីឧត្តមសេនីយ៍ត្រី មកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹតចុះព្រះហស្តលេខា ដោយព្រះ បាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២៤ ខែកក្កដា។
  នៅព្រឹកថ្ងៃទី២៨ កក្កដានេះ លោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្តកំពង់ធំ បន្ទាប់ពីចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ក្នុងអំឡុងពេលទស្សនាប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា គណៈប្រតិភូ បាននាំគ្នាដោះស្បែកជើង ដើរទស្សនាសំណង់ប្រាសាទ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។   តាមរយៈរូបភាពដោះស្បែកជើង ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកអភិបាលខេត្តកំពង់ធំ គណៈប្រតិភូកម្ពុជា ដែលមានវត្តមានលោក សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តកំពង់ធំ អភិបាលខេត្តកំពង់ធំ និងភាគីកូរ៉េ បានធ្វើដំណើរថ្មើរជើងទស្សនាប្រាសាទ។    អត្ថបទទាក់ទង   ខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូនៃកូរ៉េខាងត្បូង ចុះMoU ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍  សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ កក្កដា ខេត្តកំពង់ធំរបស់កម្ពុជា និងខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាព។ អនុស្សារណៈយោគយល់នេះ ដើម្បីពង្រឹងការទំនាក់ទំនងជាដៃគូ និងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម នៃខេត្តទាំងពីរ ក៏ដូចជារវាងកម្ពុជា-កូរ៉េខាងត្បូង៕
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បាននាំលោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ទស្សនានៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងដំណើរទស្សនានេះ គណៈប្រតិភូកម្ពុជា និងកូរ៉េ បាននាំគ្នាដើរដោះស្បែកជើង។
  ធនាគារកណ្តាលកូរ៉េខាងត្បូងបានបោះពុម្ពផ្សាយការប៉ាន់ប្រមាណរបស់ខ្លួនអំពីសេដ្ឋកិច្ចកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩១ ដោយផ្អែកលើព័ត៌មានពីប្រភពផ្សេងៗគ្នារួមទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពាណិជ្ជកម្មបរទេស និងទិន្នន័យពីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។   ការប៉ាន់ប្រមាណ BOK ជាសូចនាករដ៏គួរឱ្យទុកចិត្តបំផុតមួយនៃសកម្មភាពសេដ្ឋកិច្ចនៅកូរ៉េខាងជើង ដែលមិនបានផ្សព្វផ្សាយទិន្នន័យផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   បើតាម BOK ក្រោយពីការធ្លាក់ចុះរយៈពេល ៣ឆ្នាំជាប់ៗគ្នា សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីវិធានការត្រួតពិនិត្យព្រំដែនក្នុងអំឡុងពេលជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ។   មន្ត្រីធនាគារកណ្តាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ទោះបីជាការដាក់ទណ្ឌកម្មនៅតែមាន ប៉ុន្តែសេដ្ឋកិច្ចកូរ៉េខាងជើងបានកើនឡើង ដោយសារតែការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ និងការបង្កើនពាណិជ្ជកម្មជាមួយចិន ព្រមទាំងលក្ខខណ្ឌអាកាសធាតុអំណោយផល។   ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងជើងកើនឡើង ៧៤,៦ភាគរយមានតម្លៃ ២,៧៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងជើង និងចិនមាន ៩៨,៣ភាគរយ។ ការនាំចេញកើនឡើង ១០៤,៥ភាគរយក្នុងឆ្នាំ ២០២៣ នាំមុខដោយ ស្បែកជើង មួក និងសក់ពាក់ ខណៈការនាំចូលកើនឡើង ៧១,៣ភាគរយដោយតម្រូវការជីកើនឡើងខ្លាំង។   ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកូរ៉េខាងជើងសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១,៥៩លានវ៉ុន (ប្រមាណ ១១៤៨ដុល្លារ)។   កាលពីមុន សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានធ្លាក់ចុះ ០,២ភាគរយក្នុងឆ្នាំ២០២២, ០,១ភាគរយនៅឆ្នាំ ២០២១ និង ៤,៥ភាគរយក្នុងឆ្នាំ ២០២០ ស្របពេលមានការរឹតបន្តឹងទាក់ទងជំងឺកូវីដ-១៩ និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។   ធនាគារ BOK វាយតម្លៃការស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣ ជាបណ្តោះអាសន្នដោយសារមានកត្តាវិជ្ជមានមួយចំនួនដូចជា លទ្ធភាពនៃកំណើនបន្ថែមទៀតនៅក្នុងពាណិជ្ជកម្មជាមួយចិន និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី។   កាលពីខែមុន ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង៕   
ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងអាចកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២។ នេះបើយោងតាមការប៉ាន់ស្មានដោយធនាគារកណ្តាលកូរ៉េខាងត្បូង (BOK)។